គូដណ្ដឹងកំពុងធ្វើការសុខៗនៅផ្សារទំនើប ស្រាប់តែខាងស្រីស្លៀកឈុតកូនក្រមុំបង្ខំឲ្យរៀបការ បើមិនអីចឹង បែកគ្នា (មានវីដេអូ)

//s9.kh1.co/1d/1d260ec78fc546ce52a4293794b119d14281c142.jpg
សង្គម

 ១២-តុលា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

ស្ត្រីម្នាក់ មិនបញ្ចេញអត្តសញ្ញាណ បានស្លៀកឈុតកូនក្រមុំ និងសម្រុកចូលទៅក្នុងផ្សារទំនើប Target ដែលមានទីតាំងស្ថិតនៅទីក្រុង Las Vegas ដើម្បីបង្ខំឲ្យគូដណ្ដឹងរៀបការជាមួយនាងក្នុងផ្សារទំនើបផ្ទាល់តែម្ដង។

អាមេរិក៖​ ស្ត្រីម្នាក់ មិនបញ្ចេញអត្តសញ្ញាណ បានស្លៀកឈុតកូនក្រមុំ និងសម្រុកចូលទៅក្នុងផ្សារទំនើប Target ដែលមានទីតាំងស្ថិតនៅទីក្រុង Las Vegas ដើម្បីបង្ខំឲ្យគូដណ្ដឹងរៀបការជាមួយនាងក្នុងផ្សារទំនើបផ្ទាល់តែម្ដង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

វីដេអូឃ្លីបចំនួនពីរ ត្រូវបានគេយកទៅបង្ហោះចែកចាយនៅលើបណ្ដាញសង្គម Tik Tok កាលពីថ្ងៃសុក្រសប្ដាហ៍មុននេះ ដែលបង្ហាញឲ្យឃើញ ស្ត្រីជាកូនក្រមុំ មានអកប្បកិរិយាយ៉ាងមុតមាំ ក្នុងការដើរស្វែងរកគូដណ្ដឹង និងអមដំណើរដោយអ្នកកំដរម្នាក់ រួមទាំងបុរសស្លៀកឈុតខ្មៅ ដែលហាក់មើលទៅដូចជាលោកអាចារ្យ។

ហើយទីបំផុត កូនក្រមុំ បានរកឃើញគូដណ្ដឹងរបស់នាង ដែលពាក់អាវយឺតពណ៌ក្រហម និងកំពុងរៀបចំអីវ៉ាន់ដាក់លើធ្នើរ ហើយនាងក៏បាននិយាយទៅកាន់គូដណ្ដឹងថា៖​

អ្នកបំពាក់ចិញ្ចៀនមកលើម្រាមដៃខ្ញុំកាលពីពីរឆ្នាំមុន ហើយឥឡូវនេះ ដល់ពេលដែលត្រូវរៀបការ ឬបើមិនអីចឹង ត្រូវបែកគ្នា។

សម្ដីរបស់កូនក្រមុំ

ហើយនៅពេលដែលនាងបានឃើញហ្វូងមនុស្សកំពុងសម្លឹងមើលកម្មភាពរបស់នាង នាងក៏បង្ហាញពីភាពរាក់ទាក់ទៅកាន់ហ្វូងមនុស្ស និងនិយាយថា នាងគ្រាន់តែចង់ធ្វើឲ្យគូដណ្ដឹង ប្ដេជ្ញាចិត្តប៉ុណ្ណោះ ឬនាងត្រូវបោះបង់គូដណ្ដឹងចោល។ ចុងក្រោយ គូដណ្ដឹងក៏បានស្នើសុំឲ្យនាងទៅបន្ដការសន្ទនាគ្នានៅខាងក្រៅវិញផងដែរ។

យ៉ាងណាមិញ មិនមាននរណាម្នាក់ ដឹងឡើយថារឿងរ៉ាវនឹងបញ្ចប់ទៅដោយយ៉ាងណាទេ តែបើតាមមហាជនមួយចំនួន បានបញ្ចេញមតិដោយលើកឡើងថា វីដេអូខាងលើនេះ មើលទៅហាក់ដូចជាការសម្ដែងអីចឹង។ ហើយមហាជនមួយចំនួនទៀត បាននិយាយថា បុរសដែលជាគូដណ្ដឹង គួរតែនិយាយថា ទេហើយដើរចេញពីកូនក្រមុំ ព្រោះទោះបីជាយ៉ាងណាក៏ដោយ មិនត្រូវបង្ខំឲ្យនរណារៀបការ ទាំងដែលគេមិនទាន់ត្រៀមចិត្តឡើយ៕

សូមទស្សនារូបភាពនិងវីដេអូខាងក្រោម៖​

សកម្មភាពក្នុងថ្ងៃនោះ
សកម្មភាពក្នុងថ្ងៃនោះ
សកម្មភាពក្នុងថ្ងៃនោះ
សកម្មភាពក្នុងថ្ងៃនោះ
សកម្មភាពក្នុងថ្ងៃនោះ
សកម្មភាពក្នុងថ្ងៃនោះ
សកម្មភាពក្នុងថ្ងៃនោះ
សកម្មភាពក្នុងថ្ងៃនោះ
វីដេអូ
Meas Chandara
D.R

អត្ថបទទាក់ទង

//s9.kh1.co/cf/cf94ea8b93f8bcefc24245312114f5025168689e.jpg

អ្នកឧកញ៉ា ឡេង ប្រុស តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំបុគ្គលិកជាន់ខ្ពស់ ក្រុមហ៊ុន Galaxy Group ចូលរួមគោរពវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាមហាឧបាសក គឹម ចំរើន ឪពុកក្មេកអ្នកឧកញ៉ា លាង ម៉េង

 ១៩-មេសា-២០២៤ 
 ៩ព្រឹក · មួយថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T