ក្រុមហ៊ុនព្រូដិនសលកម្ពុជា ចាប់ផ្តើមដាក់ដំណើរការកម្មវិធីឌីជីថល «Pulse ពីក្រុមហ៊ុនព្រូដិនសល» ដើម្បីឲ្យអតិថិជនទាញយកព័ត៌មាននៃបណ្ណសន្យារ៉ាប់រង និងមាតិកាសុខភាពសំខាន់ៗ យ៉ាងងាយស្រួល គ្រប់ពេលវេលា គ្រប់ទីកន្លែង!

//s9.kh1.co/97/970bd6f342102fe2184e8da8e9acd459cd986190.jpg
សង្គម

 ១២-តុលា-២០២០ ៩ព្រឹក · ៣ ឆ្នាំមុន

ក្រុមហ៊ុន ព្រូដិនសលកម្ពុជា បានដាក់ចេញនូវកម្មវិធីទូរស័ព្ទដែលដំណើរការដោយបច្ចេកវិទ្យា AI ដែលមានឈ្មោះថា “Pulse ពីក្រុមហ៊ុនព្រូដិនសល” ដែលហៅដោយខ្លីថា​ Pulse ដើម្បីបំពេញតម្រូវការដល់អ្នកប្រើប្រាស់ទាំងអស់ ក្នុងការត្រួតពិនិត្យមើលព័ត៌មានបណ្ណសន្យារ៉ាប់រងរបស់ពួកគាត់គ្រប់ពេលវេលា រួមទាំងអត្ថបទល្អៗមួយចំនួនទៀត ដែលទាក់ទងជាមួយនឹងសុខភាព កាយសម្បទា អាហារូបត្ថម្ភ ក៏ដូចជាសុខមាលភាពផ្លូវចិត្ត។ អ្នកប្រើប្រាស់កម្មវិធី Pulse ក៏អាចចូលរួមជាមួយសហគមន៍សុខភាព​ (Health Communities) ដើម្បីផ្លាស់ប្តូរគំនិត និងគន្លឹះក្នុងការហាត់ប្រាណដូចជា ការរត់ និងជិះកង់ផងដែរ។ មិនតែប៉ុណ្ណោះ អ្នកប្រើប្រាស់ក៏អាចចូលរួមក្នុងកម្មវិធីប្រកួតប្រជែងដើម្បីសុខភាព ដោយភ្ជាប់ឧបករណ៍ឆ្លាតវៃរបស់ពួកគេទៅនឹងកម្មវិធី។

ភ្នំពេញ៖ ក្រុមហ៊ុន ព្រូដិនសលកម្ពុជា បានដាក់ចេញនូវកម្មវិធីទូរស័ព្ទដែលដំណើរការដោយបច្ចេកវិទ្យា AI ដែលមានឈ្មោះថា “Pulse  ពីក្រុមហ៊ុនព្រូដិនសល” ដែលហៅដោយខ្លីថា​ Pulse ដើម្បីបំពេញតម្រូវការដល់អ្នកប្រើប្រាស់ទាំងអស់ ក្នុងការត្រួតពិនិត្យមើលព័ត៌មានបណ្ណសន្យារ៉ាប់រងរបស់ពួកគាត់គ្រប់ពេលវេលា រួមទាំងអត្ថបទល្អៗមួយចំនួនទៀត ដែលទាក់ទងជាមួយនឹងសុខភាព កាយសម្បទា អាហារូបត្ថម្ភ ក៏ដូចជាសុខមាលភាពផ្លូវចិត្ត។ អ្នកប្រើប្រាស់កម្មវិធី Pulse ក៏អាចចូលរួមជាមួយសហគមន៍សុខភាព​ (Health Communities) ដើម្បីផ្លាស់ប្តូរគំនិត និងគន្លឹះក្នុងការហាត់ប្រាណដូចជា ការរត់ និងជិះកង់ផងដែរ។ មិនតែប៉ុណ្ណោះ អ្នកប្រើប្រាស់ក៏អាចចូលរួមក្នុងកម្មវិធីប្រកួតប្រជែងដើម្បីសុខភាព ដោយភ្ជាប់ឧបករណ៍ឆ្លាតវៃរបស់ពួកគេទៅនឹងកម្មវិធី។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កម្មវិធីឌីជីថល «Pulse ពីក្រុមហ៊ុនព្រូដិនសល»
កម្មវិធីឌីជីថល «Pulse ពីក្រុមហ៊ុនព្រូដិនសល»

លោក Sanjay Chakrabarty អគ្គនាយកក្រុមហ៊ុន ព្រូដិនសលកម្ពុជា បានមានប្រសាសន៍ថា​៖

​« នៅក្រុមហ៊ុន ព្រូដិនសល​ គោលបំណងរបស់យើងគឺ ដើម្បីជួយដល់ជីវិតបុគ្គលម្នាក់ៗឱ្យកាន់តែមានភាពប្រសើរបំផុត។ នៅដំណាក់កាលដំបូងនៃការដាក់ដំណើរការកម្មវិធី Pulse យើងកំពុងប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ដើម្បីបំពេញតម្រូវការធានារ៉ាប់រងរបស់អតិថិជនរបស់យើង  ដោយជួយឲ្យពួកគាត់ អាចគ្រប់គ្រងបណ្ណសន្យារ៉ាប់រងប្រកបដោយភាពងាយស្រួល​ ជាមួយនឹងភាពកក់ក្ដៅពីផ្ទះរបស់ពួកគាត់»។

