ពានរង្វាន់ UEFA Nations League៖ ក្រុមសាធារណរដ្ឋឆែកបានយកឈ្នះលើក្រុមអ៊ីស្រាអែល ក្នុងលទ្ធផល ២-១

//s9.kh1.co/be/be11988004b8231aca8442904b3d853256fc8187.jpg
កីទ្បា

 ១២-តុលា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

ក្រុមសាធារណរដ្ឋឆែកបានផ្តួលក្រុមអ៊ីស្រាអែលក្នុងលទ្ធផល ២-១ កាលពីថ្ងៃអាទិត្យក្នុងពូល B២ នៃពានរង្វាន់ UEFA Nations Nations

អ៊ីស្រាអែល៖ ក្រុមសាធារណរដ្ឋឆែកបានផ្តួលក្រុមអ៊ីស្រាអែលក្នុងលទ្ធផល ២-១ កាលពីថ្ងៃអាទិត្យក្នុងពូល B២ នៃពានរង្វាន់ UEFA Nations Nations

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ការប្រកួតនេះត្រូវបានលេងដោយការទ្វារបិទនៅឯកីឡដ្ឋាន Sammy Ofer នៅភាគខាងជើងនៃទីក្រុង Haifa ដោយការចាប់ផ្តើមយ៉ាងខ្លាំងក្លាផ្ដើមចេញពីសំណាក់ក្រុមភ្ញៀវ ក៏ប៉ុន្តែបានខកខានឱកាសជាច្រើនក្នុងការទាត់បាល់បំប៉ោងសំណាញ់ទី។ ទោះយ៉ាងណាក្ដីក្រុមសាធារណៈរដ្ឋឆែកបាននាំមុខ បន្ទាប់ពីមានការបង្កកំហុសដ៏គួរឱ្យអាម៉ាស់មួយដោយអ្នកចាំទីក្រុមអ៊ីស្រាអែលកីឡាករ Ofir Marciano ដែលបានបរាជ័យក្នុងការគ្រប់គ្រងបាល់លើការបញ្ជូនបាល់ត្រឡប់ដ៏សាមញ្ញពីមិត្តរួមក្រុម Joel Abu Hanna នៅនាទីទី ១៤ ។

  ក្រុមប្រទេសដែលចូលរួមប្រគួតប្រជែងក្នុងពានរង្វាន់ UEFA Nations Nations
  ក្រុមប្រទេសដែលចូលរួមប្រគួតប្រជែងក្នុងពានរង្វាន់ UEFA Nations Nations

ក្រុមសាធារណៈរដ្ឋឆែកបង្កើនការនាំមុខទ្វេដងនៅនាទី ៤៧ បន្ទាប់ពីក្រុមអ៊ីស្រាអ៊ែលមានកំហុសមួយទៀត ដោយលើកនេះបង្កដោយខ្សែការពារ Eitan Tibi ធ្វើឱ្យខ្សែប្រយុទ្ធក្រុមសាធារណៈរដ្ឋឆែកកីឡាករ Matej Vydra អាចរកគ្រាប់បាល់បានមួយគ្រាប់ទៀត ។

ក្រុមអ៊ីស្រាអែលរកបានគ្រាប់បាល់ ១ គ្រាប់វិញនៅនាទី ៥៦ ដោយការស៊ុតបញ្ចូលទីដ៏គួរឱ្យចាប់អារម្មណ៍ពីសំណាក់ខ្សែប្រយុទ្ធរបស់ក្លិប PSV Eindhoven កីឡាករ Eran Zahavi ។ ក្រុមអ៊ីស្រាអែលខកខានក្នុងការរកគ្រាប់បាល់តាមស្មើនៅនាទីទី ៩២ ខណៈដែលការស៊ុតរបស់ខ្សែបម្រើ Manor Solomon មិនបានសម្រេច។

ប៉ូល  B នៃពានរង្វាន់ UEFA Nations Nations
ប៉ូល  B នៃពានរង្វាន់ UEFA Nations Nations

បន្ទាប់ពីការប្រកួតថ្ងៃទី ៣ ក្រុមស្កុតឡេនឈរកំពូលតារាងនៃពូល B២ដោយមាន ៧ ពិន្ទុដោយសារការឈ្នះក្នុងផ្ទះ ១-០ ទល់នឹងក្រុមស្លូវ៉ាគី និងតាមពីក្រោយដោយក្រុមសាធារណរដ្ឋឆែកមាន ៦ ពិន្ទុ ក្រុមអ៊ីស្រាអែលមាន​ ២ ពិន្ទុ និងក្រុមស្លូវ៉ាគីមាន ១ពិន្ទុ ។

គួបញ្ជាក់ផងដែរថា ក្រុមអ៊ីស្រាអែលនឹងបន្តការប្រកួតបន្ទាប់របស់ខ្លួននៅប្រទេសស្លូវ៉ាគីនៅថ្ងៃពុធនេះ ខណៈដែលសាធារណរដ្ឋឆែកនឹងទៅលេងនៅប្រទេសស្កុតឡេន៕

រូបតំណាង
រូបតំណាង

ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានចិនស៊ីនហួរ

Chea Vanneth
Jing Funan (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T