ទឹកជំនន់​នៅវៀតណាម បានសម្លាប់មនុស្ស​អស់១៧នាក់

//s9.kh1.co/ce/ce13f61294351d7c476d9a6646e18f7cf43afbd4.jpg
សង្គម

 ១២-តុលា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋវៀតណាមបាន​ឱ្យដឹងកាលពីថ្ងៃអាទិត្យថា ​មនុស្សយ៉ាងហោចណាស់​ ១៧នាក់ បានស្លាប់ដោយសារទឹកជំនន់នៅក្នុងខេត្តភាគកណ្តាលរបស់ប្រទេសវៀតណាមកាលពីសប្តាហ៍មុន ខណៈមនុស្សចំនួន ១៣នាក់ផ្សេងទៀត គឺកំពុងបាត់ខ្លួននៅឡើយ

ហាណូយ៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋវៀតណាមបាន​ឱ្យដឹងកាលពីថ្ងៃអាទិត្យថា មនុស្សយ៉ាងហោចណាស់​ ១៧នាក់ បានស្លាប់ដោយសារទឹកជំនន់នៅក្នុងខេត្តភាគកណ្តាលរបស់ប្រទេសវៀតណាមកាលពីសប្តាហ៍មុន ខណៈមនុស្សចំនួន ១៣នាក់ផ្សេងទៀត គឺកំពុងបាត់ខ្លួននៅឡើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទូរទស្សន៍រដ្ឋវៀតណាម VTV បានរាយការណ៍ទៀតថា នៅក្នុងរយៈពេលពីរបីថ្ងៃខាងមុខទៀតនេះ ប្រទេសវៀតណាម ក៏នឹងត្រូវទទួលរងការវាយប្រហារដោយ​ព្យុះ​មួយបន្ថែមទៀតឈ្មោះ លីនហ្វា (LINFA) ដែលនឹងនាំមកនូវភ្លៀងធ្លាក់ច្រើន និងបង្កជាទឹកជំនន់កាន់តែ​ខ្លាំង។

​ទឹកជំនន់នេះបានកាត់​ផ្តាច់ដំណើរការផ្គត់ផ្គង់ស្បៀងអាហារដល់ប្រជាជនរាប់ពាន់នាក់។ ហើយ​ប្រជាជនប្រមាណ ៣១,០០០នាក់ ត្រូវបានជម្លៀសចេញពីទីលំនៅ ចំណែកផ្ទះសម្បែងជាង ៣៣,០០០ខ្នង ត្រូវលិចលង់និងរងការខូចខាត​។ នេះបើ​តាមរបាយការណ៍របស់រដ្ឋាភិបាលវៀត​ណាម។

គួរជម្រាបដែរថា ​វៀតណាមគឺជាប្រទេស ដែលស្ថិតនៅតំបន់ងាយរងគ្រោះដោយសារខ្យល់ព្យុះ​និងទឹកជំនន់។ ហើយកាលពីឆ្នាំមុន គ្រោះមហន្តរាយធម្មជាតិ ទឹកជំនន់ និងការរអិលបាក់ស្រុតដី ដែលបង្កឡើងដោយសារព្យុះ បានសម្លាប់មនុស្ស ១៣២នាក់ និងរងរបួស ២០៧នាក់ នៅក្នុងប្រទេសមួយនេះ៕

កងយោធាជួយសង្គ្រោះនាវិកនៃនាវាមួយ នៅឯកំពង់ផែ Cua Viet ក្នុងខេត្ត Quang Tri ប្រទេសវៀតណាម

រូបថតកាលពីថ្ងៃទី ៨ ខែតុលា ឆ្នាំ ២០២០ បង្ហាញពីតំបន់លិចទឹកនៅខេត្ត ​Quang Tri ភាគកណ្តាលប្រទេសវៀតណាម
រូបថតកាលពីថ្ងៃទី ៨ ខែតុលា ឆ្នាំ ២០២០ បង្ហាញពីតំបន់លិចទឹកនៅខេត្ត ​Quang Tri ភាគកណ្តាលប្រទេសវៀតណាម
ក្រុមអ្នកជួយសង្គ្រោះ​បានជម្លៀសប្រជាជន នៅតំបន់លិចទឹក នៅខេត្ត Quang Tri  ប្រទេសវៀតណាម
ក្រុមអ្នកជួយសង្គ្រោះ​បានជម្លៀសប្រជាជន នៅតំបន់លិចទឹក នៅខេត្ត Quang Tri  ប្រទេសវៀតណាម
Han Horn
H.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T