ប្រសាសន៍លោក Sanjay Chakrabarty 

លោក Sanjay ក៏បានបន្ថែមទៀតថា៖

Pulse គឺជាផ្នែកមួយនៃយុទ្ធសាស្រ្តទូទាំងតំបន់របស់ ព្រូដិនសល ដើម្បីធ្វើឱ្យការថែទាំសុខភាពកាន់តែមានតម្លៃសមរម្យ និងអាចប្រើប្រាស់បានសម្រាប់មនុស្សគ្រប់គ្នា។ ក្នុងនាមជាក្រុមហ៊ុនធានារ៉ាប់រងឈានមុខគេ យើងកំពុងធ្វើការពង្រីកបន្ថែមទៀត នូវការផ្តល់ការការពារស្នូលរបស់យើង ដើម្បីដើរតួនាទីកាន់តែសំខាន់ក្នុងការជួយប្រជាជនបង្ការ និងពន្យារពេលការចាប់ផ្តើមនៃជំងឺ។ យើងកំពុងធ្វើការជាមួយអ្នកពាក់ព័ន្ធជាច្រើនដើម្បីនាំយកចក្ខុវិស័យនេះមកកាន់ប្រទេសកម្ពុជា និងពង្រីកការផ្តល់ជូនរបស់យើងនៅលើ Pulse ដើម្បីបម្រើដល់ប្រជាជនជាច្រើនទៀតនៅទូទាំងប្រទេស។

យើងអាចធ្វើការទាញយកកម្មវិធី Pulse មកប្រើប្រាស់បានដោយឥតគិតថ្លៃពី Apple Store និង Google Play ​។ កម្មវិធី Pulse ផ្តល់ជូនអ្នកប្រើប្រាស់ក្នុងការទទួលបានឧបករណ៍ជំនួយផ្ទាល់ខ្លួនដ៏ទូលំទូលាយ​ និងព័ត៌មានអំពីសុខភាពជាក់ស្តែងភ្លាមៗ។

ខាងក្រោម គឺជាមុខងារសំខាន់ៗដែលមាននៅក្នុងដំណាក់កាលដំបូង នៃការដាក់ដំណើរការកម្មវិធី៖

​•​ ព័ត៌មានអំពីបណ្ណសន្យារ៉ាប់រង ៖ អ្នកប្រើប្រាស់អាចចូលមើលបណ្ណសន្យារ៉ាប់រងរបស់ពួកគេ ដោយចុចត្រឹមតែមួយភ្លែតប៉ុណ្ណោះ។

ផែនទីស្វែងរកមន្ទីរពេទ្យ ៖ ជាផែនទីអន្តរកម្មមួយ ដែលអាចឱ្យអ្នកប្រើប្រាស់មើលឃើញយ៉ាងងាយស្រួល ថាតើមន្ទីរសំរាកព្យាបាល និងមន្ទីរពេទ្យដែលទទួលស្គាល់ដោយបេឡាជាតិរបបសន្តិសុខសង្គម​ (ប.ស.ស) ណាមួយដែលនៅជិតពួកគេ។ អ្នកប្រើប្រាស់អាចមើលព័ត៌មានលម្អិតរបស់អ្នកផ្តល់សេវាសុខាភិបាល (ឧទាហរណ៍អាសយដ្ឋាន និងព័ត៌មានទំនាក់ទំនង) ហើយអ្នកអាចទូរស័ព្ទទៅផ្ទាល់ ឬប្រើប្រាស់ផែនទីដើម្បីចូលទៅកាន់មន្ទីរពេទ្យ ឬគ្លីនិកដែលបានជ្រើសរើស។

សន្ទស្សន៍ម៉ាស់រាងកាយ (BMI) និងសន្ទស្សន៍ស្នាមជ្រីវជ្រួញ  តាមរយៈមុខងារសន្ទស្សន៍ម៉ាស់រាងកាយ (BMI) និងមុខងារសន្ទស្សន៍ស្នាមជ្រាវជ្រួញដោយបច្ចេកវិទ្យា AI អ្នកប្រើប្រាស់អាចយល់ដឹងពីកម្រិតខ្លាញ់ក្នុងរាងកាយ​ ភាពចាស់ រួមបញ្ចូលជាមួយនឹងរង្វាស់សុខភាពរបៀបរស់នៅផ្សេងៗទៀត តាមរយៈការថតរូបដោយខ្លួនឯង (Selfie)​។ ជាមួយនឹងមុខងារដែលត្រូវបានវិវឌ្ឍន៍មិនឈប់ឈរ ដូចជាការដាក់ពិន្ទុទៅលើកម្រិតនៃភាពជ្រីវជ្រួញ លោកអ្នកអាចប្រើប្រាស់លទ្ធផលនេះ ក្នុងការរៀបចំកម្មវិធីប្រចាំថ្ងៃ ដើម្បីបង្ការហានិភ័យមួយចំនួនទាក់ទងទៅនឹងសុខភាព ដូចជាការវិវត្តនៃជម្ងឺមហារីកស្បែក។​

