រាជធានីភ្នំពេញ ៖ ​បុរស​ស្រវឹងធ្លាក់​ភ្នែក​​​ម្នាក់​បាន​បើក​រថយន្ត​ដឹកប្រេង​សាំង​​មួយ​គ្រឿង ​​ទៅបុក​រថយន្តម៉ាកហាយប្រ៊៊ីត ពណ៌ទឹក​ប្រាក់ ​​​ចំពីមុខចំហៀង​​​ខាងឆ្វេងពេញ​ទំហឹង ​បណ្តាល​ឱ្យ​​ខ្ទេច​មួយចំហៀង​​​​ខាងមុខ ​តែ​សំណាង​ល្អ ​អ្នក​បើកមិន​មាន​​​រងរបួស​​ទេ ចំណែក​រថយន្ត​ដឹក​ប្រេង​​​សាំង ក៏​រង​ការ​ខូច​ខាត​​ដ​ូចគ្នា ។ ហេតុ​ការណ៍គ្រោះថ្នាក់​​ចរាចរណ៍នេះ ​​កើត​ឡើង​​​កាល​ពី​វេលាម៉ោង​៦ និង៥៥នាទីល្ងាច​ថ្ងៃ​ទី​៤ មេសា ២០១២ តាមបណ្តោយ​ផ្លូវ​​ភ្នំពេញ ​ហាណូយ​ សង្កាត់​​ភ្នំពេញ​ថ្មី ​ខណ្ឌសែនសុខ ​មុខ​សាលា​បឋមសិក្សា​​ភ្នំពេញថ្មី ។

​​យោង​តាម​​​​ព័ត៌មានពីសមត្ថកិច្ច​​​ខណ្ឌ​សែន​សុខ បានឱ្យ​ដឹងថា ​​មុនពេល​​​កើតហេតុ ​​រថយន្ត​​ដឹកប្រេង​​​​សាំងបើក​បរ​ដោយបុរស​ស្រវឹង​​ម្នាក់ មិនស្គាល់​អត្ត​សញ្ញាណ​ពីជើង​ទៅ​ត្បូង​ ក្នុង​ល្បឿន​​លឿន ។ លុះមកដល់ចំណុច​កើត​ហេតុ ​ក៏​ជ្រុល​​ចង្កូត​​ទៅបុករថយន្ត​ហាយប្រ៊ីត ពណ៌​ទឹកប្រាក់​​​ បើក​បរ​ដោយ​បុរសម្នាក់​ដែរ ចំពី​​ចំហៀង​​ខាង​មុខ​ពេញ​ទំហឹង​ បណ្តាល​ឱ្យ​​ខ្ទេច​មួយ​ចំហៀង​​​ខាងឆ្វេង​តែម្តង​  ។ ​​រថយន្ត​ទាំង​២គ្រឿង ​​ ត្រូវ​បាន​ប៉ូលិស​​​ចរាចរ​យកទៅ​រក្សា​ទុក​នៅស្នង​ការ​ដ្ឋានរាជធានី​ភ្នំពេញ​​រង់ចាំ​ការ​ដោះ​ស្រាយ ៕

ស្រីណា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

សូមប្រិយមិត្តជួយចុច Add a comment ដើម្បីផ្តល់ជាមតិ និងជួយ Share នៅលើ Facebook របស់អ្នក។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]