កម្រជួប! យន្តហោះចំនួនពីរបុកគ្នា នៅលើអាកាស បណ្ដាលឲ្យមនុស្សចំនួន៥នាក់ស្លាប់

//s9.kh1.co/5c/5cdca884076e0673848ba505057e5f00930674f2.jpg
សង្គម

 ១១-តុលា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

មន្ត្រីនៅក្នុងតំបន់បានបញ្ជាក់ថា សរុបទៅ មនុស្សចំនួន៥នាក់បានបាត់បង់ជីវិត នៅក្នុងហេតុការណ៍ដ៏កម្រនេះ។

បារាំង៖ មន្ត្រីក្នុងតំបន់បាននិយាយថា យន្តហោះធុនតូច២គ្រឿងបានបុកគ្នា នៅលើអាកាស នៅខាងលិចប្រទេសបារាំងភាគកណ្ដាល ដោយសម្លាប់មនុស្សចំនួន៥នាក់ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន BBC។ ការបុកគ្នារវាងយន្តហោះធុនតូចទាំងពីរបានកើតឡើង នៅភាគអាគ្នេយ៍ទីក្រុង Tours នៅម៉ោងក្នុងតំបន់១៦:៣០ កាលពីថ្ងៃសៅរ៍។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្រុមអ្នកជួយសង្គ្រោះបន្ទាន់រួមទាំងអ្នកពន្លត់អគ្គិភ័យប្រហែល៥០នាក់ បានបញ្ជូនទៅកាន់កន្លែងកើតហេតុ។ តំបន់គ្រោះថ្នាក់ត្រូវបានព័ទ្ធជុំវិញ។ គ្មាននរណាម្នាក់ផ្សេងទៀតទទួលរងគ្រោះថ្នាក់ឡើយ នៅពេលយន្តហោះបានធ្លាក់មកលើដី។

យន្តហោះធុនតូចមួយគ្រឿងដែលបានដឹកមនុស្សពីរនាក់ បានធ្លាក់នៅចំរបងផ្ទះមួយ នៅតំបន់ទីប្រជុំជន Loches ដែលមានចម្ងាយប្រហែល៤៦គីឡូម៉ែត្រ ភាគអាគ្នេយ៍នៃទីក្រុង Tours។ សាក្សីម្នាក់បាននិយាយថា វាបានឆាបឆេះយ៉ាងខ្លាំង បន្ទាប់ពីធ្លាក់ចំកុងទ័រភ្លើងរបស់ផ្ទះនៅតំបន់នោះ។

យន្តហោះ Diamond DA40 មួយទៀត បានធ្លាក់ចម្ងាយជាង១០០ម៉ែត្រពីគ្នា ក្នុងតំបន់គ្មានមនុស្សនៅ។ នៅលើនោះ វាបានដឹកភ្ញៀវទេសចរចំនួនបីនាក់។

មន្ត្រីនៅក្នុងតំបន់បានបញ្ជាក់ថា សរុបទៅ មនុស្សចំនួន៥នាក់បានបាត់បង់ជីវិត នៅក្នុងហេតុការណ៍ដ៏កម្រនេះ។ មិនទាន់មានព័ត៌មានលម្អិតអំពីអត្តសញ្ញាណជនរងគ្រោះ ឬមូលហេតុនៃការបុកគ្នានេះនៅឡើយទេ។ ប៉ូលិសក្នុងតំបន់បានបើកការស៊ើបអង្កេត លើឧប្បត្តិហេតុនេះ៕

https://s9.kh1.co/__image/w=634,h=476,q=100/d5/d56fc703b426fa792f3d1ca98d9ffb3cc16141fa.jpg
https://s9.kh1.co/__image/w=634,h=476,q=100/ba/baf7770b2f2f666d4ec93da2e346677f52df49a6.jpg
https://s9.kh1.co/__image/w=634,h=476,q=100/81/818cf20b86f02864d27ae15a0295b46e9556ffc8.jpg
យន្តហោះ Diamond DA40
យន្តហោះ Diamond DA40
https://s9.kh1.co/__image/w=650,h=366,q=100/b4/b46b3d4ff07c17c11e9e77092da2acb924bd00a7.jpg
https://s9.kh1.co/__image/w=650,h=366,q=100/02/021006da7d757853ad7467741b5209c2b9890c73.jpg
Chhen Hangly
H.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T