កាន់តែស្រស់ស្អាត! ក្រោយ ភិន សុដាលីស ស្លៀកឈុតនេះ ធ្វើជាពិធីការិនីក្នុងកម្មវិធីមួយ

//s9.kh1.co/ea/ea093ac39d9e58e24a7d975426183f4510332579.jpg
នារី

 ១២-តុលា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

កាន់តែស្រស់ស្អាត! ក្រោយ ភិន សុដាលីស ស្លៀកឈុតនេះ ធ្វើជាពិធីការិនីក្នុងកម្មវិធីមួយ

ភ្នំពេញ៖ តារាសម្តែងស្រស់រូបស្រស់សោភា អ្នកនាង ភិន សុដាលីស កាន់តែស្អាត ពោរពេញទៅដោយភាពទាក់ទាញទោះបីជាអ្នកនាងមានកូនស្រីម្នាក់រួចទៅហើយក៏ដោយ។ តារាស្រីមួយដួងនេះ​បានជួបនឹងរឿងរ៉ាវដែលអាក្រក់ទាំងវ័យក្មេងទាក់ទងនឹងរឿងស្នេហា  ​ដែលវានៅតែជាស្រមោលមួយនៅក្នុងចិត្តអ្នកនាង តែទោះជាយ៉ាងណាក៏អ្នកនាងបានជម្នះយកឈ្នះលើស្រមោលមួយនេះបានដោយជោគជ័យ តាមរយៈភាពសប្បុរស ការគោរព ឱនលំទោន និងស្នាមញញឹម​ដែលទាំងនេះវាជាអ្វីដែលឲ្យអ្នកដែលរួមការងារជាមួយ​ អ្នកនាង​ ភិន សុដាលីស មានការស្រលាញ់ចូលចិត្ត និង​តែងតែផ្តល់ជូន​នូវរាល់ការងារ​ទាំងផ្នែកសិល្បៈ ពិធីការិនីក្នុងកម្មវិធី  និងការថតជាវីឌីអូចម្រៀង ឬវីឌីអូផ្សព្វផ្សាយពាណិជ្ជកម្មជាដើម ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

 កាលពីថ្មីៗនេះ អ្នកនាង ភិន សុដាលីស ក៏បានគ្រងនូវរ៉ូបរាត្រីស្រមោលស មួយយ៉ាងស្រស់ស្អាតនិងសិចស៊ី ទាក់ទាញមួយផងដែរ ក្នុងនាមជាពិធីការិនីនៅក្នុងកម្មវិធី MSS GRAND 2020 ។ 

យ៉ាងណាមិញ អ្នកនាង ភិន សុដាលីស ក៏បានថតនូវរូបភាពមួយចំនួនរួច ផុសនៅក្នុងគណនី FACEBOOK និងINSTAGRAM របស់អ្នកនាង ដោយភា្ជប់ជាមួយសារដែលបង្កប់ទៅដោយអត្ថន័យមួយផងដែរថា " មិនថាជីវិតធ្លាក់ដុនដាបដល់ស្ថានភាពដែលនិយាយមិនចេញក៏ដោយ ប៉ុន្តែខ្ញុំតែងក្រោកឡើងមកជាមួយសេចក្ដីសង្ឃឹម ហើយនៅគ្រប់ទីកន្លែងដែលខ្ញុំបានទៅ គ្រប់មនុស្សដែលខ្ញុំបានជួប ខ្ញុំបានស្ពាយទៅជានិច្ចជាមួយទឹកចិត្តសប្បុរស ការគោរព ឱនលំទោន និងស្នាមញញឹម "។

ក្នុងនោះដែរ អ្នកនាង ភិន សុដាលីស ហាក់ចង់បង្ហាញថា ទោះជីវិតធ្លាក់ដុនដាបដល់ស្ថានភាពណា ក៏ត្រូវតែក្រោកឡើងជាមួយក្តីសង្ឃឹមដែរ៕

សូមទស្សនារូបភាពខាងក្រោម៖

អ្នកនាង ភិន សុដាលីស ពិធីការិនីក្នុងកម្មវិធី  MSS GRAND 2020
អ្នកនាង ភិន សុដាលីស ពិធីការិនីក្នុងកម្មវិធី  MSS GRAND 2020
អ្នកនាង ភិន សុដាលីស ពិធីការិនីក្នុងកម្មវិធី ​MSS GRAND 2020
អ្នកនាង ភិន សុដាលីស ពិធីការិនីក្នុងកម្មវិធី ​MSS GRAND 2020
ភិន សុដាលីស
Khum Thida
Ms Orange (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T