គ្រោះថ្នាក់រថភ្លើងបុករថយន្តក្រុងនៅប្រទេសថៃ បណ្តាល​ឱ្យមនុស្ស​២០នាក់ស្លាប់បាត់បង់ជីវិត

//s9.kh1.co/63/6376511f5a4029442b0e6bcd589289758b1dadb8.jpg
សង្គម

 ១២-តុលា-២០២០ ១១ព្រឹក · ៤ ឆ្នាំមុន

ក្រុមអាជ្ញាធរថៃបានរាយការណ៍ថា មនុស្សយ៉ាងតិច ២០នាក់បានស្លាប់បាត់បង់ជីវិត និង ៣០នាក់រងរបួស ​​នៅក្នុងគ្រោះថ្នាក់​រថភ្លើង​​បុកជាមួយរថយន្តក្រុងដឹកអ្នកដំណើរ ៦០នាក់ នៅ​ប្រទេសថៃកាលពីថ្ងៃអាទិត្យកន្លងនៅនេះ

បាងកក៖ ក្រុមអាជ្ញាធរថៃបានរាយការណ៍ថា មនុស្សយ៉ាងតិច ២០នាក់​បានស្លាប់បាត់បង់ជីវិត និង ៣០នាក់បានរងរបួស ​​នៅក្នុងគ្រោះថ្នាក់​រថភ្លើង​​បុកជាមួយរថយន្តក្រុងដឹកអ្នកដំណើរ ៦០នាក់ នៅ​ប្រទេសថៃកាលពីថ្ងៃអាទិត្យកន្លងនៅនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លោក Maitree Tritilanon អភិបាលខេត្ត Chachoengsao បាននិយាយថា ឧប្បត្តិហេតុនេះបានកើតឡើងនៅម៉ោង ៨:៥នាទីព្រឹក នៅជិតស្ថានីយរថភ្លើង Khlong Kwaeng Klan ដែលមានចម្ងាយ ៦៣គីឡូម៉ែត្រ ខាងកើតទីក្រុងបាងកក។

រូបភាពពីក្រុមអ្នកជួយសង្គ្រោះ បានបង្ហាញឱ្យឃើញពីរថយន្តក្រុង​ក្រឡាប់​ទៅមួយចំហៀង ដោយមានទាំងសម្ភារៈផ្សេងៗ ក៏ដូចជាកម្ទេចកម្ទី​ដែក បានរាយប៉ាយនៅពាសពេញតំបន់គ្រោះថ្នាក់ ចំណែកឯរថភ្លើងគឺស្ថិតនៅលើផ្លូវដែកដដែល។

លោកអភិបាលខេត្ត Maitree បាន​លើកឡើងទៀតថា តំបន់ឆ្លងកាត់ផ្លូវរថភ្លើងនេះ មាន​សញ្ញាប្រកាសពីគ្រោះថ្នាក់ ប៉ុន្តែមិនមាន​របាំងដាក់រារាំងការធ្វើដំណើរ​ នៅពេលរថភ្លើង​បើកមកជិតដល់នោះទេ។ លោកបានបញ្ជាក់ថា ខេត្តនឹង​រៀបចំដាក់របាំង​ការពារបន្ថែម ក៏ដូចជាកាត់ដើមឈើនៅក្បែរកន្លែងឆ្លងកាត់ ដើម្បី​ងាយស្រួលមើលរថភ្លើងឱ្យកាន់តែច្បាស់។

​យោងតាមអង្គការសុខភាពពិភពលោក​បានឱ្យដឹង​ថា ផ្លូវ​នៅក្នុងប្រទេសថៃ បានជាប់ចំណាត់ថ្នាក់ក្នុងចំណោមប្រទេស ដែលមានផ្លូវគ្រោះថ្នាក់បំផុតនៅលើពិភពលោក។ ហើយមានភាពប្រសើរឡើងតិចតួចប៉ុណ្ណោះ បើទោះបីជាមានយុទ្ធនាការសុវត្ថិភាព អស់រយៈពេលជាច្រើនឆ្នាំក៏ដោយ៕

https://s9.kh1.co/__image/w=650,h=434,q=100/81/81b73828ffd82b40c73d18ee10604c5cb09fd190.jpg
https://s9.kh1.co/__image/w=650,h=366,q=100/72/72660e27296dc4aaf37e89d26379b4043d4d9d74.jpeg
https://s9.kh1.co/__image/w=650,h=434,q=100/13/1371a788bff6302cdd7ef9061cab06d7f8721985.jpg
https://s9.kh1.co/__image/w=650,h=434,q=100/0f/0f82e5888ad6867c6d26359e00b18b807393701c.jpg
https://s9.kh1.co/__image/w=650,h=434,q=100/75/75ea7b4edbc9687a56a3c7f113e43b438e8306a0.jpg
Han Horn
H.H

អត្ថបទទាក់ទង

//s9.kh1.co/c0/c045729e3ca3851698305e785950221698fe55ba.png

ខេត្តកំពង់ចាម ទទួលភ្ញៀវមកលេងកំសាន្ត ប្រមាណ ៥.៣លាននាក់ ក្លាយជាខេត្តមាន អ្នកលេងកម្សាន្ត ច្រើនជាងគេទូទាំងប្រទេស ក្នុងពិធីបុណ្យចូលឆ្នាំខ្មែរ រយៈពេល៤ថ្ងៃ

 ១៨-មេសា-២០២៤ 
 ១១ព្រឹក · ១៤ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T