កូនខ្លាឃ្មុំដែលត្រូវមេរត់ចោល បានក្លាយទៅជាតារាម៉ូដែល បន្ទាប់ពីរស់នៅជាមួយមនុស្សច្រើនឆ្នាំ

//s9.kh1.co/0b/0bb6fac0f264476ee4d829105668eed3c3e4cf1e.jpg
សង្គម

 ១១-តុលា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

ខ្លាឃ្មុំឈ្មោលពណ៌ត្នោតមួយក្បាល ឈ្មោះថា ស្ដេបផេន វ័យ២៨ឆ្នាំ ដែលត្រូវបានមេរបស់វាបោះបង់ចោល បានក្លាយទៅជាតារាម៉ូដែល បន្ទាប់ពីវាត្រូវបានមើលថែ និងរស់នៅជាមួយមនុស្សអស់រយៈពេលជាច្រើនឆ្នាំ។

រុស្សុី៖​ ខ្លាឃ្មុំឈ្មោលពណ៌ត្នោតមួយក្បាល ឈ្មោះថា ស្ដេបផេន វ័យ២៨ឆ្នាំ ដែលត្រូវបានមេរបស់វាបោះបង់ចោល បានក្លាយទៅជាតារាម៉ូដែល បន្ទាប់ពីវាត្រូវបានមើលថែ និងរស់នៅជាមួយមនុស្សអស់រយៈពេលជាច្រើនឆ្នាំ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អ្នកស្រី មីឡាហ្សា ដាណូវ៉ា វ័យ៤០ឆ្នាំ មកពីទីក្រុង Moscow បានជួបខ្លាឃ្មុំស្ដេបផេន ជាលើកដំបូងតាមរយៈមិត្តភាពរបស់អ្នកស្រីជាមួយម្ចាស់ខ្លាឃ្មុំ ឈ្មោះ ស្វេតឡាណា និង យូរី

ដោយសង្កេតឃើញថា ខ្លាឃ្មុំមួយក្បាលនេះ មានភាពស្និទ្ធស្នាលជាមួយនឹងមនុស្សជុំវិញខ្លួនរបស់វា អ្នកស្រី មីឡា ក៏មានគំនិតរៀបចំបង្កើតនូវឈុតឆាកថតរូបបែប.រវើរវាយ ដែលបង្ហាញដោយខ្លាឃ្មុំនេះ រួមជាមួយនឹងមនុស្សក្នុងសម្លៀកបំពាក់ប្រពៃណីរបស់ប្រទេសរុស្សុីតែម្ដង។

យោងតាមសម្ដីរបស់អ្នកស្រី មីឡា បានឲ្យដឹងថា អ្នកស្រីពិតជាអរគុណដល់អ្នកបង្វឹកខ្លាឃ្មុំស្ដេបផេន ចំពោះការយកចិត្តទុកដាក់ ដែលធ្វើឲ្យវាមានភាពរាក់ទាក់ជាមួយមនុស្ស។ អ្នកស្រីបានរួមការងារជាមួយនឹងតារាម៉ូដែល ដែលមកពីប្រទេសថៃ អូស្ត្រាលី អាល្លឺម៉ង់ អង់គ្លេស និងអុីស្រាអែល ហើយពួកគេសុទ្ធសឹងតែរីករាយក្នុងការធ្វើការជាមួយខ្លាឃ្មុំស្ដេបផេន

យ៉ាងណាមិញ ជុំវិញនៃការថតរូបខាងលើនេះ ត្រូវបានធ្វើឡើងក្នុងរយៈពេលជាច្រើនខែឯណោះក្នុងទីក្រុង Moscow ដោយសារតែខ្លាឃ្មុំស្ដេបផេនអាចធ្វើការក្នុងមួយដងបានប្រហែលកន្លះម៉ោងប៉ុណ្ណោះ។ ហើយអ្នកស្រី មីឡាក៏សង្ឃឹមដែរថា អ្នកដែលបានឃើញរូបថតទាំងអស់ នឹងអាចឃើញពីសម្រស់ និងកម្លាំងនៅក្នុងខ្លួនសត្វ បូករួមទាំងធម្មជាតិផងដែរ៕

សូមទស្សនារូបភាពខាងក្រោម៖

ខ្លាឃ្មុំស្ដេបផេន និងតារាម៉ូដែល
ខ្លាឃ្មុំស្ដេបផេន និងតារាម៉ូដែល
ខ្លាឃ្មុំស្ដេបផេន និងតារាម៉ូដែល
ខ្លាឃ្មុំស្ដេបផេន និងតារាម៉ូដែល
ខ្លាឃ្មុំស្ដេបផេន និងតារាម៉ូដែល
ខ្លាឃ្មុំស្ដេបផេន និងតារាម៉ូដែល
ខ្លាឃ្មុំស្ដេបផេន និងតារាម៉ូដែល
ខ្លាឃ្មុំស្ដេបផេន និងតារាម៉ូដែល
ខ្លាឃ្មុំស្ដេបផេន និងតារាម៉ូដែល
ខ្លាឃ្មុំស្ដេបផេន និងតារាម៉ូដែល
ខ្លាឃ្មុំស្ដេបផេន និងតារាម៉ូដែល
ខ្លាឃ្មុំស្ដេបផេន និងតារាម៉ូដែល
ខ្លាឃ្មុំស្ដេបផេន និងតារាម៉ូដែល
ខ្លាឃ្មុំស្ដេបផេន និងតារាម៉ូដែល
ខ្លាឃ្មុំស្ដេបផេន និងតារាម៉ូដែល
ខ្លាឃ្មុំស្ដេបផេន និងតារាម៉ូដែល
ខ្លាឃ្មុំស្ដេបផេន និងតារាម៉ូដែល
ខ្លាឃ្មុំស្ដេបផេន និងតារាម៉ូដែល
ខ្លាឃ្មុំស្ដេបផេន និងតារាម៉ូដែល
ខ្លាឃ្មុំស្ដេបផេន និងតារាម៉ូដែល
ខ្លាឃ្មុំស្ដេបផេន និងតារាម៉ូដែល
ខ្លាឃ្មុំស្ដេបផេន និងតារាម៉ូដែល
ខ្លាឃ្មុំស្ដេបផេន និងតារាម៉ូដែល
ខ្លាឃ្មុំស្ដេបផេន និងតារាម៉ូដែល
ខ្លាឃ្មុំស្ដេបផេន និងតារាម៉ូដែល
ខ្លាឃ្មុំស្ដេបផេន និងតារាម៉ូដែល
ខ្លាឃ្មុំស្ដេបផេន និងតារាម៉ូដែល
ខ្លាឃ្មុំស្ដេបផេន និងតារាម៉ូដែល
ខ្លាឃ្មុំស្ដេបផេន និងតារាម៉ូដែល
ខ្លាឃ្មុំស្ដេបផេន និងតារាម៉ូដែល
អ្នកស្រី មីឡា ដែលជាជាងថតរូប
អ្នកស្រី មីឡា ដែលជាជាងថតរូប
Meas Chandara
D.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T