នារីរបាំបុរាណ ស្រស់ស្អាតម្នាក់នេះ ត្រូវបាត់បង់ជីវិត ព្រោះរលំផ្ទះសង្កត់

//s9.kh1.co/69/695106a520c1ce1d9a4893540cf32455ea811bca.jpg
តារា & កម្សាន្ដ

 ១១-តុលា-២០២០ ៩ព្រឹក · ៣ ឆ្នាំមុន

នេះជាដំណឹងដ៏គួរឲ្យសោកស្ដាយណាស់ ដែលនារីរបាំផ្នែកបុរាណម្នាក់នេះបានស្លាប់ទាំងវ័យក្មេង ដោយសារតែគ្រោះធម្មជាតិ​ខ្យល់បោកបក់ខ្លាំងរហូតរលំផ្ទះសង្កត់នាងរហូតដល់ស្លាប់បែបនេះ។

កំពង់ធំ៖ កាលពីថ្ងៃទី ១០ ខែតុលា ម្សិលមិញនេះ មានព័ត៌មានដ៏គួរឲ្យសោកសៅមួយ ដែលមានហេតុការណ៍គ្រោះធម្មជាតិខ្យល់បោកបក់ខ្លាំង ជាហេតុធ្វើឲ្យមានការដួលរលំផ្ទះសម្បែងអ្នកនៅតំបន់នោះ និងបានបណ្ដាលឲ្យផ្ទះរលំសង្កត់លើនារីស្រស់ស្អាតម្នាក់ រហូតបាត់បង់ជីវិតថែមទៀតផង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងនោះផងដែរ ជាមួយហេតុការណ៍មួយនេះ នៅមិនទាន់មានព័ត៌មានជាក់លាក់ណាមួយបញ្ជាក់ថា មានមនុស្សផ្សេងទៀតរងគ្រោះដែរឬអត់នោះទេ ប៉ុន្តែបើយោងតាមប្រភពពី គណនីហ្វេសប៊ុក ច័ន្ទធឿន ភ្លេងខ្មែរ ដែលជាអ្នកជិតស្និទ្ធជាមួយ បានឲ្យដឹងតាមរយៈរូបភាពនឹងសេចក្ដីរៀបរាប់យ៉ាងសង្វេគទៅកាន់នារីរងគ្រោះនោះថា៖ 

ទោះមិនបានសម្តែងជាមួយគ្នាក៏ពិតមែន តែបងសូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំនៃការបាត់បង់អតិតសិល្បៈការិនីប្រចាំភោជនីយដ្ឋានគូលែន ដោយគ្រោះធម្មជាតិរលំផ្ទះសង្កត់គួរឲសង្វែគ។ សូមឲ្យព្រលឹងប្អូនស្រីបានសុខស្ងប់។

សម្ដីពី ច័ន្ទធឿន ភ្លេងខ្មែរ

ជាមួយគ្នានេះ បើតាមការឲ្យដឹងខ្លះៗអំពីព័ត៌មាននេះដែរ នារីរងគ្រោះនោះត្រូវបានគេស្គាល់ថាជានារីរបាំផ្នែកបុរាណដ៏មានទេពកោសល្យម្នាក់ ដែលនាងមានស្រុកកំណើតនៅឯខេត្តសៀមរាប ប៉ុន្តែក្រោយពេលមានគ្រួសារ នាងក៏បានផ្លាស់ប្ដូរទីលំនៅមករស់នៅជាមួយស្វាមីនៅខេត្តកំពង់ធំវិញ។

យ៉ាងណាមិញ ចំពោះដំណឹងមួយនេះ ក្រោយពេលដែលអ្នកនិយមលេងបណ្ដាញសង្គមឃើញហើយ ពួកគេពិតជាមានការសោកស្ដាយខ្លាំងណាស់ ពិសេសគេក៏បានផ្ញើពាក្យចូលរួមរំលែកទុក្ខដល់គ្រួសារនៃសពជាហូរហែរផងដែរ។ ព័ត៌មានយ៉ាងណា ខ្មែរឡូតនឹង បន្តជម្រាបប្រាប់ប្រិយមិត្តបន្តទៀត!

ទស្សនារូបភាពខាងក្រោម៖

ការបង្ហោះពីគណនីហ្វេសប៊ុក ច័ន្ទធឿន ភ្លេងខ្មែរ
ការបង្ហោះពីគណនីហ្វេសប៊ុក ច័ន្ទធឿន ភ្លេងខ្មែរ
នារីរងគ្រោះ
នារីរងគ្រោះ
នារីរងគ្រោះ
នារីរងគ្រោះ
នារីរងគ្រោះ
នារីរងគ្រោះ
Chan Sophon
S.P

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T