ជាស្រីស្អាតស្រាប់ Taew តែងខ្លួនបានសមសួន មិនថាសម័យឬបុរាណ

//s9.kh1.co/08/086b0e01da39f4b9207f9e1ba165b08bdcc6ec1b.jpg
នារី

 ១០-តុលា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

ធ្លាប់តែបានឃើញTaew Nataponh ស្លៀកឈុតនារីសម័យថ្មី តែដល់ស្លៀកពាក់បែបនេះ ធ្វើឱ្យអ្នកគាំទ្រ និយាយមិនចេញ!

ថៃ៖ អ្នកណាមិនស្គាល់ Taew គឺជាតារាសម្ដែងឱ្យទូរទស្សន៍​ប៉ុស្តិ៍លេខ៣ថៃ ហើយក៏ជាតារាសម្ដែងជួរមុខផងដែរ  ព្រោះតែសមត្ថភាពប៉ិនប្រសព្វសម្ដែង បានធ្វើឱ្យនាងមានឈ្មោះ បោះសម្លេង រហូតមកដល់ពេលបច្ចុប្បន្ននេះ។ លើសពីនេះ Taew  មានរូបរាងតូចច្រឡឹង មានសំលេង ពីរោះ ហើយជាមនុស្ស រួសរាយរាក់ទាក់ មានទំទួលខុសត្រូវ មានមិត្តភក្តិស្រលាញ់រាប់អានច្រើន​ ។​ ប្រិយមិត្តរបស់ Taew ពិតជាបានស្គាស់និងតាមដាននាងក្នុងរឿង ជាច្រើនមកហើយ ស្របពេលនាងស្លៀកឈុត ហាត់ប្រាណ ហែលទឹក ឃើញថានាងមានរាងស្អាតមិនធម្មតាឡើយ ។ ប៉ុន្តែនានាពេលថ្មីនេះ Taew កាន់តែធ្វើឱ្យ អ្នកគាំទ្រនាង ជ្រួលច្របល់នឹងសម្រស់របស់នាងថែមទៀត ។​  

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ពិតជាអត់សរសើរមិនបានបើសិនជា អ្នកគាំទ្ររបស់Taew បានឃើញនាងក្នុងឈុតបែបនេះ!

កាលពីពេលថ្មីៗនេះ នៅក្នុងឱកាសឈប់សម្រាកTaew បាននាំម្ដាយរបស់នាងទៅធ្វើបុណ្យកុសល នៅអយុធ្យា ព្រមទាំងបានស្លៀកសំលៀកបំពាក់បែប ប្រពៃណីសាសនា។ ក្នុងនោះដែរ ទាំងម្តាយកូនមើលទៅ ពិតជាសាកសមឥតខ្ចោះ និងកាន់តែគួរឱ្យស្រលាញ់ខ្លាំងទៀតផង។

Taew Nataponh និងម្ដាយរបស់នាងនៅអយុធ្យា
Taew Nataponh និងម្ដាយរបស់នាងនៅអយុធ្យា
Taew Nataponh ស្លៀកឈុតសម័យថ្មី
Taew Nataponh ស្លៀកឈុតសម័យថ្មី

មិនត្រឹមតែប៉ុណ្ណោះភាពស្រស់ស្អាតរបស់ Taew ដែលហ្វេនៗគ្រប់គ្នាធ្លាប់តែឃើញ ក្នុងកញ្ចក់ទូរទស្សន៍ ក្នុងកម្មវិធីផ្សេងៗ តាមការប្រគំតន្ត្រី ការថតផ្សាយផលិតផល ពាណិជ្ជកម្មផ្សេងៗ និង ធ្លាប់តែឃើញTaewស្លៀកពាក់បែបសម័យថ្មី ឃើញថាស្រស់ស្អាតប៉ុណ្ណឹងហើយ ចុះទម្រាំស្លៀកពាក់បែបប្រពៃណីសាសនា មិនដឹងជាស្រស់ស្អាតយ៉ាងណា ។

Taew Nataponh ក្នុងឈុតប្រពៃណីនៅអយុធ្យា
Taew Nataponh ក្នុងឈុតប្រពៃណីនៅអយុធ្យា

បន្ទាប់ពីបានឃើញរូបភាពពិត បែបធម្មជាតិរបស់តារាឯកស្រីរូបនេះ ហើយប្រិយមិត្ត​គ្រប់គ្នា បានលាន់មាត់សរសើរTaewមិនដាច់ ថា រូបរាងមុខមាត់ គឺសាកសមនឹងឈុតប្រពៃណីថៃ បានធ្វើរូបរបស់Taew ចេញមកស្អាតឥតទាស់ គ្រប់រូបគឺបានបង្កប់នូវភាពទាក់ទាញ ៕

Taew Nataponh ក្នុងឈុតប្រពៃណីនៅអយុធ្យា
Taew Nataponh ក្នុងឈុតប្រពៃណីនៅអយុធ្យា
Keo Rong
K.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T