ឃើញឈុតស្អាតនិងតម្លៃសមរម្យតាមអនឡាញ ខំទិញទុកស្លៀកថ្ងៃការ មានអី ពេលដឹកមកដល់ផ្ទះ ឃើញហើយ ហួសចិត្ត

//s9.kh1.co/f0/f014a72351d3dbe6f2c3b58aaec256d09c5e30a6.jpg
សង្គម

 ១២-តុលា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

នារីម្នាក់មានឈ្មោះថា Meaghan Taylor វ័យ២៣ឆ្នាំ បានទិញឈុតកូនក្រមុំជជុះមួយ ក្នុងតម្លៃ១០០ដុល្លារអាមេរិកតាមអនឡាញ តែពេលឃើញផ្ទាល់ភ្នែក មិនដូចទៅនឹងរូបភាពដែលដាក់តាំងលក់ឡើយ។

កាណាដា៖​ នារីម្នាក់មានឈ្មោះថា Meaghan Taylor វ័យ២៣ឆ្នាំ មកពីខេត្ត Prince Edward Island បានទិញឈុតកូនក្រមុំជជុះមួយ ក្នុងតម្លៃ១០០ដុល្លារអាមេរិកតាមអនឡាញ តែពេលឃើញផ្ទាល់ភ្នែក មិនដូចទៅនឹងរូបភាពដែលដាក់តាំងលក់ឡើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ចំពោះរូបភាពដែលដាក់តាំងលក់ បង្ហាញឲ្យឃើញថា ឈុតកូនក្រមុំដៃវែងពណ៌ស មានប្រវែងវែងអូសដីយ៉ាងស្រស់ស្អាត ដូចជាអក្សរ V តែនៅពេលនាង Meaghan បានស្លៀកផ្ទាល់ ឈុតនោះបែរជាតឹង និងប៉ោងត្រង់ចុងដង្ហើម ដោយមានសភាពចាស់ ហើយខុសទាំងស្រុងទៅនឹងរូបភាពតែម្ដង។

នាង Meaghan សព្វថ្ងៃជាស្ត្រីមេម៉ាយកូនមួយ បានឲ្យដឹងថា នាងពិតជាខកចិត្តយ៉ាងខ្លាំង តែនាងមិនអាចធ្វើអ្វីបានឡើយ ក្រៅពីសើចប៉ុណ្ណោះ។ ហើយនាងក៏បានទាក់ទងទៅកាន់អ្នកលក់ ដែលដំបូងឡើយអ្នកលក់បដិសេធមិនព្រមប្រគល់ប្រាក់ឲ្យនាងវិញទេ។ តែនាងមិនមានបំណងចង់ទាមទារប្រាក់វិញឡើយ ដោយចង់បានឈុតដូចក្នុងរូបភាពប៉ុណ្ណោះ។

យ៉ាងណាមិញ ក្រោយពីចរចារគ្នារួចមក អ្នកលក់ក៏បានយល់ព្រមប្រគល់ប្រាក់គ្រប់ចំនួនឲ្យនាង Meaghan វិញ ហើយនាងក៏សង្ឃឹមដែរថា នាងនឹងមានឈុតកូនក្រមុំថ្មី និងអាចរៀបការជាមួយនឹងគូដណ្ដឹងនារដូវក្ដៅខាងមុខនេះផងដែរ៕

សូមទស្សនារូបភាពខាងក្រោម៖

រូបភាពនៃឈុតកូនក្រមុំដែលដាក់តាំងបង្ហាញ
រូបភាពនៃឈុតកូនក្រមុំដែលដាក់តាំងបង្ហាញ
ឈុតដែលទទួលបាន
ឈុតដែលទទួលបាន
នាង  Meaghan
នាង  Meaghan
នាង Meaghan និងកូនប្រុស រួមទាំងគូដណ្ដឹង
នាង Meaghan និងកូនប្រុស រួមទាំងគូដណ្ដឹង
នាង Meaghan និងកូនប្រុស រួមទាំងគូដណ្ដឹង
នាង Meaghan និងកូនប្រុស រួមទាំងគូដណ្ដឹង
Meas Chandara
D.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T