មិនមែនចេះសាក់ ផ្តេសផ្តាសទេ រូបសាក់នៅលើខ្លួន Justin សុទ្ធន័យអាថ៌កំបាំង ដែលហ្វេនមិនដឹង

//s9.kh1.co/65/652d3a3fa65087d0424e4292ed87f43136819603.jpg
តារា & កម្សាន្ដ

 ១១-តុលា-២០២០ ៣ល្ងាច · ៣ ឆ្នាំមុន

មិនដែលដឹងសោះតារារូបសាក់ដែល Justin Bieber បានសាក់នៅលើដងខ្លួនសុទ្ធតែមានអត្ថន័យនិង អនុស្សាវរីយ៍ជាច្រើនដែលហ្វេនភាគច្រើនមិនដែលបានដឹង។

បរទេស៖ ការចាក់សាក់គឺជាសិល្បៈគំនូរ នៅលើស្បែកនៅកន្លែងណាមួយនៃដងខ្លួន ដើម្បីបន្ថែមសោភ័ណភាពក៏ដូចជាភាពស្រស់ស្អាតមួយបែប ដែលមានភាពពេញនិយមជាខ្លាំងនៅក្នុងពេលបច្ចុប្បន្ននេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាការពិតណាស់ ទោះបីជាវាគ្រាន់តែជាគំនូរមួយនៅលើស្បែកក៏ពិតមែន ប៉ុន្តែការចាក់សាក់វាក៏បានក្លាយទៅជាទៅជារឿងមិនល្អ ដោយគិតថា អ្នកដែលមានស្នាមសាក់គឺជាមនុស្សមិនល្អជាដើម តាមដែរការពិតនោះមនុស្សមួយចំនួននោះគឺសម្រចចិត្តសាក់លើស្បែកដើម្បីបញ្ជាក់ពី អត្ថន័យអ្វីម្យ៉ាងនៅលើដងខ្លួនតែប៉ុណ្ណោះ។

ដោយឡែកថ្ងៃនេះ សូមលើកយកស្នាមសាក់ជាច្រើនរបស់ Justin Bieber ដែលសុទ្ធសឹងបង្ហាញពីអត្ថន័យដ៏អាថ៌កំបាំងបង្កប់ក្នុងនោះ ប៉ុន្តែកម្រនឹងមានមនុស្សដែលដឹងពីអត្ថន័យទាំងនោះណាស់។

តោះចង់ដឹងទេថា ក្នុងចំណោមស្នាក់សាក់ទាំងនោះមានអត្ថន័យយ៉ាងដូចម្តេចខ្លះ?

១.ស្នាមសាក់ដ៏សែនតូចមួយក្បែរភ្នែកមើលស្ទើរតែមិនឃើញ

វាមានអត្ថន័យអំពីភាពស្មោះត្រង់របស់គាត់ ទៅលើព្រះយេស៊ូនិង ជោគវាសនានិង ការរកគោលបំណងរបស់ព្រះ

រូបសាក់តំណាង
រូបសាក់តំណាង

២.ឈើឆ្កាងនៅចំកណ្តាលទ្រូង

វាតំណាង់ឲ្យឈើឆ្កាងរបស់ព្រះយេស៊ូវនិង ការគោរពរបស់តារាប្រុសរូបនេះ។

រូបសាក់តំណាង
រូបសាក់តំណាង

៣.ពាក្យថា Yeshua នៅលើឆ្អឹងជំនី

មិនត្រឹមតែ Justin Bieberនោះទេដែលសាក់អក្សរនេះ ឪពុកគេសាក់ដូចកូនប្រុសគេដែរ ដែលមានអត្ថន័យមិនខុសពីការគោរពទៅកាន់ព្រះ Yeshua ផងដែរ។

រូបសាក់តំណាង
រូបសាក់តំណាង

៤.រូបស្លាបសងខាងនៅលើកញ្ចឹងក

រូបសាក់មួយ គឺចង់បង្ហាញពីវិញ្ញាណរបស់តារាប្រុសរូបនេះ គិតអំពីសភាវៈល្អគឺទេវតាពីរសងខាង ដែលមានភារកិច្ចត្រូវកំចាត់បិសាច ។

រូបសាក់តំណាង
រូបសាក់តំណាង

៥.ស្នាមសាក់រូបព្រះយេស៊ូនៅលើកំភួនជើង

យើងដឹងហើយថា Justin Bieber គឺជាអ្នកដែលកាន់សាសនាគ្រឹស្ត ដូច្នេះនេះជារឿងធម្មតានេះ ព្រោះថា តារារូបនេះតែបង្ហាញការគោរពទៅកាន់លោក មិនថាបទចម្រៀង ឬរូបសាក់នោះឡើយ។

រូបសាក់តំណាង
រូបសាក់តំណាង

៦. ស្នាមសាក់នៅលើក្បាលពោះ

ស្នាមសាក់មួយនេះគឺបង្ហាញពីអាលប៊ុមថ្មីដែលមាន ឈ្មោះថា  «Purpose» ដែលចេញតាំងពីឆ្នាំ២០១៥

