មួយទៀតហើយ! កម្មវិធីតិកតុកត្រូវបានបិទ មិនឲ្យប្រើប្រាស់នៅក្នុងប្រទេសប៉ាគីស្ថាន

//s9.kh1.co/4c/4cb9bd9776950acd95a5a6047301390c60f5a27f.jpg
បច្ចេកវិទ្យា

 ១១-តុលា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

អង្គភាព PTA បាននិយាយថា កម្មវិធីតិកតុកមិនបានអនុវត្តតាមការណែនាំពេញលេញទេ ដែលបណ្ដាលឲ្យមានការហាមឃាត់ដូចនេះ។

ប៉ាគីស្ថាន៖ កម្មវិធីតិកតុកកាលពីពេលថ្មីៗនេះត្រូវបានផ្អាកជាបណ្ដោះអាសន្ន ដោយរដ្ឋបាលរបស់លោក ត្រាំ ប៉ុន្តែឥឡូវនេះ កម្មវិធីនេះកំពុងជួបបញ្ហានៅក្នុងប្រទេសមួយផ្សេងទៀត។ បន្ទាប់ពីមានការហាមឃាត់នៅក្នុងប្រទេសឥណ្ឌា កម្មវិធីតិកតុកក៏ត្រូវបានផ្អាកមិនឲ្យដំណើរការ នៅក្នុងប្រទេសប៉ាគីស្ថានផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

នៅក្នុងសេចក្ដីប្រកាសព័ត៌មានមួយបានឲ្យដឹងថា អង្គភាពទូរគមនាគមន៍ប៉ាគីស្ថាន (PTA) បានលើកឡើង ពីពាក្យបណ្ដឹងពីផ្នែកផ្សេងៗនៃសង្គម និងលក្ខណៈនៃមាតិកាដែលចេញផ្សាយនៅលើកម្មវិធីតិកតុក។

កម្មវិធីតិកតុកត្រូវបានបិទនៅប្រទេសប៉ាគីស្ថាន
កម្មវិធីតិកតុកត្រូវបានបិទនៅប្រទេសប៉ាគីស្ថាន

អង្គភាព PTA បានបញ្ជាក់ថា ខ្លួនបានចេញសេចក្ដីជូនដំណឹងចុងក្រោយទៅកាន់កម្មវិធីមួយនេះ មុនការប្រកាសមួយនេះ ហើយក៏បានផ្ដល់ពេលវេលាច្រើនសន្ធឹកសន្ធាប់ ក្នុងការឆ្លើយតបនិងគោរពតាមសេចក្ដីណែនាំរបស់អាជ្ញាធរ សម្រាប់ការអភិវឌ្ឍយន្តការដែលមានប្រសិទ្ធភាព សម្រាប់ការធ្វើឲ្យសកម្មនៃមាតិកាអ៊ីនធឺណេតខុសច្បាប់។

អង្គភាព PTA បាននិយាយថា កម្មវិធីតិកតុកមិនបានអនុវត្តតាមការណែនាំពេញលេញទេ ដែលបណ្ដាលឲ្យមានការហាមឃាត់ដូចនេះ។ អង្គភាពនេះក៏បាននិយាយផងដែរថា វាជាការបើកចំហសម្រាប់ការចូលរួម ហើយពិនិត្យឡើងវិញនូវប្រធានបទនៃការសម្រេចចិត្ត ដើម្បីសម្របសម្រួលមាតិកាមិនស្របច្បាប់។

នៅលើបណ្ដាញសង្គម Twitter សេចក្ដីថ្លែងការណ៍របស់ PTA បានទទួលប្រតិកម្មយ៉ាងចម្រុះ ដោយភាគច្រើននៃការឆ្លើយតបបានសរសើរលើការសម្រេចចិត្តនេះ ខណៈពេលអ្នកខ្លះបានរិះគន់ទៅកាន់នាយកដ្ឋាននេះផងដែរ៕

Chhen Hangly
H.L

អត្ថបទទាក់ទង

//s9.kh1.co/ef/ef760b0f811b181012cac2058b3a6e5f6a63de52.jpg

ក្រុមហ៊ុន Epson សូមណែនាំ EcoBear ជាទូតសុច្ឆន្ទៈតំណាងឱ្យម៉ាស៊ីនព្រីនម៉ូឌែល EcoTank និងបានត្រៀមខ្លួនជាស្រេចដើម្បីនាំយកបច្ចេកវិទ្យាមិនប៉ះពាល់បរិស្ថានដល់វិស័យអាជីវកម្មកម្ពុជា

 ២១-មីនា-២០២៤ 
 ១ល្ងាច · មួយខែមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T