កីឡាករ១ក្រុមនេះហើយ ដែលទទួលបានប្រាក់ឈ្នួលទាបជាងគេនៅក្នុងបាល់ទាត់អ៊ីតាលី

//s9.kh1.co/9f/9f52609db92659635c5466ee3d60b4e729b2da74.jpg
កីទ្បា

 ១២-តុលា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

កីឡាករ១ក្រុមនេះហើយ ដែលទទួលបានប្រាក់ឈ្នួលទាបជាងគេនៅក្នុងបាល់ទាត់អ៊ីតាលី

ប្រិយមិត្តដឹងទេថា Cristiano Ronaldo គឺជាកីឡាករដែលមានប្រាក់ឈ្នួលច្រើនជាងគេបំផុតនៅលីគកំពូលអ៊ីតាលី ជាមួយនឹងប្រាក់ឈ្នួលប្រចាំឆ្នាំចំនួន ៣១លានផោន ដែលនេះជាចំនួនច្រើនបំផុតក្នុងបាល់ទាត់អ៊ីតាលី និង ៤ដង បើធៀបនឹងប្រាក់ឈ្នួលខ្ពស់ទី២ (Matthijs de Ligt) របស់កីឡាករក្នុងក្លិប Juventus។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Cristiano Ronaldo
Cristiano Ronaldo

ស្តាប់ទៅវាហាក់ដូចជាពិបាកទទួលយកណាស់សម្រាប់បាល់ទាត់បច្ចុប្បន្ននេះ ប៉ុន្តែវាពិតជាបានកើតឡើងពិតមែន។ ជាមួយប្រាក់ឈ្នួលនេះ គេហទំព័រ 90min បានប្រមូលផ្ដុំក្រុមទាំងមូលដែលមានសមត្ថភាពអាចឈ្នះពាន Serie A ជាមួយនឹងប្រាក់ឈ្នួលប្រចាំឆ្នាំសរុបទាបជាង ៣១ លានផោនរបស់ Ronaldo ទៅទៀត។ តោះទៅមើល ១ក្រុមនោះ មានកីឡាករណាខ្លះ (ទម្រង់លេង ៥-៣-២)៖

ទម្រង់លេង ៥-៣-២
ទម្រង់លេង ៥-៣-២

+អ្នកចាំទីចាស់វស្សា Gianluigi Buffon (វ័យ ៤២ឆ្នាំ)៖ ទទួលបានប្រាក់ឈ្នួលប្រចាំឆ្នាំត្រឹម ១.៥លានផោនប៉ុណ្ណោះពីក្លិប Juventus ខណៈបទពិសោធន៍ជោគជាំរបស់គាត់ អាចនឹងជ្រុំជ្រែងក្រុមនេះប្រជែងពាន Serie A បាន។

Gianluigi Buffon
Gianluigi Buffon

+ខ្សែការពារស្លាបស្តាំ Giovanni Di Lorenzo (វ័យ ២៧ឆ្នាំ)៖ ជាខ្សែការពារស្លាបស្តាំលេងឱ្យក្លិប Napoli ជាមួយប្រាក់ឈ្នួលប្រចាំឆ្នាំចំនួន ២.៣លានផោន

Giovanni Di Lorenzo
Giovanni Di Lorenzo

+ខ្សែការពារកណ្តាល Alessandro Bastoni (វ័យ ២១ឆ្នាំ)៖ កំពុងសាងភាពល្បីល្បាញរបស់ខ្លួនក្រោមការដឹកនាំរបស់លោក Antonio Conte ជាមួយក្លឹប Inter Milan ខណៈតម្លៃខ្លួនបានកើនឡើងដល់ ៤៥លានផោន ប៉ុន្តែរូបគេទទួលប្រាក់ឈ្នួលប្រចាំឆ្នាំត្រឹម ១.៥លានផោនប៉ុណ្ណោះក្នុងកុងត្រាដល់ឆ្នាំ២០២៣។

Alessandro Bastoni
Alessandro Bastoni

+ខ្សែការពារកណ្តាល Marash Kumbulla (វ័យ ២0ឆ្នាំ)៖ កំពុងលេងខ្ចីជើងនៅក្លិប Roma ពីក្លិប Hellas Verona។ Kumbulla ត្រូវបានចាត់ទុកថាជាខ្សែការពារវ័យក្មេងល្អបំផុតមួយរូបក្នុងក្របខណ្ឌ Serie A ខណៈរូបគេទទួលបានថ្លៃនឿយហត់ប្រមាណ ១.៨លានផោន

Marash Kumbulla
Marash Kumbulla

+ខ្សែការពារកណ្តាល Milan Skriniar (វ័យ ២៥ឆ្នាំ)៖ ជាខ្សែការពារកណ្តាលលំដាប់កំពូលមួយរូបក្នុងពិភពបាល់ទាត់ និងកំពុងត្រូវបានក្លិបបាល់ទាត់នៅអង់គ្លេសចាប់អារម្មណ៍ផងដែរ។ ទោះជាយ៉ាណា រូបគេទទួលបានប្រាក់ឈ្នួលត្រឹម ៣លានផោនប៉ុណ្ណោះជាមួយកិច្ចសន្យារហូតដល់ឆ្នាំ២០២៣ ជាមួយក្លឹប Inter Milan។

