ទោះគ្មានក្រុមណាមួយរកបានគ្រាប់បាល់ ប៉ុន្តែក្រោយចប់ការប្រកួត គេឃើញ Mbappe និង Ronaldo នៅតែធ្វើបែបនេះដាក់គ្នា

//s9.kh1.co/a0/a0d64bfee708fe7bf68fbb8a503d0e759d08a20b.jpeg
កីទ្បា

 ១២-តុលា-២០២០ ១១ព្រឹក · ៣ ឆ្នាំមុន

ការប្រកួតកាលពីយប់មិញរវាងបារាំង និងព័រទុយហ្កាល់បានបញ្ចប់ទៅយ៉ាងតានតឹងជាទីបំផុត ដោយគ្មានក្រុមណាមួយរកបានគ្រាប់បាល់នោះទេ ប៉ុន្តែក្រោយចប់ការប្រកួត គេឃើញ Kylian Mbappe និង Cristiano Ronaldo ហាក់បង្កើតភាពរីករាយ និងភាពស្និទ្ធស្នាលជាមួយគ្នា។

ការប្រកួតកាលពីយប់មិញរវាងបារាំង និងព័រទុយហ្កាល់បានបញ្ចប់ទៅយ៉ាងតានតឹងជាទីបំផុត ដោយគ្មានក្រុមណា មួយរកបានគ្រាប់បាល់នោះទេ ប៉ុន្តែក្រោយចប់ការប្រកួត គេឃើញ Kylian Mbappe និង Cristiano Ronaldo ហាក់បង្កើតភាពរីករាយ និងភាពស្និទ្ធស្នាលជាមួយគ្នា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ការប្រកួតរបស់បារាំងទល់នឹងព័រទុយហ្កាល់ក្នុងពានរង្វាន់ UEFA Nations League កាលពីថ្ងៃអាទិត្យនេះហាក់បីដូចជាការប្រកួតវគ្គផ្តាច់ព្រ័ត្រអ៊ីចឹង ព្រោះក្រុមទាំងពីរសុទ្ធតែប្រយ័ត្នរៀងៗខ្លួន ដោយបានសម្រុកទៅសម្រុកមកមិនស្រាកសោះ ប៉ុន្តែមិនអាចបំប៉ោងសំណាញ់ទីគ្នាបាននោះទេ។

 Mbappe និង Ronaldo
 Mbappe និង Ronaldo

អ្វីដែលបានធ្វើឱ្យផ្ទុះការចាប់អារម្មណ៍ខ្លាំងនោះគឺការជួបគ្នារវាងកីឡាករ Cristiano Ronaldo និង Kylian Mbappe  ពេលសារព័ត៌មានបង្ហោះរូបភាពដែលពួកគេបានចែករំលែកភាពសប្បាយរីករាយជាមួយគ្នា បន្ទាប់ពីអជ្ញារកណ្តាលផ្លុំកញ្ចែបញ្ចប់ការប្រកួតនៅកីឡដ្ឋា Stade de France

Mbappe បង្ហោះលើបណ្ដាញសង្គម Tweeter
Mbappe បង្ហោះលើបណ្ដាញសង្គម Tweeter

យ៉ាងណាមិញ អ្នកគាំទ្របាល់ទាត់បានបង្ហាញការចាប់អារម្មណ៍កាន់តែខ្លាំង នៅពេលដែលកីឡាករឆ្នើមរបស់ពិភពលោកបានឈរទល់មុខនឹងអ្នកស្នងតំណែងដ៏មានសក្តានុពលរបស់គាត់ មានន័យថា Mbappe ទទួលបានជោគជ័យសព្វថ្ងៃក៏ដោយសារតែយកគម្រូតាម Cristiano Ronaldo ផងដែរ៕

ប្រភពTribuna

Sang Phathyuth
YUTOP10 (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T