កូនភ្លោះពីរនាក់ ដាំបានផ្លែល្ពៅធំជាងគេបំផុត ដែលមិនធ្លាប់មាននៅអង់គ្លេស

//s9.kh1.co/c0/c06c82ba5bbf095e57b618a0af3105f1be408a44.jpg
សង្គម

 ១២-តុលា-២០២០ ១០ព្រឹក · ៣ ឆ្នាំមុន

កូនភ្លោះពីរនាក់ឈ្មោះ Ian និង Stuart Paton អាយុ ៥៩ឆ្នាំ មកពីទីក្រុង Lymington បានសាងភាពភ្ញាក់ផ្អើលជាថ្មីម្ដងទៀត ដែលលើកនេះ អ្នកទាំងពីរដាំបានផ្លែល្ពៅដ៏ធំបំផុត ដែលមិនធ្លាប់មាននៅចក្រភពអង់គ្លេស

អង់គ្លេស៖ កូនភ្លោះពីរនាក់ឈ្មោះ Ian  និង Stuart Paton អាយុ ៥៩ឆ្នាំ មកពីទីក្រុង Lymington បានសាងភាពភ្ញាក់ផ្អើលជាថ្មីម្ដងទៀត ព្រោះលើកនេះ អ្នកទាំងពីរបានដាំផ្លែល្ពៅដ៏ធំបំផុត ដែលមិនធ្លាប់មាននៅចក្រភពអង់គ្លេស ដោយមានទម្ងន់ប្រមាណ ១,១៧៦គីឡូក្រាមឯណោះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លោក Ian  និងលោក Stuart Paton បានចាប់ផ្ដើមសាបពូជគ្រាប់ល្ពៅនៅដើមខែមេសា ដោយចំណាយពេលប្រហែល១២០ថ្ងៃ ចាប់តាំងពីផ្លែល្ពៅនៅប៉ុនគ្រាប់បាល់វាយកូនហ្គោល រហូតរីកដល់ទំហំធំស្ទើរតែមិនគួរឲ្យជឿបែបនេះ។ ដោយជាមធ្យមវារីកមាឌបានទម្ងន់ប្រមាណ ២៣គីឡូក្រាមក្នុងមួយថ្ងែ តែក្នុងនោះ ក៏ត្រូវចំណាយពេលថែទាំវាប្រហែល ម៉ោងក្នុងមួយថ្ងៃផងដែរ។

គួរឲ្យដឹងដែរថា កូនភ្លោះមួយគូនេះ ដែលមានអាជីពដាំល្ពៅរយៈពេល៤០ឆ្នាំ ក៏ជាម្ចាស់កំណត់ត្រាចាស់នៃល្ពៅទម្ងន់ ១,១០៣គីឡូក្រាម កាលឆ្នាំ២០១៨ផងដែរ។ ដោយឡែក ល្ពៅរបស់ពួកលោកឆ្នាំនេះ ខ្វះតែ១៤គីឡូក្រាមទៀតប៉ុណ្ណោះ នឹងស្មើផ្លែល្ពៅធំបំផុតលើពិភពលោក ទម្ងន់១,១៩០គីឡូក្រោម។

សូមជម្រាបថា ជាធម្មតាចក្រភពអង់គ្លេសតែងតែប្រារព្ធពិធីបុណ្យល្ពៅជារៀងរាល់ឆ្នាំ នៅឧទ្យាន Victoria Country Park ក្នុងទីក្រុង Southampton ដែលជាការតាំងបង្ហាញផ្លែល្ពៅ។ ប៉ុន្ដែឆ្នាំនេះ អ្នកទាំងពីរបានសម្រេចចិត្ដធ្វើជាម្ចាស់ផ្ទះប្រារព្វព្រឹត្តិការណ៍ផ្ទាល់តែម្ដង បន្ទាប់ពីជំងឺកូវីដ-១៩ រាតត្បាត ដែលបណ្ដាលឲ្យខកខាន៕

សូមទស្សនារូបភាពខាងក្រោម៖

ផ្លែល្ពៅ
ផ្លែល្ពៅ
ផ្លែល្ពៅ
ផ្លែល្ពៅ
Chheng Bouthorng
B.T

អត្ថបទទាក់ទង

//s9.kh1.co/c0/c0775fdde67a0c3b2c616c6bc33e23f179bbf1a4.png

នាឱកាសបុណ្យចូលឆ្នាំខ្មែរខាងមុខ រដ្ឋបាលរាជធានីភ្នំពេញ នឹងដាក់ឱ្យប្រើប្រាស់ ជាបណ្តោះអាសន្នស្ពានអាកាស «មរតកតេជោ» ដើម្បីជួយសម្រួល ដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ

 ២៩-មីនា-២០២៤ 
 ១០ព្រឹក · ៧ ម៉ោងមុន
//s9.kh1.co/69/6979169246f2271453d368556b205bb61a6118e7.png

ត្រៀមខ្លួនចូលរួមសប្បាយកម្សាន្តជាមួយ «សង្ក្រាន្តវត្តភ្នំ » នៅរមណីយដ្ឋានប្រវត្តិសាស្រ្តវត្តភ្នំ រយៈពេល០៤ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ ១៦ ខែមេសា ឆ្នាំ២០២៤

 ២៩-មីនា-២០២៤ 
 ៩ព្រឹក · ៨ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T