​អន្លង់​ភ្ញៀវ​នៃ​ទឹក​ដី​ខេត្ត​តាកែវ មានធម្ម​ជាតិ​ស្រស់​បំ​ព្រង​ និង​នៅ​កៀក​បង្កើយ​ក្រុង​ភ្នំ​ពេញ​ផង​

//s9.kh1.co/20/20d90ff4ec04e9fd8da4cfd82a841aa255ba1140.jpg
តារា & កម្សាន្ដ

 ១០-តុលា-២០២០ ៤ល្ងាច · ៣ ឆ្នាំមុន

រមណីយដ្ឋានអន្លង់ភ្ញៀវ ឬកំពូលពេជ្រ និងទឹកធ្លាក់អន្លង់ភ្ញៀវ ជារមណីយដ្ឋាន​ដែលពោរពេញទៅ​ដោយ​ធម្មជាតិ​ដ៏​ស្រស់បំព្រង

រមណីយដ្ឋានអន្លង់ភ្ញៀវ ឬកំពូលពេជ្រ និងទឹកធ្លាក់អន្លង់ភ្ញៀវ ជារមណីយដ្ឋាន​ដែលពោរពេញទៅ​ដោយ​ធម្មជាតិ​ដ៏​ស្រស់បំព្រង។​ បច្ចុប្បន្ននេះ ទីតាំងខាងលើកំពុងតែទាក់ទាញភ្ញៀវទេសចរណ៍គួរឲ្យកត់សម្គាល់។ ក្នុង​រមណីយដ្ឋាន​នេះ​មាន​សួន​កម្សាន្ត​ និង​ចម្ការ​ដំណាំ​ជា​ច្រើន​ប្រភេទ​​នៅ​តាម​ជើង​ភ្នំ​ និង​ចង្កេះ​ភ្នំ ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

នៅទីនោះអ្នកកំសាន្តអាចជិះទាទឹកលេង មានកញ្ចះមាត់ទឹកអង្គុយញុំាបាយ ម្ហូបកុម្ម៉ង់ឆ្ងាញ់ៗជាច្រេីនមុខ។ ក្រៅពីនោះមានសួនទឹកធំសម្រាប់ក្មេងៗ សួនផ្កា កន្លែងថតរូបស្អាតៗ ហេីយក៏មានបឹងហ្គាឡូសម្រាប់​ស្នាក់នៅ​ផងដែរ។  មកដល់កំពូលពេជ្រ យើងអាចសម្រាកកាត់ស្រ្តេស ស្រូបខ្យល់អាកាសធម្មជាតិព្រៃភ្នំ បំបាត់ទុកកង្វល់​អោយអស់ពីចិត្ត។

រីឯទឹកធ្លាក់អន្លង់ភ្ញៀវវិញ យើងអាចដើរកាត់ព្រៃប្រឹក្សា ហើយនៅតាមផ្លូវក៏មានកន្លែងអង្គុយសម្រាកកាយ ឬទទួលទានអាហារផងដែរ ។ មិនយូរប៉ុន្មាននោះទេ ប្រហែល៣០នាទី ប៉ុណ្ណោះយើងនឹងទៅដល់ទឹកធ្លាក់អន្លង់ភ្ញៀវ ហើយក៏បានស្ដាប់សម្លេងទឹកធ្លាក់ នឹងខ្យល់បក់មកយ៉ាងត្រជាក់ផងដែរ។

សូមបញ្ជាក់ថា អន្លង់​ភ្ញៀវ ឬ​កំពូល​ពេជ្រ​ ស្ថិត​នៅ​ក្នុង​ភូមិ​ស្រែ​ជើង​រាស្ត្រ​ ឃុំ​ត្រពាំង​ក្រញូង​ ស្រុក​ត្រាំកក់​ ខេត្ត​តាកែវ ។ អ្វីដែលពិសេសចំងាយត្រឹមតែ ១០០ គីឡូម៉ែត្រពីភ្នំពេញ ល្អត្រង់ថាមិនបាច់ចំណាយពេលធ្វេីដំណេីរយូរទេ ធ្វើដំណើរ​តាមផ្លូវ​ជាតិ ៤១ បត់​ស្ដាំ​តាម​ផ្សារ​ត្រពាំង​អណ្ដើក (បើ​បត់​ឆ្វេង​ផ្សារ​អង្គតាសោម) ចម្ងាយ​ប្រមាណ ១០ គីឡូម៉ែត្រ ផុត​ផ្លូវ​ជាតិ​ចូល​ផ្លូវ​លំ រមណីយដ្ឋាន​កំពូល​ពេជ្រ ។ ក្រៅ​ពី​មាន​ទេសភាព​ដ៏​ស្រស់​ស្អាត​នៅ​ទី​នោះ ក៏​មាន​ទឹកធ្លាក់​សម្រាប់​លេងកម្សាន្ដផងដែរ គ្រាន់តែចំណាយពេលដើរចូលប្រហែលកន្លះម៉ោងប៉ុណ្ណោះ៕

សូមទស្សនារូបភាពខាងក្រោម៖

https://s9.kh1.co/__image/w=650,h=434,q=100/8e/8ecd1f5e4eb62827fdbcf805cbd1822fa871a7d7.png
https://s9.kh1.co/__image/w=650,h=366,q=100/45/45fbe332211ec8bffbea0b1f82f9c8095586d7a4.jpg
https://s9.kh1.co/__image/w=650,h=366,q=100/cc/ccf7637406cdb67c12afb6c569726f36eaf887d6.jpg
https://s9.kh1.co/__image/w=650,h=434,q=100/ee/eef14bda9fcddd09e72eb3f014bd08bcc4854114.jpg
https://s9.kh1.co/__image/w=650,h=488,q=100/8d/8d337dc83a235098f3a3648afd88cbf995387d98.jpg
https://s9.kh1.co/__image/w=650,h=434,q=100/1c/1cfe154aae27748e3108325b5e79ed60364756ed.jpg
https://s9.kh1.co/__image/w=650,h=366,q=100/20/20d90ff4ec04e9fd8da4cfd82a841aa255ba1140.jpg
https://s9.kh1.co/__image/w=650,h=488,q=100/57/57f2977d32d7655fe049d79dd4220834da07d353.jpg
https://s9.kh1.co/__image/w=650,h=366,q=100/1e/1e7a3b6651970b9e4cbd4d084a468e37e3639e03.jpg
THAN VANRITH
Vanrith Than (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T