Milan Skriniar
Milan Skriniar

+ខ្សែការពារស្លាបឆ្វេង Theo Hernandez (វ័យ ២៣ឆ្នាំ)៖ បានអភិវឌ្ឍន៍ខ្លួនគួរឱ្យកត់សម្គាល់ក្រោយចាកចេញពីក្លិប Real Madrid មកចូលរួមជាមួយ AC Milan កាលពីឆ្នាំ២០១៩។ រយៈពេលត្រឹម ១រដូវកាលនៅកីឡដ្ឋាន San Siro ខ្សែការពារសញ្ជាតិបារាំងរូបនេះ បានកើនតម្លៃខ្លួនពី ១៥លានផោន ទៅ ៤៥លានផោន ប៉ុន្តែគួរឱ្យសោកស្តាយដែលរូបគេ ចុះកុងត្រា ៥ឆ្នាំជាមួយកម្រៃ ១.៥លានផោនប៉ុណ្ណោះ។

Theo Hernandez
Theo Hernandez

+ខ្សែបម្រើកណ្តាល Rodrigo Bentancur (វ័យ ២៣ឆ្នាំ)៖ ខ្សែបម្រើជម្រើសជាតិអ៊ុយរូហ្គាយ ប៉ុន្តែរូបគេហាក់ពិបាកក្នុងការប្រជែងជម្រើសដំបូងនៅក្លិប Juventus។ ខ្សែបម្រើបង្ហាញខ្លួននៅជម្រើសជាតិក្នុងទ្វីបអាមេរិកឡាទីនបានចំនួន ៣០ដងរូបនេះ ទទួលបានប្រាក់ឈ្នួលត្រឹម ២.៥លានផោនប៉ុណ្ណោះ។

Rodrigo Bentancur
Rodrigo Bentancur

+ខ្សែបម្រើកណ្តាល Fabian Ruiz (វ័យ ២៤ឆ្នាំ)៖ ជម្រើសជាតិអេស្ប៉ាញរូបនេះ ហាក់ទទួលបានថ្លៃនឿយហត់តិចតួចត្រឹម ១.៥លានផោនប៉ុណ្ណោះនៅក្លិប Napoli ខណៈខ្សែបម្រើលំដាប់កំពូលរូបនេះ កំពុងសម្លឹងការចាកចេញដែលមានថ្លៃឈ្នួលដែលសាកសមនឹងសមត្ថភាពរបស់ខ្លួន។

Fabian Ruiz
Fabian Ruiz

+ខ្សែបម្រើកណ្តាល Nicolo Zaniolo (វ័យ ២១ឆ្នាំ)៖  ស្ថិតក្នុងវ័យនេះ រូបគេត្រូវបានក្លិប Juventus និងក្លិប Liverpool ដណ្តើមគ្នាចង់បានខ្សែបម្រើជម្រើសជាតិអ៉ីតាលីរូបនេះយ៉ាងខ្លាំង  ប៉ុន្តែក្លិប Roma ហាក់មិនមានចេតនាចង់លក់រូបគេឡើយ ស្របពេល Zaniolo ទទួលបានប្រាក់ឈ្នួលត្រឹម ២.៥លានផោនប៉ុណ្ណ៖។

Nicolo Zaniolo
Nicolo Zaniolo

+ខ្សែប្រយុទ្ធ Dejan Kulusevski (វ័យ ២០ឆ្នាំ)៖  ជាមួយប្រាក់ឈ្នួលប្រចាំឆ្នាំ ២.៥លានផោន ខ្សែប្រយុទ្ធជម្រើសជាតិស៊ុយអែតរូបនេះ ទើបបានបង្ហាញខ្លួនឱ្យក្លិប Juventus បានចំនួន ២ប្រកួតក្នុងរដូវកាលថ្មីនេះ  និងរកបានមួយគ្រាប់ផងដែរ។ ខ្សែប្រយុទ្ធលេងបានច្រើនតួនាទីរូបនេះ ហាក់មានការពេញចិត្តពីអ្នកចាត់ការក្លិបថ្មី គឺលោក Andrea Pirlo បន្ទាប់ពីត្រលប់ពីការលេងខ្ចីជើងពីក្លិប Parma។

Dejan Kulusevski
Dejan Kulusevski

+ខ្សែប្រយុទ្ធ Lautaro Martinez (វ័យ ២៣ឆ្នាំ)៖ វាពិតជាមិនគួរឱ្យជឿទាល់តែសោះដែលខ្សែប្រយុទ្ធលំដាប់ A រូបនេះ ស្ថិតក្នុងបញ្ជីកីឡាករដែលមានចំណូលទាបជាងគេរបស់លីគកំពូលអ៊ីតាលី។ រូបគេទទួលបានត្រឹម ២.៥លានផោន ប៉ុណ្ណោះ ពីក្លិប Inter Milan ខណៈខ្សែប្រយុទ្ធជម្រើសជាតិអាហ្សង់ទីនរូបនេះ មានជាប់ពាក់ព័ន្ធនឹងការផ្ទេរទៅកាន់ក្លិប Barcelona នាពេលកន្លងមក ដែលអាចនឹងឱ្យរូបគេមានប្រាក់ឈ្នួលសាកសម។

Lautaro Martinez
Lautaro Martinez

កីឡាករជម្រើស ១១រូបខាងលើនេះ មានប្រាក់ឈ្នួលប្រចាំឆ្នាំបូកបញ្ជូលគ្នាត្រឹម ២៣.១លានផោនប៉ុណ្ណោះ៕

ប្រភព90min

Try Soklin
Soklin (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T