ឧត្តម ស៊ុត២គ្រាប់ ជួយស្វាយរៀង យកឈ្នះ វិសាខា ក្រៅដី ២-០ បន្តក្ដីសង្ឃឹមប្រជែងពានលីគកំពូលកម្ពុជា (មានវីដេអូ)

//s9.kh1.co/20/20df98aee730aae6348fa9b61ebe867ec9a03f35.jpg
កីទ្បា

 ១២-តុលា-២០២០ ១០ព្រឹក · ៣ ឆ្នាំមុន

ព្រះខ័នរាជស្វាយរៀង យកឈ្នះ វិសាខាក្រៅដី ២-០

ភ្នំពេញ៖ ក្រុមព្រះខ័នរាជស្វាយរៀង នៅតែបន្តមានសង្ឃឹមក្នុងការប្រជែងយកពានលីគកំពូលកម្ពុជា ក្របខណ្ឌមិត្តហ្វូនខេមបូឌានលីគរដូវកាលនេះ ក្រោយយកឈ្នះក្រុមជើងខ្លាំងវិសាខា នៅកីឡដ្ឋានព្រីនស៍ កាលពីថ្ងៃអាទិត្យម្សិលមិញ ដោយលទ្ធផល០ទល់នឹង២។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ជម្រើស១១នាក់ដំបូង ក្រុមស្វាយរៀង (រូបភាព៖ CNCC)
ជម្រើស១១នាក់ដំបូង ក្រុមស្វាយរៀង (រូបភាព៖ CNCC)
ជម្រើស១១នាក់ដំបូង ក្រុមវិសាខា (រូបភាព៖​CNCC)
ជម្រើស១១នាក់ដំបូង ក្រុមវិសាខា (រូបភាព៖​CNCC)

២គ្រាប់រ​បស់ស្វាយរៀង រកបានដោយម្ចាស់អាវលេខ៧ ប្រាក់ មុន្នីឧត្តម នៅក្នុងតង់ទី១ នាទីទី៧ និង ៤៤ ។ តាមយរយៈជ័យជម្នះនេះ បានជួយស្វាយរៀង ទទួលបាន៣ពិន្ទុ យ៉ាងមានសារៈសំខាន់ ដោយឈរលេខ២ មាន៣៨ពិន្ទុ ក្នុងដៃ ចាញ់ក្រុមកំពូលតារាង បឹងកេត តែ២ពិន្ទុប៉ុណ្ណោះ។

សកម្មភាពនៃការប្រកួត (រូបភាព៖ CNCC)
សកម្មភាពនៃការប្រកួត (រូបភាព៖ CNCC)
សកម្មភាពនៃការប្រកួត (រូបភាព៖ CNCC)
សកម្មភាពនៃការប្រកួត (រូបភាព៖ CNCC)

យ៉ាងណាមិញ លីគកំពូលកម្ពុជា នៅសល់តែ១សប្ដាហ៍ទៀត នឹងត្រូវបញ្ចប់ហើយ ខណៈប្រកួតចុងក្រោយ ស្វាយរៀង ត្រូវប៉ះជាមួយក្រុមណាហ្គាវើលដ៍ ក្នុងទឹកដីរបស់ខ្លួន នៅថ្ងៃអាទិត្យ ទី២៧ ខែតុលាខាងមុខ វេលាម៉ោង៧យប់។ ដោយប្រកួតនេះ ស្វាយរៀងអាចមានផ្លូវលើកពាន ប្រសិនបើពួកគេឈ្នះ ហើយក្រុមបឹងកេត ភ្លាត់ចាញ់ ភ្នំពេញក្រោន នៅប្រកួតក្រោយនោះ៕

សូមទស្សនាវីដេអូសង្ខេបរវាង វិសាខា ទល់នឹង ស្វាយរៀងខាងក្រោមនេះ៖

Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T