តោះ! មកមើលរបស់សំខាន់ទាំង ១១ យ៉ាង ដែលកំពូលសម្រស់ Irene នៃក្រុម Red Velvet តែងតែមាននៅក្នុងកាបូប

//s9.kh1.co/39/39b7a8a86305faec61212d369937b44341fc8e1e.jpeg
នារី

 ១២-តុលា-២០២០ ៨ព្រឹក · ៤ ឆ្នាំមុន

មកមើលរបស់សំខាន់ទាំង ១១ យ៉ាង ដែលកំពូលសម្រស់ Irene នៃក្រុម Red Velvet តែងតែមាននៅក្នុងកាបូប

កូរ៉េខាងត្បូង៖ តើអ្នកធ្លាប់ឆ្ងល់ដែរឬទេថា នៅក្នុងកាបូបតម្លៃថ្លៃរបស់ Irene មានអ្វីខ្លះ? ថ្ងៃនេះយើងនឹងមកបកស្រាយចម្ងល់ទាំង នោះអ្នកគ្រប់គ្នាបានដឹង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គួរបញ្ជាក់ផងដែរថា Irene នៃក្រុម Red Velvet បានមកកាន់ស្ទូឌីយ៉ូរបស់ Vogue Korea ថែមទាំងបានបង្ហាញឱ្យ គ្រប់គ្នាបានឃើញអំពីរបស់សំខាន់ជាច្រើនដែល Irene បានដាក់នៅក្នុងកាបូបរបស់ខ្លួន តោះនៅចាំអីទៀត យើងទៅ មើលទាំងអស់គ្នាថាមានអ្វីខ្លះ៖

១. ទូរស័ព្ទ
ទូរស័ព្ទរបស់  Irene
ទូរស័ព្ទរបស់  Irene

វត្ថុដំបូងដែល Irene ត្រូវការបំផុតនោះ ក៏ដូចជាពួកយើងគ្រប់គ្នាដែរ​ នោះគឺទូរស័ព្ទដៃ ហើយសម្រាប់សម្បកទូរស័ព្ទក៏ ជាម៉ាក PRADA ដើម្បីរក្សាពណ៌របស់ទូរស័ព្ទ ដោយ Irene  បាននិយាយថា «ខ្ញុំមិនចូលចិត្តដាក់សម្បកទូរស័ព្ទនោះ​ទេ ប៉ុន្តែវាក្លាយជារបស់ចាំបាច់មួយ ព្រោះខ្ញុំធ្វើទូរស័ព្ទធ្លាក់ណាស់»។

២. គ្រឿងតុបតែងសក់
គ្រឿងតុបតែងសក់របស់  Irene
គ្រឿងតុបតែងសក់របស់  Irene

ដើម្បីទប់សក់ឱ្យមានរបៀបរាបរយល្អ Irene បានប្រើដង្កៀបកៀបសក់ម៉ាក PRADA និងបានប្រាប់ថា «វាមានម៉ូត សាមញ្ញ ប៉ុន្តែទាក់ទាញ» ហើយប្រសិនបើត្រូវការចងសក់ តារារូបនេះក៏ជ្រើសរើសបូដែលមានសភាពទន់។

៣. ក្រាស់សម្រាប់សិតសក់
ក្រាស់សម្រាបស់សិតសក់របស់  Irene
ក្រាស់សម្រាបស់សិតសក់របស់  Irene

មួយរយៈពេលថ្មីៗនេះ Irene បានលេងស្ទីលម៉ូតសក់ថ្មី «សព្វថ្ងៃនេះខ្ញុំបានពាក់សក់ថែម ហេតុនេះហើយសក់របស់ខ្ញុំ វាចេះតែញែកចេញពីគ្នា» ហើយក្រាស់សិតសក់មួយនេះវាអាចជួយឱ្យ Irene សិតសក់បានយ៉ាងស្រួល។

៤. កាបូបសម្រាប់ដាក់នាមប័ណ្ណ
កាបូបសម្រាប់ដាក់នាមប័ណ្ណរបស់ Irene
កាបូបសម្រាប់ដាក់នាមប័ណ្ណរបស់ Irene

ជាជាងជ្រើសរើសយកម៉ូតកាបូបបែបប្រពៃណី ដែលអាចដាក់នាមប័ណ្ណបានច្រើន និងមានច្រើនថត Irene  បានជ្រើសរើសយកម៉ូតធម្មតាៗ ដោយប្រើកាបូបដែលស្តើងមួយ «ខ្ញុំមិនចូលចិត្តទុកវិក័យបត្រ ហើយចូលចិត្តអ្វីដែលតូចល្មមសម នឹងដៃ»។

៥. AirPods ហើយនឹងស្រោមរបស់វា
AirPods ហើយនឹងស្រោមរបស់វា ដែលជារបស់ Irene
AirPods ហើយនឹងស្រោមរបស់វា ដែលជារបស់ Irene

Irene បានដាក់តាមខ្លួននូវ AirPods ដែលអ្នកណាៗក៏ស្គាល់មួយឈុតតែម្តង ហើយស្រីស្អាតរូបនេះថែមទាំងបាន ដាក់វានៅក្នុងកាបូបពណ៌ស្វាយយ៉ាងស្អាតទៀតផង «នេះគឺជាកាដូពីអ្នកគាំទ្ររបស់ខ្ញុំ ខ្ញុំមិនដឹងថាគួរប្រើវាសម្រាប់ដាក់អ្វីនោះទេ ហើយពេលនេះខ្ញុំបានដាក់ AirPods ដ៏សំខាន់របស់ខ្ញុំនៅក្នុងនេះ»។

