បង់រំលស់ឡាន Hyundai មិនបាច់មានប្រាក់កក់ បំពេញឯកសាររួចបើកទៅផ្ទះបានភ្លែត!

//s9.kh1.co/b3/b386c71ba9708eb397290fdc2b46a0a9780dd33d.jpg
សង្គម

 ១០-តុលា-២០២០ ៤ល្ងាច · ៣ ឆ្នាំមុន

ក្រុមហ៊ុន Hyundai ប្រចាំ​ប្រទេស​កម្ពុជា​បាន​ដាក់​ចេញ​នូវ​ប្រូម៉ូសិន​​ដ៏​អស្ចារ្យ​មួយ​​​ សម្រាប់​ជា​កាដូ​​មុន​ថ្ងៃ​បុណ្យ​គ្រីស្មាស់​មក​ដល់​ ដោយ​អតិថិជន​អាច​ធ្វើ​ការ​បង់​រំលស់​រថយន្ត​ SUV ពេញនិយម​​ម៉ូដែល​ Santa Fe ឬ​រថយន្ត​វ៉ែន​ប្រណីត​ម៉ូដែល H-1 និង​រថយន្ត​ក្រុង​ខ្នាត​តូច​ម៉ូដែល County ដោយ​មិន​បាច់​មាន​ប្រាក់​កក់។

ភ្នំពេញ៖ ក្រុមហ៊ុន Hyundai ប្រចាំ​ប្រទេស​កម្ពុជា​ បាន​ដាក់​ចេញ​នូវ​ប្រូម៉ូសិន​​ដ៏​អស្ចារ្យ​មួយ​​​ សម្រាប់​ជា​កាដូ​​មុន​ថ្ងៃ​បុណ្យ​គ្រីស្មាស់​មក​ដល់​  ដោយ​អតិថិជន​អាច​ធ្វើ​ការ​បង់​រំលស់​រថយន្ត​ SUV ពេញនិយម​​ម៉ូដែល​ Santa Fe ឬ​រថយន្ត​វ៉ែន​ប្រណីត​ម៉ូដែល H-1 និង​រថយន្ត​ក្រុង​ខ្នាត​តូច​ម៉ូដែល County ដោយ​មិន​បាច់​មាន​ប្រាក់​កក់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អតិថិជន​គ្រាន់​តែ​យល់​ព្រម​លើ​លក្ខខណ្ឌ​ណា​មួយ​ ជា​មួយ​​ធានាគារ​​ដែល​ជា​ដៃ​គូ​របស់​ក្រុមហ៊ុន Hyundai កម្ពុជា ដែល​មាន​ធានា​ Bred Bank (បង់​រំលស់​បាន​ដល់ ៦ឆ្នាំ) និង​ធានា​ Shinhan Bank (បង់​រំលស់​បាន​ដល់​ ៧​ឆ្នាំ) ​នោះ​អតិថិជន​នឹង​អាច​បើក​រថយន្ត​ក្នុង​ក្ដី​ស្រមៃ​របស់​ខ្លួនយក​ទៅ​ផ្ទះ​ ដោយ​មិន​បាច់​មាន​ប្រាក់​កក់​​នោះ​ឡើយ។

  ​ប្រូម៉ូសិន​ Ultimate Deal ពីក្រុមហ៊ុន Hyundai
  ​ប្រូម៉ូសិន​ Ultimate Deal ពីក្រុមហ៊ុន Hyundai

អតិថិជន​អាច​ទទួល​បាន​រថយន្ត​ Hyundai យក​ទៅ​ជិះ​បាន​យ៉ាង​ងាយ​ស្រួល​ ដោយ​គ្រាន់​តែ​ធ្វើ​ការ​បង់​រំលស់​ប្រចាំ​ខែ​មួយ​មុខ​ប៉ុណ្ណោះ។ នេះ​ក៏​ដោយ​សារ​តែ Hyundai កម្ពុជា​ នឹង​ជា​អ្នក​រ៉ាប់រង​នូវ​ប្រាក់​កក់​ចំនួន ១០% នៃ​តម្លៃ​រថយន្ត​ ជំនួស​អតិថិជន​របស់​ខ្លួន។

បន្ថែម​ពី​លើ​ប្រូម៉ូសិន​ឈ្មោះ​ថា Ultimate Deal នេះ​ដែរ ក្រុមហ៊ុន Hyundai ក៏​មាន​ផ្ដល់​ជូន​មក​ជា​មួយ​គ្នា​នូវ​ប្រូម៉ូសិន​ Ultimate Service ដើម្បី​ធានា​ថា​​រថយន្ត​របស់​អតិថិជន​នឹង​ទទួល​បាន​នូវ​ការ​ថែទាំ និង​ត្រួត​ពិនិត្យ​ជា​ប្រចាំ​ពី​អ្នក​ជំនាញ។

នៅ​ក្នុង​ខែ​តុលា​នេះ​ដែរ ក្រុមហ៊ុន​ Hyundai ក៏​បាន​រៀប​ចំ​នូវ​កម្មវិធី​តាំង​បង្ហាញ​រថយន្ត​​កំពូលៗ​របស់​ខ្លួន​​ នៅ​ទីតាំង​ចំនួន​ពីរ​ ដែល​ទី​មួយ​គឺ ​​នៅ​ផ្សារ​ទំនើប​អ៊ីអន​​ទី​ពីរ ​ធ្វើ​ឡើង​ពី​ថ្ងៃ​ទី​០៩ ដល់​ថ្ងៃ​ទី​១១ ខែ​តុលា។ ទីតាំង​ទី​ពីរ​ គឺ​នៅ​ TK Avenue ដែល​ធ្វើ​ឡើង​នា​ថ្ងៃ​ទី១៧-១៨ ខែ​តុលា។

​ដើម្បី​ស្គាល់​កាន់​តែ​ច្បាស់​ និង​ទទួល​បាន​បទ​ពិសោធន៍​​ស្ដែង​ៗ​ជា​មួយ​រថយន្ត Hyundai លោក​អ្នក​ក៏​អាច​ធ្វើ​ការ​កក់​សម្រាប់​ការ​បើកបរ​សាក​ល្បង (Test Drive) ​នៅ​​ Showroom លើ​មហាវិថី​មុនីវង្ស និង​ Showroom ​នៅ City Store របស់​ Hyundai ​បាន​ផង​ដែរ។

សម្រាប់​ព័ត៌មាន​បន្ថែម​អំពី​ប្រូម៉ូសិន​ Ultimate Deal របស់ Hyundai ឬ​អំពី​ការ​កក់​ការ​សាក​ល្បង​បើកបរ​រថយន្ត​ លោក​អ្នក​អាច​ទំនាក់ទំនង​ទៅ​កាន់​ទូរសព្ទ​លេខ 010 277 676/ 097 755 8149 និង​ 023 998 000 ឬ​ចូល​ទៅ​កាន់​ទំព័រ Facebook Hyundai-Cambodia៕​​​​​​

  ​ប្រូម៉ូសិន​ Ultimate Deal ពីក្រុមហ៊ុន Hyundai
  ​ប្រូម៉ូសិន​ Ultimate Deal ពីក្រុមហ៊ុន Hyundai
Pan Leakhena
លក្ខិណា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T