ឧស្សាហ៍ឈ្លោះជាមួយឆ្មាគ្នាឯងពេក ដល់ពេលឃើញខ្លួនឯងលើកដំបូងក្នុងកញ្ចក់ ស្រាប់តែឈ្លោះជាមួយខ្លួនឯងដែរ (មានវីដេអូ)

//s9.kh1.co/87/87a7184ba324400e212b5fbc52a17370b2898dc5.jpg
សង្គម

 ១១-តុលា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

ឆ្មាញីមួយក្បាលមានឈ្មោះថា Qian Wan អាយុ២ឆ្នាំ ជាប្រភេទពូជ British shorthair បានឈ្លោះជាមួយខ្លួនវា បន្ទាប់ពីឃើញរូបរាងរបស់វាជាលើកដំបូងក្នុងកញ្ចក់

ចិន៖ ឆ្មាញីមួយក្បាលមានឈ្មោះថា Qian Wan អាយុ២ឆ្នាំ ជាប្រភេទពូជ British shorthair បានឈ្លោះជាមួយខ្លួនវា បន្ទាប់ពីឃើញរូបរាងរបស់វាជាលើកដំបូងក្នុងកញ្ចក់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យោងតាមវីដេអូឃ្លីបខ្លីមួយ ដែលត្រូវបានម្ចាស់របស់វាឈ្មោះ Deng បង្ហោះចែកចាយទៅលើបណ្ដាញសង្គម Tik Tok បង្ហាញឲ្យឃើញថា ឆ្មាដ៏កំហូចមួយក្បាលនេះ បានស្រឡាំងកាំង នៅពេលដែលវាសម្លឹងមើលខ្លួនវាក្នុងកញ្ចក់។ បន្ទាប់មកទៀត វាបានចាប់ផ្ដើមផ្ទុះកំហឹង និងស្រែក ហើយខ្វាចទៅលើកញ្ចក់ទាំងកម្រោលតែម្ដង។

ទន្ទឹមនឹងនេះដែរ ម្ចាស់របស់វាបានប្រញាប់ប្រញាល់ដើរចូលទៅទប់កញ្ចក់ ដើម្បីកុំឲ្យកញ្ចក់រលំទៅលើវា និងស្រែកថា «ហេ! ហេ! ល្មមៗបានហើយ»

អ្នកនាង Deng បានឲ្យដឹងដែរថា ឆ្មារបស់នាងមួយក្បាលនេះ ពូកែច្រណែនណាស់ និងមិនអាចនៅក្បែរឆ្មាដូចគ្នាឡើយ ដោយតែងតែឈ្លោះ ឬវាយគ្នាជាញឹកញាប់។ ហើយសូម្បីតែសុនខ ក៏វាហ៊ានឈ្លោះជាមួយដែរ។ បន្ទាប់ពីឃើញខ្លួនវាលើកដំបូងក្នុងកញ្ចក់ថ្ងៃនោះមក រាល់ពេលដើរកាត់កញ្ចក់ម្ដងៗ វានៅតែឈ្លោះជាមួយកញ្ចក់ដដែល។ ដូច្នេះ ដើម្បីការពារវាកុំឲ្យកញ្ចក់រលំលើ នាងក៏បានបែរកញ្ចក់ទល់មុខជញ្ជាំងវិញ នៅពេលដែលមិនប្រើការ។

យ៉ាងណាមិញ ជុំវិញវីដេអូឃ្លីបខ្លីខាងលើនេះ ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងផងដែរ និងមានអ្នកចុចចូលទស្សនារាប់សែនដងឯណោះ៕

សូមទស្សនារូបភាពនិងវីដេអូខាងក្រោម៖

សកម្មភាពក្នុងវីដេអូ
សកម្មភាពក្នុងវីដេអូ
សកម្មភាពក្នុងវីដេអូ
សកម្មភាពក្នុងវីដេអូ
សកម្មភាពក្នុងវីដេអូ
សកម្មភាពក្នុងវីដេអូ
វីដេអូ
Meas Chandara
D.R

អត្ថបទទាក់ទង

//s9.kh1.co/cf/cf94ea8b93f8bcefc24245312114f5025168689e.jpg

អ្នកឧកញ៉ា ឡេង ប្រុស តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំបុគ្គលិកជាន់ខ្ពស់ ក្រុមហ៊ុន Galaxy Group ចូលរួមគោរពវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាមហាឧបាសក គឹម ចំរើន ឪពុកក្មេកអ្នកឧកញ៉ា លាង ម៉េង

 ១៩-មេសា-២០២៤ 
 ៩ព្រឹក · ១៦ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T