៦. កាបូបសម្រាប់ដាក់គ្រឿងសម្អាង
កាបូបសម្រាប់ដាក់គ្រឿងសម្អាងរបស់ Irene
កាបូបសម្រាប់ដាក់គ្រឿងសម្អាងរបស់ Irene

ដោយសារតែតារាចម្រៀងត្រូវចូលរួមកម្មវិធីជាច្រើន ពួកគេត្រូវតែមើលទៅស្រស់ស្អាតគ្រប់ពេល សម្រាប់ Irene ក៏ ដូចគ្នា ដោយស្រីស្អាតរូបនេះក៏មានកាបូបមួយសម្រាប់ដាក់គ្រឿងសម្អាងទាំងអស់ នឹងបានយកទៅតាមខ្លួនគ្រប់ទី កន្លែង។

៧ .ស្ព្រៃយ៍បាញ់មុខ
ស្ព្រៃយ៍បាញ់មុខរបស់ Irene
ស្ព្រៃយ៍បាញ់មុខរបស់ Irene

គ្រឿងសម្អាងនឹងមើលទៅមិនសូវមានស្រស់ស្អាតនោះទេ បើយើងទុកវាក្នុងរយៈពេលយូរពេក ហេតុនេះហើយ Irene តែងតែយកតាមខ្លួនវនូវស្ព្រៃយ៍បន្ទន់ស្បែកមុខម៉ាក Clinique ព្រោះវាអាចធ្វើឱ្យគ្រប់យ៉ាងមើលទៅមានជីវិត និងរស់ រវើកបាន «ពីព្រោះខ្ញុំត្រូវលាបគ្រឿងសម្អាងច្រើន ខ្ញុំតែងតែបាញ់ស្ព្រៃយ៍បន្ទន់មុខ នៅពេលដែលខ្ញុំមានពេលសម្រាក នេះគឺជាគ្រឿងដែលខ្ញុំតែងតែយកតាមខ្លួន»។

៨. ទឹកលាបដៃ និងសំឡីសម្រាប់លាងសម្អាត
ទឹកលាងដៃ និងសំឡីសម្រាប់លាងដៃរបស់ Irene
ទឹកលាងដៃ និងសំឡីសម្រាប់លាងដៃរបស់ Irene

នៅក្នុងកំឡុងពេលនេះ Irene បានទុកសុវត្ថិភាពគឺជារឿងសំខាន់ទីមួយ ដោយតែងតែលាងដៃជាមួយ​នឹងទឹកលាងដៃ «ត្រូវសម្អាតដៃរបស់អ្នកគ្រប់ពេល» ហើយតារារូបនេះក៏បានធ្វើការសម្អាតទូរស័ព្ទរបស់ខ្លួនដោយសំឡីដែលមានជាតិ អាល់កុលផងដែរ។

៩. ស្ព្រៃយ៍បាញ់មាត់
ស្ព្រៃបាញ់មាត់របស់ Irene
ស្ព្រៃបាញ់មាត់របស់ Irene

ខណៈពេលដែលតារាភាគច្រើនចូលចិត្តយកច្រាសដុសធ្មេញតាមខ្លួន ស្រីស្អាតរូបនេះបានជ្រើសរើសយកស្ព្រៃយ៍​ កម្ចាត់ក្លិនមាត់ក្លិនជីអង្កាម «ខ្ញុំទិញវានៅផ្សារទំនើប នៅឯបរទេសកាលពីឆ្នាំំមុន វាផ្អែមតិចៗ ហេតុនេះហើយខ្ញុំក៏ចូល ចិត្តវា»។

១០. ក្រែមលាបបបូរមាត់
ក្រែមលាបបបូរមាត់របស់ Irene
ក្រែមលាបបបូរមាត់របស់ Irene

ទោះជា Irene ត្រូវបានតុបតែងមុខ ឬមិនតុបតែងក៏ដោយ ផលិតផលសម្រាប់បបូរមាត់មួយប្រភេទដែលតែងតែ អាចលាបបាននោះគឺ ក្រែមបន្ទន់បបូរមាត់របស់ Clinique «ពណ៌មួយនេះវាមិនសូវខ្លាំងសម្រាប់មុខដែលមិនបានផាត់គ្រឿងសម្អាង»។

១១. ថ្នាំព្យាបាលក្រចក
ថ្នាំព្យាបាលក្រចករបស់ Irene
ថ្នាំព្យាបាលក្រចករបស់ Irene

ពីព្រោះពួកគេតែងតែប្តូរពណ៌ក្រចកជាញឹកញាប់ ដែលវាធ្វើឱ្យមានបញ្ហាដល់ក្រចកពីធម្មជាតិរបស់ពួកគេ។ Irene តែងតែប្រើទឹកថ្នាំជំនួយក្រចក ដើម្បីការពារពីការបំផ្លាញនោះ «ក្រចកវានឹងក្លាយទៅជាមានបញ្ហា ហើតក៏រហែកដូចនេះ ហើយខ្ញុំតែងតែព្យាយាមមើលថែវាដោយការប្រើទឹកជំនួយ»៕

សូមទស្សនាវីដេអូខាងក្រោម៖

ប្រភពៈyoutube

ប្រភព

Hong Vannsothy
អាយធី (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T