ភ្នំពេញ៖ កាលពីម្សិលមិញនេះ ជាថ្ងៃកំណើតតារាចម្រៀងប្រុសលោក ឆន សុវណ្ណរាជ បើទោះបីជាតារាប្រចាំប្រទេស តែតារារូបនេះ មិនបានធ្វើពិធីអ្វីដើម្បីអបអរខួបកំណើតខ្លួនឡើយ។ ក្នុងនោះដែរ គេសង្កេតឃើញ មានមិត្តភក្ដិ និងបងប្អូនតារាប្រុសរូបនេះ បាននាំគ្នាទិញនៅនំខេក សម្រាប់អបអរថ្ងៃពិសេសរបស់លោកផ្ទាល់ផងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សម្យ៉ាងវិញទៀត ក្រៅពីទិញនំខេក Suprise ក៏នៅមានកាដូធំជូនតារាចម្រៀងរូបនេះផងដែរ ដោយកាដូនោះមានដូចជា ជញ្ចៀនពេជ្រ លុយសុទ្ធចំនួន ១ម៉ឺនដុល្លារ ដែលធ្វើឲ្យលោក ឆន សុវណ្ណរាជ ភ្ញាក់ផ្អើល និងរំភើបមិនស្ទើនោះទេ បើមើលតាមសកម្មភាពក្នុងវីដេអូ។ ក្នុងនោះដែរ ក្រោយបង្ហោះវីដេអូពីទិដ្ឋភាព បងប្អូន Suprise រួចមិនបានប៉ុន្មានម៉ោងផង ក៏ត្រូវបានអ្នកលេងបណ្ដាញសង្គមចូលទៅ Comment រិះគន់ផងដែរ តែយើងក៏ឃើញតារារូបនេះ បានសរសេរសារតបទៅវិញយ៉ាងដូច្នេះថា៖
បងប្អូនខ្ញុំគ្រាន់តែផុសសោះក៏ខុសដែរ ដៀលឡើងងកប់ៗមាត់ និយាយទៅឲ្យតែអ្នកសិល្បៈធ្វើអ្វីក៏ខុសដែរ។ ឲ្យតម្លៃបន្តិចទៅបានអត់ មានក៏ខុស ក្រក៏ខុស មើលក្នុងផ្លូវល្អខ្លះទៅបានអត់ ពេលខ្លះមិនដូចការគិតរបស់យើងទេ សូមមេត្តាណា ខ្មែរដូចគ្នាទេ រៀនឲ្យតម្លៃអ្នកសិស្បៈខ្លះទៅ សូមមេត្តាណា ពួកខ្ញុំក៏មានតម្លៃដែរ អ្នកសិល្បៈហ្នឹងវាអន់ខ្លាំងណាស់ទៅហ៎ ក្នុងក្រសែភ្នែកនាក់ ? សូមទោសបើខ្ញុំនិយាយខុស។
គួរបញ្ជាក់ផងដែរថា បើទោះបីតារាចម្រៀងរូបនេះ ត្រូវបានអ្នកលេងបណ្ដាញសង្គមរិះគន់លើវីដេអូក៏ពិតមែន តែក៏នៅមានអ្នកគាំទ្រជាច្រើនចាំជួយលើកទឹកចិត្ត និងសម្ដែងនៅអារម្មណ៍អបអរថ្ងៃខួបកំណើតរបស់តារារូបនេះគ្រប់ៗតែម្ដង លើសពីនេះទៅទៀត បន្ទាប់ពីបានឆ្លើយតបទៅកាន់អ្នករិះគន់រួច ក៏មិនឃើញមានរឿងអ្វីកើតឡើងបន្ថែមគួរឲ្យកត់សម្គាល់ផងដែរ៕
សូមទស្សនារូបភាពខាងក្រោម៖