អត្ថបទយល់ដឹងពីសុខភាព ៖ អ្នកប្រើប្រាស់នឹងទទួលបាននូវចំណេះដឹងល្អៗ ទាក់ទងទៅនឹងសុខភាពដែលអ្នកទាំងអស់គ្នាអាចយកទៅប្រើប្រាស់ក្នុងសកម្មភាពប្រចាំថ្ងៃ ដែលអាចមានទម្រង់ដូចជា អត្ថបទ វីឌីអូ និងរូបព័ណ៌នា។ ជាក់ស្ដែងកម្មវិធីរបស់យើង ក៏ផ្ដល់ជូននូវប្រធានបទថ្មីៗ ទាន់ហេតុការណ៍ ដែលក្ដោបគ្រប់ប្រធានបទរួមមាន ប្រធានបទទាក់ទងនឹងសុខភាពផ្លូវចិត្ត ផ្លូវកាយ អាហារូបត្ថម្ភ កាយសម្បទា ក៏ដូចជាការស្រាវជ្រាវថ្មីៗ ទាក់ទងទៅនឹងវីរុសកូវីដ ១៩​ (ឧទាហរណ៍ដូចជា​ ដំណើរនៃការស្រាវជ្រាវ និងការផលិតវ៉ាក់សាំង កូវីដ ១៩ ដើម្បីចែកជូនទៅកាន់សាធារណៈជនជាដើម)។ បន្ថែមពីនេះផងដែរ ក៏មានគន្លឹះខ្លីៗ ដែលលោកអ្នកអាចអនុវត្តតាមដើម្បីបង្ការនូវជម្ងឺធ្ងន់ៗមួយចំនួន ដែលឧស្សាហ៍កើតមាននៅក្នុងតំបន់អាស៊ីអាគ្នេយ៍យើង ដូចជា ជំងឺគ្រុនឈាម និងមហារីក។

កម្មវិធី Pulse គឺជាវេទិកាវិវឌ្ឍន៍ហើយក្រុមហ៊ុន ព្រូដិនសល នឹងសហការជាមួយដៃគូថ្មីៗ បន្ថែមនូវឧបករណ៍ និងសេវាកម្មផ្សេងៗ (ឧទាហរណ៍មុខងារវាយតម្លៃសុខភាពដែលប្រើបច្ចេកវិទ្យា AI និងការពិគ្រោះយោបល់តាមប្រព័ន្ធអ៊ីនធឺណិត) ជាដំណាក់កាល។ បន្ទាប់ពីការដាក់ដំណើរការក្នុងតំបន់របស់ខ្លួននៅក្នុងប្រទេសម៉ាឡេស៊ី​ កាលពីខែសីហា ឆ្នាំ២០១៩ ឥឡូវនេះកម្មវិធី Pulse​ មានវត្តមាននៅលើទីផ្សារសរុបចំនួន ១១ ​នៅអាស៊ី រួមមានទាំងប្រទេសកម្ពុជាផងដែរ។ មកដល់សព្វថ្ងៃ កម្មវិធីនេះត្រូវបានគេធ្វើការទាញយកមកប្រើប្រាស់នៅលើទូរស័ព្ទដៃជាង ៩ លាន នៅក្នុងតំបន់៕​

Pan Leakhena
លក្ខិណា

អត្ថបទទាក់ទង

//s9.kh1.co/d5/d53fbdc33519f83abc5e68f5063e3cd48efcd752.jpg

កម្មវិធីប្រចាំឆ្នាំ HEINEKEN Sustainathon អញ្ជើញនិស្សិតសាកលវិទ្យាល័យចូលរួម ដើម្បីបង្កើតគំនិតច្នៃប្រឌិតនៅលើចក្រាវិស័យបរិស្ថាន ឬការបង្កើនការប្រើប្រាស់ឡើងវិញនៅកម្ពុជា

 ០៧-មីនា-២០២៤ 
 ២ល្ងាច · ២១ ថ្ងៃមុន
//s9.kh1.co/6d/6d963ac46e24349e7eaead530d0de4ebc5dfde7c.jpg

ក្រុមហ៊ុន Vietjet ​​ផ្ដល់​ជូន​តម្លៃសំបុត្រប្រូម៉ូសិន​ពិសេស​​ ដើម្បីអបអរសាទរទិវាសិទ្ធិនារីអន្តរជាតិ៖ ទទួលយកការផ្តល់ជូនឥឡូវនេះចាប់ពី​សូន្យ​ដុល្លារ​ប៉ុណ្ណោះ!

 ០៥-មីនា-២០២៤ 
 ១ល្ងាច · ២៣ ថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T