បង្វិលខ្លួន៣៦០ដឺក្រេ! Buckley ប្រើក្បាច់ពិឃាដដ៏អស្ចារ្យទាត់ Kasanganay ឲ្យសន្លប់ត្រឹមទឹក២ (មានវីដេអូ)

//s9.kh1.co/a7/a74a08b8ade1c2653ac6da6c7bb39a8710e73dc9.jpg
កីទ្បា

 ១២-តុលា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

Joaquin Buckley ប្រើក្បាច់ពិឃាដដ៏អស្ចារ្យមួយដែលមិនធ្លាប់មានកីឡាករណាធ្វើបាននៅក្នុងស្ថាប័ន UFC សម្រាប់ការប្រកួតចុងសប្តាហ៍មុននេះ

បរទេស៖ សម្រាប់ការប្រកួតក្នុងស្ថាប័ន UFC ចុងសប្តាហ៍មុននេះ កីឡាករទម្ងន់៨៤គីឡូក្រាមវ័យ២៦ឆ្នាំ Joaquin Buckley បានផ្តួលកីឡាករ Impa Kasanganay ឲ្យសន្លប់ត្រឹមទឹកទី២ ដោយប្រើក្បាច់ពិឃាដដ៏អស្ចារ្យមួយ គ្មានកីឡាករណាម្នាក់ធ្លាប់ធ្វើបានពីមុនមក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
   កីឡាករ Joaquin Buckley
   កីឡាករ Joaquin Buckley

ជាក់ស្តែង Buckley មានបំណងទាត់ទៅរកដងខ្លួនរបស់ Impa Kasanganay ប៉ុន្តែត្រូវបានកីឡាកររូបនេះចាប់ជើងជាប់។ រំពិចនោះ Buckley បានប្រើបច្ចេកទេសបង្វិលខ្លួន៣៦០ដឺក្រេ ទាត់ចំពេញថ្គាមរបស់ Kasanganay ធ្វើឲ្យរូបគេសន្លប់បាត់បង់ស្មារតីតែម្តង។ 

ក្បាច់ពិឃាដដ៏អស្ចារ្យរបស់ Buckley
ក្បាច់ពិឃាដដ៏អស្ចារ្យរបស់ Buckley

ក្រោយចប់ការប្រកួត Buckley​ ក៏បានសម្តែងការភ្ញាក់ផ្អើលសម្រាប់ជ័យជម្នះមួយនេះផងដែរថា រូបគេបានចំណាយពេលជាច្រើនក្នុងការហ្វឹកហាត់ទាត់ក្បាច់បែបនេះកន្លងមក ប៉ុន្តែមិនដែលធ្លាប់ប្រើវាបានជោគជ័យនៅលើសង្វៀនប្រកួតពីមុនមកនោះទេ៕

   កីឡាករ Joaquin Buckley
   កីឡាករ Joaquin Buckley

ប្រភពtheguardian

Chheang Dalin
ឈាង ដាលីន

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T