គូស្នេហ៍មួយគូ ទិញឡានកញ្ចាស់មួយគ្រឿង និងកែច្នៃឡើងវិញយ៉ាងស្អាតដូចផ្ទះ ទុកបើកដើរលេងកម្សាន្ត (មានវីដេអូ)

//s9.kh1.co/7d/7dfbe52ccc8bf7a69cc24ad5ef40df21113636e4.png
សង្គម

 ១១-តុលា-២០២០ ១២ល្ងាច · ៤ ឆ្នាំមុន

គូស្នេហ៍ដ៏វ័យក្មេងមួយគូ មានអាយុ២២ឆ្នាំដូចគ្នា បានកែច្នៃរថយន្ដកញ្ចាស់មួយគ្រឿង ទៅជារថយន្ដដំណើរកម្សាន្ត ដែលខាងក្នុងមានគ្រែពូក បន្ទប់ទឹក ទូរទឹកកក ផ្ទះបាយ ដូចជាផ្ទះមួយខ្នងអីចឹងដែរ។

អូស្ត្រាលី៖ លោក Dylan Blake និងនាង Gracie Webb មានអាយុ២២ឆ្នាំដូចគ្នា មកពីរដ្ឋ Queensland បានកែច្នៃរថយន្ដកញ្ចាស់មួយគ្រឿង ទៅជារថយន្ដដំណើរកម្សាន្ត ដែលខាងក្នុងមានគ្រែពូក បន្ទប់ទឹក ទូរទឹកកក ផ្ទះបាយ ដូចជាផ្ទះមួយខ្នងអីចឹងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដំបូងឡើយ គូស្នេហ៍ដ៏វ័យក្មេងមួយគូនេះ បានទិញរថយន្ដប្រភេទ Toyota Coaster ស៊េរីឆ្នាំ២០០៦មួយគ្រឿង ក្នុងតម្លៃ១៥,០០០ដុល្លារអាមេរិក ដែលត្រូវបានដាក់លក់នៅលើបណ្ដាញសង្គមហ្វេសប៊ុក។ ហើយពួកគេ មានបំណងដ៏ធំបំផុតនោះ គឺរស់នៅក្នុងរថយន្ដ និងធ្វើដំណើរកម្សាន្តជុំវិញប្រទេសតែម្ដង។

យោងតាមសម្ដីរបស់ នាង Gracie បានឲ្យដឹងថា នាងរួមទាំងដៃគូរបស់នាង មិនចង់បន្ដជីវិតធម្មតាទៀតឡើយ ដែលធ្លាប់តែរស់នៅក្នុងផ្ទះជួល និងធ្វើការ៥ថ្ងៃក្នុងមួយសប្ដាហ៍ ហើយនេះ មិនមែនជាជីវិតដែលមានន័យទេ។ បន្ទាប់ពីការខិតខំប្រឹងប្រែង លះបង់ និងទទួលបានការជួយជ្រោមជ្រែងពីមិត្តភក្ដិ អស់រយៈពេល១១ខែមក រថយន្ដដ៏ស្រស់ស្អាត និងថ្មីសន្លាង បានត្រៀមរួចជាស្រេចសម្រាប់ការវិលកង់លើផ្លូវ។

នាង Gracie បានបន្ដទៀតថា នៅលើដំបូលរថយន្ដ មានបំពាក់បន្ទះសូឡា ហើយនៅក្នុងរថយន្ដ ត្រូវបានដាក់ធុងទឹកធម្មតាចំនួនមួយ និងធុងទឹកស្អាតចំនួនពីរផ្សេងទៀត ដែលធុងនីមួយៗអាចផ្ទុកទឹកបានចំនួន៧០លីត្រដូចគ្នា។ ហើយផ្នែកខាងមុខនៃរថយន្ដវិញ មានកៅអីអង្គុយចំនួន៤ ដែលទុកសម្រាប់មិត្តភក្ដិ ឬសមាជិកគ្រួសារផងដែរ។

យ៉ាងណាមិញ បើបូកសរុបប្រាក់ ចាប់តាំងពីជួសជុលរថយន្ដពីចាស់មកថ្មី គូស្នេហ៍មួយគូខាងលើនេះ បានចំណាយអស់ចំនួន៣០,០០០ដុល្លារអាមេរិកឯណោះ៕

សូមទស្សនារូបភាពនិងវីដេអូខាងក្រោម៖ 

គូស្នេហ៍ខាងលើនេះ
គូស្នេហ៍ខាងលើនេះ
រថយន្ដមុនពេលកែច្នៃ
រថយន្ដមុនពេលកែច្នៃ
រថយន្ដមុនពេលកែច្នៃ
រថយន្ដមុនពេលកែច្នៃ
ទិដ្ឋភាពក្នុងរថយន្ដបន្ទាប់ពីកែច្នៃរួច
ទិដ្ឋភាពក្នុងរថយន្ដបន្ទាប់ពីកែច្នៃរួច
ទិដ្ឋភាពក្នុងរថយន្ដបន្ទាប់ពីកែច្នៃរួច
ទិដ្ឋភាពក្នុងរថយន្ដបន្ទាប់ពីកែច្នៃរួច
ទិដ្ឋភាពក្នុងរថយន្ដបន្ទាប់ពីកែច្នៃរួច
ទិដ្ឋភាពក្នុងរថយន្ដបន្ទាប់ពីកែច្នៃរួច
ទិដ្ឋភាពក្នុងរថយន្ដបន្ទាប់ពីកែច្នៃរួច
ទិដ្ឋភាពក្នុងរថយន្ដបន្ទាប់ពីកែច្នៃរួច
ទិដ្ឋភាពក្នុងរថយន្ដបន្ទាប់ពីកែច្នៃរួច
ទិដ្ឋភាពក្នុងរថយន្ដបន្ទាប់ពីកែច្នៃរួច
ទិដ្ឋភាពក្នុងរថយន្ដបន្ទាប់ពីកែច្នៃរួច
ទិដ្ឋភាពក្នុងរថយន្ដបន្ទាប់ពីកែច្នៃរួច
ទិដ្ឋភាពក្នុងរថយន្ដបន្ទាប់ពីកែច្នៃរួច
ទិដ្ឋភាពក្នុងរថយន្ដបន្ទាប់ពីកែច្នៃរួច
វីដេអូ
Meas Chandara
D.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T