កាន់តែពិសេស ឆ្នាំនេះតារាចម្រៀង ឆន សុវណ្ណារាជ ទទួលបានកាដូ១ម៉ឺនដុល្លារ និងចិញ្ចៀនពេជ្រ១វង់ក្នុងថ្ងៃកំណើត

//s9.kh1.co/85/85710384a3c2919fa6577871d172e6bb253caf35.jpg
នារី

 ១២-តុលា-២០២០ ៨ព្រឹក · ៣ ឆ្នាំមុន

កាន់តែពិសេស ឆ្នាំនេះតារាចម្រៀង ឆន សុវណ្ណារាជ ទទួលបានកាដូរ១ម៉ឺនដុល្លារ និងពេជ្យ១វង់ក្នុងថ្ងៃកំណើត

ភ្នំពេញ៖ តារាចម្រៀងប្រុសប្រចាំផលិតកម្មរស្មីហង្សមាសដែលតែងតែទទួលបានប្រជាប្រិយភាពខ្លាំង លោក ឆន សុវណ្ណារាជ​ នាពេលបច្ចុប្បន្ននេះរូបលោកកាន់តែទទួលបាននូវប្រជាប្រិយភាពស្ទើរតែគ្រប់ទិសទី ទោះបីរូបលោកប្រឡូកសិល្បៈយូរឆ្នាំហើយក៏ដោយ ក៏តារាចម្រៀងរូបនេះនៅតែឈរជួរមុខដដែល។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

 លោក ឆន​ សុវណ្ណរាជ ជាតារាចម្រៀងមួយរូប ដែលមានទឹកដមសំនៀងពីរោះក្រអួនក្រអៅ មិនថាបទមនោសញ្ចេតនា ឬបទញាក់បែបកន្រ្តាក់អារម្មណ៍ឡើយ សុទ្ធសឹងតែពីរោះគ្រប់បទ និងទទួលបានការគាំទ្រពីសំណាក់ពុកម៉ែបងប្អូនទាំងអស់។

បើងាកទៅមើលរូបសម្បត្តិរបស់តារាចម្រៀងរូបនេះវិញ ឃើញថា លោកមានមុខមាត់សង្ហាតែម្ដង ជាពិសេស ស្នាមញញឹមរបស់លោកពិតជាស្រស់សង្ហាធ្វើឲ្យហ្វេនៗលង់នឹងស្នាមញញឹមដ៏ផ្អែមល្ហែមរបស់លោកគ្រប់គ្នាតែម្ដង។

តួយ៉ាងកាលពីម្សិលមិញនេះ ដែលជាថ្ងៃកំណើតរបស់លោក ឆ្នាំ​នេះតារារូបនេះមិន​ធ្វើ​អ្វី​ធំដុំ​ដូច​តារា​ដទៃ​ទេ តែអ្វីដែលពិសេសគឺលោកត្រូវបានមិត្តភក្តិ និងក្រុមគ្រួសារជូនកាដូ ១០០០០ ដុល្លារ និងចិញ្ចៀនពេជ្រមួយវង់ផងដែរ។ ជាមួយ​គ្នា​នោះ គេក៏​ឃើញ​មាន​អ្នក​សិល្បៈ មិត្ត​ភក្តិ ព្រម​ទាំងអ្នក​គាំទ្រ​ជា​ច្រើន​ផ្សេងទៀត ​​ចូល​ទៅ​ធ្វើ​ការ​ជូន​ពរ​ និង​បន្ថែម​ក្តីស្រលាញ់ ​​ជា​ច្រើន​ហូរ​ហែដល់រូបលោកផងដែរ៕

សូមទស្សនារូបភាពខាងក្រោម៖

https://s9.kh1.co/__image/w=650,h=316,q=100/c3/c33cd6a947e5ceda838968871741bac761784ef2.jpg
សាររបស់ ឆន សុវណ្ណារាជ
សាររបស់ ឆន សុវណ្ណារាជ
ឆន សុវណ្ណារាជ
ឆន សុវណ្ណារាជ
ឆន សុវណ្ណារាជ
ឆន សុវណ្ណារាជ
ឆន សុវណ្ណរាជ
In vanda
In vanda (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T