រដូវ​ភ្លៀងទឹក​លិច​​ និងសម្រាមពាសពេញ បង​ប្អូន​ត្រូវ​​ប្រុង​ប្រយ័ត្ន​ ជំងឺឆ្លង​ ហើយនេះជាវិធីគួរអនុវត្ត

//s9.kh1.co/53/53f1aa7f2bbef4341e4a037c4ce9e290ce5ee1c9.jpg
នារី

 ១២-តុលា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

ក្នុង​អំឡុងពេល​មាន​បញ្ហា​ទឹក​លិច​ ក្នុង​ក្រុង​រួម​ទាំង​ខេត្ត​មួយចំនួន​ ក្នុង​នោះ​គឺ​ក៏​ឃើញ​មានសម្រាម​ដែល​ជា​ប្រភព​នៃ​មេរោគ​អណ្តែត​ពាសពេញ​ ដែលវា​អាច​បង្ក​ទៅ​ជា​ជំងឺ​ឆ្លងផ្សេង​ៗ​ ប្រសិនបើ​អ្នក​មិនមាន​ការ​ការ​ពារត្រឹម​ត្រូវ​។

យល់ដឹង៖ រដូវនេះ​ជា​រដូវ​វស្សា ​មាន​ភ្លៀងធ្លាក់ ​ជាបន្ត​បន្ទាប់​អស់​ជា​ច្រើន​ថ្ងៃ ​ធ្វើ​ឲ្យ​តំបន់និង​ ខេត្ត​ក្រុង​មួយ​ចំនួន ​ត្រូវ​បាន​លិច​ ហេតុ​ដូច​នេះ ​សូម​ប្រជា​ពលរដ្ឋខ្មែរ ​ទាំង​អស់​ត្រូ​វបង្កើន​ នៅការប្រុងប្រយ័ត្ន ចំពោះជំងឺឆ្លងផ្សេងៗ ជាច្រើនអាចនឹង កើតមានឡើង ជាពិសេសជំងឺម៉េឡូអ៊ីដ (Melioidosis) ដែលមានអត្រាស្លាប់ខ្ពស់ អាចលើសពី៥០ភាគរយ  ហើយក៏កំពុងរកឃើញច្រើននៅក្នុងប្រទេសកម្ពុជាយើងផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជម្ងឺ​នេះ​អាចមាន​អត្រា កើត​មានឡើង​ខ្ពស់​ចំពោះ អ្នកមានជំងឺទឹកនោមផ្អែម  ជំងឺតម្រងនោមរ៉ាំរ៉ៃ ជំងឺសួត  ឬថ្លើមរ៉ាំរ៉ៃ អ្នកផឹកស្រាច្រើន ឬមានជំងឺគ្រាប់ឈាមស  ដែល​អាច​ត្រូវ ​ប្រឈម​គ្រោះ​ថ្នាក់​ខ្លាំង ដូច្នេះ​សូម​​​អនុវត្ត នៅ​ការ​ការពារ​ដូចខាងក្រោម៖

១. កុំចេញពីផ្ទះ ឬចុះទឹក តែបើចៀសមិនផុត ត្រូវ​ពាក់ស្បែកជើងកៅស៊ូកវែង  និងពាក់ម៉ាស់ផង។

២. បើបងប្អូនមានដំបៅ ហើយបានប៉ះជាមួយទឹកកង្វក់ សូមលាងជាមួយទឹកស្អាត  និងសាប៊ូភ្លាមៗ។

៣. ចៀសវាង ការពិសារទឹក និងបន្លែឆៅ។

៤. ចៀសវាងការដើរ ដោយជើងទទេ។

៥. ចំពោះលោកគ្រូពេទ្យមួយចំនួន ដែលមិនមានលទ្ធភាព ធ្វើរោគវិនិច្ឆ័យ ជំងឺម៉េឡូអ៊ីដ (មិនមានមន្ទីរពិសោធន៍មីក្រូជីវសាស្ត្រ Microbiology laboraotory) រាល់​​អ្នកជំងឺដែលមាន ហានិភ័យដូចខាងលើ  ហើយសង្ស័យថាមានជំងឺម៉េឡូអ៊ីដ សូមធ្វើការបញ្ជូន ទៅកាន់មន្ទីរពេទ្យធំៗដែល ​មាន​ឧបករណ៍​ពិសោធន៍​ជាបន្ទាន់ ដើម្បីពិនិត្យនិង​ធ្វើរោគវិនិច្ឆ័យ ដូចជាមន្ទីរពេទ្យខេត្ត ឬមន្ទីរពេទ្យថ្នាក់ជាតិជាដើម​៕ ប្រភព៖ Yim Sovannra

ទិដ្ឋភាពទឹក​លិចក្នុង​ទីក្រុង​ភ្នំពេញ​
ទិដ្ឋភាពទឹក​លិចក្នុង​ទីក្រុង​ភ្នំពេញ​
ទិដ្ឋភាពទឹក​លិច
ទិដ្ឋភាពទឹក​លិច
ទិដ្ឋភាពទឹក​លិចក្នុង​ទីក្រុង​ភ្នំពេញ​
ទិដ្ឋភាពទឹក​លិចក្នុង​ទីក្រុង​ភ្នំពេញ​
ទិដ្ឋភាពទឹក​លិចក្នុង​ទីក្រុង​ភ្នំពេញ​
ទិដ្ឋភាពទឹក​លិចក្នុង​ទីក្រុង​ភ្នំពេញ​
Lor Raksa
ឡោ រក្សា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T