គ្រោងឆ្អឹងដាយណូស័រនេះ ចំណាយពេលជាង៣ឆ្នាំ ដើម្បីផ្គុំឡើងវិញ រីឯតម្លៃលក់វិញថ្លៃសម្បើម

//s9.kh1.co/66/665b939c4670b37e54e2bb3b70484df555240948.jpg
សង្គម

 ១២-តុលា-២០២០ ៩ព្រឹក · ៣ ឆ្នាំមុន

សត្វនេះធ្លាប់រស់រានមានជីវិតនៅលើផែនដី តាំងពី៦៧លានឆ្នាំមុន។

អាមេរិក៖ គ្រោងឆ្អឹងពេញលេញរបស់ដាយណូស័រប្រភេទ Tyrannosaurus rex បានបំបែកកំំណត់ត្រានៃការលក់នឹកស្មានមិនដល់ នៅកន្លែងដាក់ដេញថ្លៃ ហើយវាមានតម្លៃរហូតទៅដល់៣១.៨លានដុល្លារ។ ការលក់នេះបានបំបែកកំណត់ត្រាពិភពលោកថ្មី សម្រាប់គ្រោងឆ្អឹងដាយណូស័រឬផូស៊ីល ដែលមិនធ្លាប់មាននៅកន្លែងដាក់ដេញថ្លៃ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គ្រោងឆ្អឹងដាយណូស័រ T. rex នេះត្រូវបានគេដាក់ឈ្មោះថា STAN ដែលយកលំនាំតាមឈ្មោះរបស់អ្នកជំនាញផ្នែកសត្វពីបុរាណម្នាក់ ដែលបានរកឃើញឆ្អឹងទាំងនេះ ដែលសត្វនេះធ្លាប់រស់រានមានជីវិតនៅលើផែនដី តាំងពី៦៧លានឆ្នាំមុន។ គ្រោងឆ្អឹងរបស់វាបានដាក់តាំងបង្ហាញ នៅកន្លែងដាក់ដេញថ្លៃ ដែលមានទីតាំងនៅក្នុងទីក្រុងញូវយ៉ក ជាមួយនឹងការប៉ាន់ស្មានការលក់ដំបូង ត្រឹមតែ៦ទៅ៨លានដុល្លារប៉ុណ្ណោះ។

គ្រោងឆ្អឹងរបស់ដាយណូស័រ STAN
គ្រោងឆ្អឹងរបស់ដាយណូស័រ STAN

អស់រយៈពេលជាងពីរទសវត្សរ៍ គ្រោងឆ្អឹង STAN ត្រូវបានគេសិក្សានៅវិទ្យាស្ថាន Black Hills Institute នៅក្នុងរដ្ឋ South Dakota ហើយក្រុមអ្នកជំនាញផ្នែកសត្វបុរាណបានចងក្រងឯកសារយ៉ាងច្រើន រហូតទទួលបានលទ្ធផលនៃការសិក្សាដូចនេះ។

ដោយមានកម្ពស់ជិត៤ម៉ែត្រ និងប្រវែង១២ម៉ែត្របូករួមទាំងកន្ទុយផងដែរ ដាយណូស័រ STAN ត្រូវបានបង្កើតឡើងដោយឆ្អឹងចំនួន១៨៨ ដែលនាំឲ្យវាក្លាយជាគ្រោងឆ្អឹងពេញលេញ ដ៏ធំក្នុងចំណោមពូជរបស់វា នៅលើពិភពលោក។ គេចំណាយពេលជាង៣០,០០០ម៉ោង (៣.៤ឆ្នាំ) ដើម្បីផ្គុំគ្រោងឆ្អឹងទាំងអស់នេះឡើងវិញ ដោយប្រើដៃ។ ដាយណូស័រ STAN អាចមានទម្ងន់ចន្លោះពី៧-៨តោន គឺប្រហែលពីរដងច្រើនជាងទម្ងន់ដំរីអាហ្វ្រិក ក្នុងពេលសព្វថ្ងៃ៕

Chhen Hangly
H.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T