ពេលគេថា Rose មិនតបទៅគេវិញ គេគិតថានាងឆ្កួត តែនាងបកទៅវិញ (មានវីដេអូ)

//s9.kh1.co/e5/e5e8ed37abf5369fc46b59a6a8cfe80dc7567f38.jpg
តារា & កម្សាន្ដ

 ១១-តុលា-២០២០ ១០ព្រឹក · ៣ ឆ្នាំមុន

ខណៈពេល ដែលតារាស្រីកំពុងតែទទួលបានប្រជាប្រិយខ្លាំង កញ្ញា Rose ត្រូវបានគេថា នាងឆ្កួត ឬមានជំងឺផ្លូវអារម្មណ៍ ក្នុងពេលដែលនាងមិនតបត ទៅអ្នកដែលតែងតែឌឺដងនាង ស្រាប់តែ កញ្ញា Rose បានឆ្លើយតបទៅវិញថា...

ភ្នំពេញ៖ ជាការពិតណាស់ មួយរយៈកន្លងទៅនេះ តារាស្រី កញ្ញា Rose កំពុងតែទទួលបាននូវការចាប់អារម្មណ៍ពីហ្វេនៗជាច្រើន នៅលើបណ្ដាញសង្គម ជាមួយនឹងការងារក្នុងវិស័យសិល្បៈចម្រៀង ក៏ដូចជាស្ទាយ៍តែងខ្លួនរបស់នាងផ្ទាល់តែម្ដង។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ម៉្យាងវិញទៀត ទន្ទឹមនឹងការគាំទ្រពីហ្វេនៗ ជាមួយនឹងសមត្ថភាពក្នុងការងារសិល្បៈរបស់នាង  តារាស្រីរូបនេះ ក៏ទទួលមានការឌឺដងពីអ្នកលេងនៅក្នុងបណ្ដាញសង្គមមួយចំនួន​ ជាពិសេស ថែមទាំងមានការយករូបទៅត្រូល ដើម្បីការកម្សាន្តសប្បាយផងដែរ ។

តែទោះជាយ៉ាងណា តារាស្រីរូបនេះ ហាក់ដូចជាមិនមានការតបត ឬឆ្លើយឆ្លងអ្វីទៅកាន់អ្នកទាំងនោះឡើយ ដោយពេលខ្លះ ធ្វើឲ្យអ្នកទាំងនោះគិតថា នាងឆ្កួត ឬនាងកំពុងតែមានជំងឺផ្លូវអារម្មណ៍ ថែមទៀតផង ប៉ុន្តែ រហូតមកទល់នឹងពេលថ្មីៗនេះ នៅក្នុងពេលដែលនាង បានផ្ដល់កិច្ចសម្ភាសន៍ជាមួយនឹង ខ្មែរឡូត កញ្ញា Rose ក៏បាននិយាយថា 

ប្រសិនបើនាង ពិតជាមានជំងឺឆ្កួត ឬមានជំងឺសតិអារម្មណ៍មែន នាងក៏មិនអាចទៅធ្វើបុណ្យ ទៅច្រៀងឬថតនៅក្នុងការងាររបស់នាង ហើយក៏មិនអាចរៀនចប់កម្រិតបរិញ្ញាប័ត្របានឡើយ។ 

Rose

យ៉ាងណាមិញ យោងតាមការបកស្រាយបែបនេះ ក៏បានបង្ហាញថា នាង គឺជាមនុស្សដែលពិតជាមានភាពអត់ធន់យ៉ាងខ្លាំង ជាពិសេស មិនថាមានរឿងអ្វីកើតឡើង នាងនៅតែខិតខំប្រឹងប្រែង នៅក្នុងអាជីពរបស់នាង រហូតទទួលបាននូវភាពជោគជ័យ ផងដែរ៕ 

សូមទស្សនារូបភាពនិង វីដេអូខាងក្រោម៖ 

Rose
Rose
Rose
Rose
Rose
Rose
Rose
Rose
Rose
Rose
Rose
Rose
Ny Sreykhuoch
S.K

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T