មើលទៅសាមញ្ញទេ តែរូបពីរសន្លឹកនេះ ហេង កែវនីតា ស៊ីអារម្មណ៍ខ្លាំង

//s9.kh1.co/70/709977255369d859f6fe64680e7cc5513435fee9.jpg
តារា & កម្សាន្ដ

 ១២-តុលា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

បើទោះបីវ័យកាន់តែជ្រេ តែតារាស្រីឆ្នើមកញ្ញា ហេង កែវនីតា ពីមួយឆ្នាំទៅមួយឆ្នាំ នាងនៅតែក្មេងស្អាតជានិច្ច ជាពិសេស ការលេងខ្លួនរឹតតែស៊ិចស៊ីជាងមុនទ្វេដង។

ភ្នំពេញ៖ ពីមួយឆ្នាំទៅមួយឆ្នាំ ពិធីការិនីឆ្នើមមានវោហារស័ព្ទពីរោះកញ្ញា ហេង កែវនីតា​ កាន់តែធ្វើឲ្យទស្សនិកជនជាច្រើននាក់ ចាប់អារម្មណ៍លើទេពកោស្យល្អពីកំណើត និងរូបសម្ផស្សស្រស់ស្អាតផូរផង់នាងជានិច្ច។ លើសពីនេះទៅទៀត គេសង្កេតឃើញថា បើទោះបីវ័យកាន់តែទៅមុខ តែរូបសម្រស់នៅតែក្មេង មិនថា ស្បែក និងមុខមាត់នោះទេ គឺមិនមានស្នាមជ្រួញសូម្បីបន្តិច។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

បើក្រឡេកទៅមើល មើលការរៀបចំខ្លួនវិញ មួយរយៈចុងក្រោយនេះ តារាស្រីរូបនេះ កាន់តែបង្ហាញនៅស្ទាយ៍ប្លែកៗ ជាមួយសម្លៀកបំពាក់ទាន់សម័យ បញ្ចេញរូបរាង និងសាច់ខ្ចី ធ្វើឲ្យហ្វេនមើលភ្លឹកគ្រប់គ្នាតែម្ដង។ មិនតែប៉ុណ្ណោះ គ្រប់ពេល តារារូបនេះតែងខ្លួនម្ដងៗ ពិតជាស្រស់ឆើតឆាយ និងមានភាពលេចធ្លោមិនឲ្យចាញ់សិល្បការិនីជំនាន់ក្រោយប៉ុន្មានឡើយ។ 

ជាក់ស្ដែង បើទោះស្លៀកសម្លៀកបំពាក់បែបណា ក៏កញ្ញា ហេង​ កែវនីតា ​នៅតែធ្វើឲ្យខ្លួនឯងមានចំណុចទាក់ទាញបានផងដែរ មិនថាក្នុងកាលៈទេសៈបែបណានោះទេ។ ក្នុងនោះដែរ ថ្មីៗនេះ ពិធីការិនីឆ្នើមរូបនេះ បានផុសរូបភាពថ្មី ដោយបានស្លៀកនៅឈុតបែបសាមញ្ញាធម្មតា តែអ្វីដែលចាប់អារម្មណ៍ខ្លាំងនោះ ស្ទាយ៍ថតរូបលត់ជង្គង់នៅលើសាឡង់ កាច់ចង្កេះរបស់នាងពិតជាមានភាពស៊ីអារម្មណ៍ និងស៊ិចស៊ីខ្លាំង ដែលមើលទៅតារារូបនេះ ពិតជាមានដងខ្លួនស្អាត ចង្កេះក៏តូច ហើយមានជើងស្រឡូនថែមទៀតផង៕

សូមទស្សនារូបភាពខាងក្រោម៖​

កញ្ញា ហេង កែវនីតា 
កញ្ញា ហេង កែវនីតា 
កញ្ញា ហេង កែវនីតា 
កញ្ញា ហេង កែវនីតា 
កញ្ញា ហេង កែវនីតា 
កញ្ញា ហេង កែវនីតា 
កញ្ញា ហេង កែវនីតា 
កញ្ញា ហេង កែវនីតា 
កញ្ញា ហេង កែវនីតា 
កញ្ញា ហេង កែវនីតា 
កញ្ញា ហេង កែវនីតា 
កញ្ញា ហេង កែវនីតា 
កញ្ញា ហេង កែវនីតា 
កញ្ញា ហេង កែវនីតា 
កញ្ញា ហេង កែវនីតា 
កញ្ញា ហេង កែវនីតា 
ហេង កែវនីតា
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T