រូបសាក់តំណាង
រូបសាក់តំណាង

៧.រូបសាក់នៅលើដៃ ដែលមានឈ្មោះថា Believe

Believe គឺជាឈ្មោះ អាល់ប៊ុម របស់តារាប្រុសម្នាក់ដែលបានចេញតាំងពីឆ្នាំ២០១២ផងដែរ។

រូបសាក់តំណាង
រូបសាក់តំណាង

៨.រូបសត្វទីទុយនៅលើដៃ

រូបសត្វទីទុយនៅលើដៃនេះ គឺចង់បង្ហាញពីការស្រលាញ់សេ៊រីភាពនិង មិនមានសម្ពាធ។

រូបសាក់តំណាង
រូបសាក់តំណាង

៩.រូបមកុដនៅទ្រូងខាងឆ្វេង

រូបមកុដមួយនេះ គឺបង្ហាញពីការគោរពទៅកាន់ស្តេចតារាចម្រៀងផប់ Michael Jackson

រូបសាក់តំណាង
រូបសាក់តំណាង

១០.រូបតន្ត្រីក្បែរត្រចៀក

រូបនេះ គឺចង់បង្ហាញពីជីវិតរបស់ខ្លួនដែលផ្សាភ្ជាប់ទៅនឹងតន្រ្តី ដែលជាចំណង់ចំណូលចិត្តរបស់ខ្លួនផងដែរ។

រូបសាក់តំណាង
រូបសាក់តំណាង

១១.រូបវិទ្យុនៅលើដៃ

រូបនេះវិញ គឺបង្ហាញពីការស្រលាញ់និង ស្រលាញ់តន្រ្តីមិនខុសពីរូបសាក់ក្បែរត្រចៀកនោះឡើយ។

រូបសាក់តំណាង
រូបសាក់តំណាង

១២.រូបអក្សរ Kenji នៅលើខ្នងដៃ

រូបមួយនេះគឺបង្ហាញថា ក្តីស្រលាញ់របស់ខ្លួន ទៅកាន់ប្រទេសជប៉ុនផងដែរ។

រូបសាក់តំណាង
រូបសាក់តំណាង

១៣. រូបត្បូងពេជ្រនៅកដៃ

រូបមួយនេះវិញគឺតំណាងឲ្យអនុស្សាវរីយ៍អាល់ប៊ុម «Confidence» ដែលជាការចាប់ផ្តើមច្រៀងជាមួយតារាចម្រៀង Chance The Rapper។

រូបសាក់តំណាង
រូបសាក់តំណាង

១៤.រូបLogo ក្រុមStratford Cullitonsice ដែលជាក្រុមមួយល្បែង​ឆ្កឹះ​ថា​ស​ទឹកកក(Ice Hookey)

រូបមួយនេះគឺបង្ហាញពីអនុស្សាវរីយ៍ ទៅកាន់លោកតារបស់ខ្លួនដែលតែងតែនាំខ្លួនទៅទស្សនា ល្បែង​ឆ្កឹះ​ថា​ស​ទឹកកកនេះជានិច្ច កាលនៅពេលដែលជីតារបស់គាត់នៅរស់ផងដែរ។

រូបសាក់តំណាង
រូបសាក់តំណាង

១៥. រូបភ្នែកនៅលើដៃ

ចំពោះរូបមួយនេះវិញ គឺចង់បង្ហាញពីម្តាយរបស់ខ្លួនតែងតែយកចិត្តទុកដាក់ ចំពោះលោកជានិច្ចទោះបីជាពេលនេះលោកបានរៀបការប្រពន្ធរួចហើយក៏ដោយ។

រូបសាក់តំណាង
រូបសាក់តំណាង

១៦. អក្សរ Forgive នៅលើត្រកៀកខាងឆ្វេង

នៅក្នុងឆ្នាំ២០១៤ នៅពេលដែលតារាប្រុសរូបនេះត្រូវបានរងគ្រោះ ដោយសាររឿងអាស្រូវច្រើនរាប់មិនអស់ ដោយតារាម្នាក់បានបង្ហោះរូបជាមួយពាក្យថា អភ័យទោសទៅកាន់អ្នកដែលធ្វើខុសចំពោះខ្លួនផងដែរ។

រូបសាក់តំណាង
រូបសាក់តំណាង

១៧.រូបមនុស្សស្រីនៅលើកដៃ

រូបមួយនេះគឺ Justin Bieberបានសាក់តាំងពីនៅទាក់ទងជាមួយ Selena Gomezមកម្ល៉េះ រហូតមកដល់ពេលនេះតារាប្រុសម្នាក់ក៏មិនទាន់លុបចេញនៅឡើយទេ។

រូបសាក់តំណាង
រូបសាក់តំណាង

១៨.ខ្លាឃ្មុំ តោនិង ឥន្ទ្រី

សត្វទាំងបីនេះ គឺជាសត្វដែលមានអំណាច ដែលរូបនេះគឺបង្ហាញពីភាពរឹងមាំ អង់អាច ដែលខ្លួនមានផងដែរ។

រូបសាក់
រូបសាក់
Ly Rothpanha
P.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T