យុវតីវ័យ១៦ឆ្នាំម្នាក់ បានក្លាយជានាយករដ្ឋមន្រ្តីប្រទេសហ្វាំងឡង់រយៈពេលមួយថ្ងៃ

//s9.kh1.co/03/030fe5bf9f5c691d26f5f396a39edbb04e182b53.jpg
សង្គម

 ១០-តុលា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

យុវតីវ័យ១៦ឆ្នាំម្នាក់ ត្រូវបានតែងតាំងជានាយករដ្ឋមន្រ្តីប្រទេសហ្វាំងឡង់រយៈពេលមួយថ្ងៃ

ហ្វាំងឡង់៖ យុវតីវ័យ១៦ឆ្នាំម្នាក់ឈ្មោះ Aava Murto បានចូលកាន់តំណែងជានាយករដ្ឋមន្ដ្រីនៃប្រទេសហ្វាំងឡង់រយៈពេលមួយថ្ងៃ ជំនួសលោកស្រី Sanna Marin សម្រាប់កម្មវិធី «Girls Takeover» របស់អង្គការ Plan International កាលពីថ្ងៃពុធ ទី០៧ ខែតុលា ឆ្នាំ២០២០ កន្លងទៅ។ នេះបើតាមការដកស្រង់ពីសារព័ត៌មាន BBC

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ការផ្ទេរតំណែងរយៈពេលមួយថ្ងៃនេះ បានធ្វើឡើងនៅមុនថ្ងៃនៃទិវាកុមារី​របស់អង្គសហប្រជាជាតិ និងជាផ្នែកមួយនៃយុទ្ធនាការជាសកលដោយអង្គការសប្បុរសធម៌កុមារ។ ក្នុងរយៈពេលពេញមួយថ្ងៃនោះដែរ យុវតី Murto ប្រហែលមិនបានបង្កើតច្បាប់ថ្មីនោះទេ ប៉ុន្ដែនាងបានជួបជាមួយអ្នកនយោបាយ ដើម្បីបង្ហាញពីសិទ្ធិរបស់ស្ដ្រីនៅក្នុងវិស័យបច្ចេកវិទ្យា។

គួរឲ្យដឹងថា វាជាឆ្នាំទីហើយដែលប្រទេសហ្វាំងឡង់បានចូលរួមក្នុងកម្មវិធីនេះ ដែលអនុញ្ញាតឲ្យក្មេងជំទង់មកពីប្រទេសនានាជុំវិញពិភពលោក អាចឈានជើងចូលកាន់ដំណែងជាអ្នកដឹកនាំក្នុងវិស័យនយោបាយ និងវិស័យផ្សេងៗទៀត រយៈពេលមួយថ្ងៃ។

តួយ៉ាង កម្មវិធីឆ្នាំនេះគឺផ្ដោតសំខាន់លើការលើកកម្ពស់ជំនាញឌីជីថល និងឳកាសសម្រាប់ក្មេងស្រីក្នុងវិស័យបច្ចេកវិទ្យា។ ក្នុងនោះ ប្រទេសកេនយ៉ា ប៉េរូ ស៊ូដង់ និងវៀតណាម ក៏ស្ថិតក្នុងចំណោមបណ្តាប្រទេសដែលប្រគល់​តំណែងឱ្យក្មេងស្រីកាន់កាប់មួយថ្ងៃផងដែរ៕

យុវតី Aava Murto (ខាងឆ្វេង) និងនាយករដ្ឋមន្ដ្រីនៃប្រទេសហ្វាំងឡង់ 
យុវតី Aava Murto (ខាងឆ្វេង) និងនាយករដ្ឋមន្ដ្រីនៃប្រទេសហ្វាំងឡង់ 
យុវតី Aava Murto
យុវតី Aava Murto
Chheng Bouthorng
B.T

អត្ថបទទាក់ទង

//s9.kh1.co/cf/cf94ea8b93f8bcefc24245312114f5025168689e.jpg

អ្នកឧកញ៉ា ឡេង ប្រុស តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំបុគ្គលិកជាន់ខ្ពស់ ក្រុមហ៊ុន Galaxy Group ចូលរួមគោរពវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាមហាឧបាសក គឹម ចំរើន ឪពុកក្មេកអ្នកឧកញ៉ា លាង ម៉េង

 ១៩-មេសា-២០២៤ 
 ៩ព្រឹក · ១៣ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T