ថេណា ប៉ះជាមួយ Sophia Kao មួយបទនេះ ចាក់ដោតខ្លាំងណាស់ (មានវីដេអូ)

//s9.kh1.co/8b/8b1f5267303d78c1765baba38526d4a4fd85a305.jpg
តារា & កម្សាន្ដ

 ១១-តុលា-២០២០ ៧ល្ងាច · ៤ ឆ្នាំមុន

ថេណា និង Sophia Kao ​បានចេញបទចម្រៀងរួមគ្នា កាលពី១ម៉ោងមុននេះ ដែលជាបទចម្រៀង មានអត្ថន័យចាក់ដោត និងត្រូវចិត្តយុវវ័យ នាពេលបច្ចុប្បន្ន។

ភ្នំពេញ៖​ ថេណា  តែងតែធ្វើឲ្យហ្វេន មិនដែលខកបំណងមកលើខ្លួនម្តងណានោះទេ តែងមានបទចម្រៀងបំពេរចិត្តហ្វេនៗ រាល់ពេល បើទោះបីជា រូបលោក មានការមមាញឹកនឹងការងារជាច្រើនក៏ដោយ ដោយសារតែលោក មិនមែនត្រឹមតែច្រៀងតែមួយមុខទេ គឺលោក ក៏មានការងារផ្សេងៗទៀតដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

នាពេលនេះ ហើយក៏ជាល្ងាចថ្ងៃអាទិត្យផងដែរនោះ តារាប្រុសរូបនេះ ក៏បានបញ្ចេញវីដេអូចម្រៀងថ្មីមួយបទ« អង្វរ» តែលើកនេះ លោកមិនមែនមកតែម្នាក់ឯងទេ គឺលោក បានមកជាមួយនឹង តារាចម្រៀងស្រីម្នាក់ Sophia Kao ដែលគ្រប់គ្នា តែងលឺសម្លេងរបស់នាង នៅក្នុងបណ្តាញសង្គមយូធូប ជាមួយនឹងសម្លេងដ៏ស្រទន់ គួរជាទីបេតី ហើយសម្លេងរបស់នាងទៀតសោត ស្ទើរតែដូចនឹង សម្លេងតារាបរទេសទៅហើយ រាល់ពេលនាងច្រៀងបទបរទេសជាដើម។

ជាពិសេសបទ«អង្វរ» នេះដែរ ពិតជាចាក់ដោត ទៅកាន់យុវវ័យយ៉ាងខ្លាំង ដែលប្រភេទជាបទស្នេហា បែបជាកម្សត់ ដូច្នេះបើសិន បើអ្នកកំពុងស្តាប់មានរឿង ដូចនឹងបទនេះ កាន់តែ​ ពេញចិត្តរឹតតែខ្លាំង៕

ដូច្នេះកុំឲ្យខាតពេលយូរ ស្តាប់បទថ្មី របស់ថេណា ក្នុងល្ងាចថ្ងៃអាទិត្យ ដ៏សែនល្អមួយនេះទាំងអស់គ្នា៖

ថេណា
ថេណា
រូបភាពក្នុងបទចម្រៀង របស់Sophia Kao
រូបភាពក្នុងបទចម្រៀង របស់Sophia Kao
ថេណា  និងSophia Kao
ថេណា  និងSophia Kao
ថេណា
Keo Nika
KK

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T