សូមប្រយ័ត្ន ! យប់ថ្ងៃនេះ គួបផ្សំមាន ព្យុះទី១៥«លីនហ្វា» កំពុងទទួលឥទ្ធិពលខ្ពស់ នឹងបង្កឲ្យ ទឹកទន្លេសេកុង សេសាន និងស្រែពក ហក់ឡើងខ្លាំង ក្លាយជាទឹកជំនន់

//s9.kh1.co/06/06fd9f3b881ba083f4db4acfcf7ae9d6297a80e3.jpg
សង្គម

 ១១-តុលា-២០២០ ៩ល្ងាច · ៤ ឆ្នាំមុន

សូមបងប្អូន មានការប្រុងប្រយ័ត្ន ឲ្យបានខ្ពស់ ដោយសារតែយប់ថ្ងៃនេះ គួបផ្សំមានព្យុះទី១៥ លីនហ្វា កំពុងទទួលឥទ្ធិពខ្ណស់ នឹងបង្កឲ្យទឹកទន្លេសេកុង សេសាន និងស្រែពក ហក់ឡើងជាទឹកជំនន់។

ភ្នំពេញ៖   នៅក្នុងបណ្តាញសង្គមហ្វេសប៊ុក របស់ក្រសួងធនធានទឹក និងឧតុនិយម  បានជម្រាបជូនដំណឹង ទៅដល់សាធារណជន ឲ្យបានជ្រាបថា ស្ថានភាពទឹកទន្លេ នៅតំបន់ឦសាន ដែលកន្លងមក ទទួលបានឥទ្ធិពលពីប្រព័ន្ធសម្ពាធទាប បានឡើងមួយកម្រិត ហើយនោះ និងគួបផ្សំ នៅយប់ថ្ងៃនេះ ព្យុះទី១៥ ឈ្មោះ លីនហ្វា(LINFA) បាន និងកំពុងមានឥទ្ធិពល មកពីតំបន់ប៉ាក់សេប្រទេសឡាវ ដែលធ្វើឲ្យ មានភ្លៀងធ្លាក់ច្រើន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ស្ថានភាពបែបនេះ នឹងបង្កឲ្យ៖ 

-ទឹកទន្លេសេកុង សេសាន និងស្រែពក នឹងហក់ឡើង ដែលអាចក្លាយជាជំនន់

-រីឯទឹកទន្លេមេគង្គ នៅស្ទឹងត្រែង ក្រចេះ និងកំពង់ចាម នឹងហក់ឡើងបន្តិច តែការហក់ឡើងនេះ ស្ថិតនៅទាបជាងកម្រិតកម្ពស់ឲ្យមានការប្រុងប្រយ័ត្ន។

ដូច្នេះបងប្អូន មានការប្រុងប្រយ័ត្នឲ្យបានខ្ពស់ ដើម្បីចៀសវាងនូវគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតឡើងជាយថាហេតុ។ ជាមួយគ្នានោះ ចំពោះបណ្តាខេត្តដែលមាន ទំនាក់ទំនងនឹងរបបទឹកទន្លេ ត្រូវមានវិធានការក្នុងការបើកទ្វារទឹក ដើម្បីបញ្ចូលតាមព្រែក បណ្តាអាងទឹកនានា និងតំបន់ទំនាប៕

សេចក្តីប្រកាសព័ត៌មាន
សេចក្តីប្រកាសព័ត៌មាន
Keo Nika
KK

អត្ថបទទាក់ទង

//s9.kh1.co/cf/cf94ea8b93f8bcefc24245312114f5025168689e.jpg

អ្នកឧកញ៉ា ឡេង ប្រុស តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំបុគ្គលិកជាន់ខ្ពស់ ក្រុមហ៊ុន Galaxy Group ចូលរួមគោរពវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាមហាឧបាសក គឹម ចំរើន ឪពុកក្មេកអ្នកឧកញ៉ា លាង ម៉េង

 ១៩-មេសា-២០២៤ 
 ៩ព្រឹក · មួយថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T