គូនេះស្វិតស្វាញណាស់! អង់គ្លេសឡើងឈរកំពូលតារាងវិញក្រោយយកឈ្នះបែលហ្ស៊ិក ២-១ កាលពីយប់មិញ (មានវីដេអូ)

//s9.kh1.co/42/42fd8f510d8e9488642f56ac01f7084ab9585da3.jpg
កីទ្បា

 ១២-តុលា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

អង់គ្លេសរកបាន៣ពិន្ទុបន្ថែមក្រោយយកឈ្នះបែលហ្ស៊ិក ២-១ នៅក្នុងការប្រកួតពានរង្វាន់ UEFA Nations League កាលពីយប់មិញ

បរទេស៖ សម្រាប់ការប្រកួតទី៣នៃវគ្គចែកពូលពានរង្វាន់ UEFA Nations League 2020 យប់មិញនេះ ក្រុមជម្រើសជាតិអង់គ្លេសរកបាន៣ពិន្ទុបន្ថែម ក្រោយយកឈ្នះក្រុមជើងខ្លាំងបែលហ្ស៊ិក ដោយលទ្ធផលប្រកៀកប្រកិតគ្នា ២ទល់នឹង១។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
https://s9.kh1.co/__image/w=650,h=511,q=100/58/58763e4aab2d3293655312844908bf65342c8597.jpg

បែលហ្ស៊ិកមានឱកាលនាំមុខមុនដោយការស៊ុតបាល់ប៉េណាល់របស់ខ្សែប្រយុទ្ធឆ្នើម Romelu Lukaku ក្រោយខ្សែការពារ Eric Dier របស់អង់គ្លេសធ្វើឲ្យរូបគេដួលក្នុងតំបន់គ្រោះថ្នាក់នៅនាទីទី១៦។ យ៉ាងណាមិញចូលដល់នាទីទី៣៩ អង់គ្លេសក៏មានសំណាងតាមបានមួយគ្រាប់មកវិញ ដោយបាល់ប៉េណាល់ទីដូចគ្នា ក្រោយខ្សែបម្រើ Thomas Meunier របស់បែលហ្ស៊ិកទាញ Jordan Henderson ឲ្យដួលក្នុងតំបន់គ្រោះថ្នាក់ ហើយអ្នកដែលរ៉ាប់រងគ្រាប់តាមស្មើនេះគឺខ្សែប្រយុទ្ធ Marcus Rashford ។ 

ការស៊ុតបាល់ប៉េណាល់ទីរបស់កីឡាករ Romelu Lukaku
ការស៊ុតបាល់ប៉េណាល់ទីរបស់កីឡាករ Romelu Lukaku
ការស៊ុតបាល់ប៉េណាល់ទីរបស់កីឡាករ Marcus Rashford
ការស៊ុតបាល់ប៉េណាល់ទីរបស់កីឡាករ Marcus Rashford

ចូលដល់តង់ទី២ពោលគឺនៅនាទីទី៦៤ ក្រុមជម្រើសជាតិអង់គ្លេសក៏អាចរកបានគ្រាប់ជ័យជម្នះរបស់ខ្លួនដោយកីឡាករ Mason Mount ស៊ុតទៅប៉ះនឹងជើងខ្សែការពារ  Toby Alderweireld កោងចូលទីដាច់ចង្កេះអ្នកចាំទី Simon Mignolet ។ 

  កីឡាករ Mason Mount
  កីឡាករ Mason Mount

គួរបញ្ជាក់ដែរថាមុនពេលដែល Lukaku រកបានគ្រាប់ទី១ឲ្យបែលស្សុិក ខ្សែប្រយុទ្ធ Yannick Carrasco ក៏មានឱកាសស៊ុតបានមួយគ្រាប់ផងដែរ ប៉ុន្តែត្រូវបានលោកអាជ្ញាកណ្តាលចាប់បាន Offside ។ ដោយឡែកយោងតាមលទ្ធផលនេះ អង់គ្លេសឡើងទៅឈរនៅលើកំពូលវិញមាន៧ពិន្ទុ ចំណែកបែលហ្ស៊ិកធ្លាក់មកឈរនៅលេខ២មាន៦ពិន្ទុ។ ហើយសម្រាប់ប្រកួតបន្ទាប់ អង់គ្លេសនឹងត្រូវប៉ះជាមួយដាណឺម៉ាក រីឯបែលហ្ស៊ិកនឹងត្រូវប៉ះជាមួយអ៊ីស្លង់៕

តារាងពិន្ទុពូលA2
តារាងពិន្ទុពូលA2
ការប្រកួតរវាងជម្រើសជាតិអង់គ្លេស និង បែលស្សុិក យប់មិញនេះ

ប្រភពbbc

Chheang Dalin
ឈាង ដាលីន

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T