Selena Gomez លុប App បណ្តាញសង្គមចោល ព្រោះតែបែបនេះ

//s9.kh1.co/39/3957a70083e80afa55c881de2808f1be67cf1800.jpg
តារា & កម្សាន្ដ

 ១១-តុលា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

ដើម្បីសុខភាពផ្លូវចិត្តមានស្ថេរភាពឡើងវិញ​ Selena Gomez បានសម្រេចចិត្តលុបកម្មវិធី​បណ្តាញសង្គមដូចជាហ្វេសប៊ុក អុីនស្តាក្រាម ចោលជាដើម។

បរទេស៖ នាពេលថ្មីៗនេះតារាចម្រៀងអាមេរិក Selena Gomez បានសម្រេចចិត្តលុប​ App គណនី បណ្តាញសង្គមចោលទាំងអស់ ដោយសារតែវាធ្វើឲ្យខ្លួនមានអារម្មណ៍កាន់តែឯកោនិង ខ្វះទំនាក់ទំនងពីមនុស្សជុំវិញខ្លួនកាន់តែខ្លាំងជាងមុន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្តែង ដោយមានការប្រឹក្សា ពិគ្រោះយោបល់យ៉ាងច្បាស់លាស់ជាមួយវេជ្ជបណ្ឌិត Vivek Murphy ដែលជាគ្រូពេទ្យម្នាក់ដ៏ល្បីនៅប្រទេសអាមេរិក តារាម្នាក់នេះបាននិយាយថា៖

ខ្ញុំបានគិតច្បាស់លាស់ហើយថា ខ្ញុំសម្រេចហើយនូវអ្វីដែលខ្ញុំចង់សរសេរ ប៉ុន្តែខ្ញុំមិនមើលទៅវាទេ ដោយសារនោះមិនមែនជាទូរសព័្ទរបស់ខ្ញុំទេ 
ខ្ញុំជឿជាក់យ៉ាងច្បាស់ថា នេះជាអ្វីដែលបណ្តាញសង្គម គឺជាបណ្តាញសង្គមដែលត្រូវបានរិះគន់ ដែលវាបានជះឥទ្ធិពល ធ្វើឲ្យយើងកាន់តែមានភាពឯកោនិង គ្មានទំនាក់ទំនងនៅជុំវិញខ្លួន ខ្ញុំបានបញ្ចប់វាហើយ
ហ្វេសប៊ុក អុីនស្តាក្រាមគឺត្រូវបានប្រើប្រាស់ ដើម្បីបង្ហាញការស្អប់ ព័ត៍មានមិនពិត ការរើសអើងមនុស្សឬ ពូជសាសន៍ ដោយសារតែមូលហេតុនេះខ្ញុំបានហៅលោក Mark Zuckerbergនិង Sheryl Sandberg សូមបិទចោលនូវក្រុមនិង អ្នកប្រើប្រាស់ដែលបង្ហាញអ្វីមិនសមស្របនៅលើបណ្តាញសង្គម
ខ្ញុំមានអារម្មណ៍ធម្មតាវិញហើយនៅស្ថានការណ៍នេះ ការងាររបស់ខ្ញុំគឺធ្វើដំណើរកម្សាន្ត បង្កើតទំនាក់ទំនងជាមួយមនុស្ស ធ្វើឲ្យមនុស្សសប្បាយចិត្ត ដែលជាអ្វីដែលធ្វើឲ្យខ្ញុំមានក្តីសុខនិង​ ជាអ្វីដែលខ្ញុំប្រឹងប្រែងធ្វើ 
ខ្ញុំចូលចិត្តខ្លាំងណាស់អំពីបច្ចេកវិទ្យា កន្លងមកខ្ញុំបានប្រើ Instagram និង Twitter ប៉ុន្តែនៅពេលនេះ គឺមិនមានកម្មវិធីទាំងនេះនៅលើទូរស័ព្ទទៀតទេ។

Selena Gomez 

ក្រោយពីតារាស្រីរូបនេះសម្រេចចិត្តលុប កម្មវិធីបណ្តាញសង្គមហ្វេសប៊ុកទាំងនេះ នៅក្នុងបណ្តាញសង្គមរួចមក ហ្វេនៗក៏លើកទឹកចិត្តក៏ដូចជាគាំទ្រនូវការសម្រេចចិត្តរបស់ តារាម្នាក់នេះដើម្បីជាប្រយោជន៍ដល់ផ្លូវចិត្តរបស់ខ្លួនផងដែរ។

យ៉ាងណាមិញ រឿងដែល Selena Gomez សម្រេចចិត្តលុបកម្មវិធី ទាំងនេះចេញពីទូរសព័្ទ គឺដោយសាររឿងទាំងនេះបង្កជាបញ្ហាប៉ះពាល់ដល់ផ្លូវចិត្តនាង ដែលអាចបង្កជាបញ្ហានៅថ្ងៃមុខបាន ប្រសិនជាតារាម្នាក់នេះនៅតែប្រើប្រាស់វាជាប់នោះ៕

សូមចូលមើលរូបភាពខាងក្រោម៖

Selena Gomez
Selena Gomez
Selena Gomez
Selena Gomez
Selena Gomez
Selena Gomez
Selena Gomez
Selena Gomez
Selena Gomez
Selena Gomez
Selena Gomez
Selena Gomez
Ly Rothpanha
P.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T