ក្រោយមានអនុស្សាវរីយ៍ស្បែកជើងហោះ ពេលនេះ Cardi B និង Nicki នឹងសហការចេញចម្រៀងរួមគ្នា?

//s9.kh1.co/c9/c9c2f3cf38c5e460101841eea2ada25079bda5f6.jpg
តារា & កម្សាន្ដ

 ១០-តុលា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

ថ្មីៗនេះមានព័ត៌មានពាក្យចចាមអារ៉ាម អំពីការចេញចម្រៀងរួមគ្នា រវាងតារាចម្រៀងរ៉េប ដែលមានប្រជាប្រិយបំផុតពីរនាក់ Cardi B និង Nicki Minaj

បរទេស៖ កាលថ្មីនេះ មានព័ត៌មានអំពីការសហការគ្នារវាង តារាចម្រៀងស្រីរ៉េប ដ៏ដែលមានប្រជាប្រិយភាពបំផុតពីរនាក់នៅក្នុងឧស្សាហកម្មតន្រ្តីអាមេរិក បានរីករាលដាលពាសពេញបណ្តាញសង្គមដែលធ្វើឱ្យមនុស្សរំជួលជាខ្លាំង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អ្វីដែលគួរឲ្យការភ្ញាក់ផ្អើលកាន់តែខ្លាំង នៅពេលដែលដឹង អត្តសញ្ញាណរបស់តារាស្រីទាំងពីររូបនេះគឺ Nicki Minaj និង Cardi B តែម្តង។

ប្រភពព័ត៌មាន មួយនេះ គឺបានលេចចេញពី Genius ដែលជាគេហទំព័រធំមួយ ដែលជួយឲ្យអ្នកប្រើប្រាស់ស្វែងរកបទចម្រៀង និងព័ត៌មានថ្មីៗពេញនិយមនៅក្នុងពិភពកំសាន្ត ដែលបានបង្ហោះព័ត៌មានអំពីបទចម្រៀងមួយបទដែលមានចំណងជើងថា «Lavish» គឺបានបញ្ជាក់ថាអ្នកទាំងពីរជាអ្នកច្រៀងផ្ទាល់។

ទោះយ៉ាងណាក៏ដោយមនុស្សជាច្រើន នៅតែគិតថារឿងនេះមិនអាចទៅរួច ពីព្រោះការសហការនេះមិនទំនងកើតឡើងទេ ព្រោះគេដឹងពីទំនាក់ទំនងរវាងអ្នកទាំងពីរ មានភាពល្អក់កករ ចាប់តាំងពីការវាយតប់គ្នាបានកើតឡើងនៅការបង្ហាញម៉ូត នៅទីក្រុង ញូវយ៉កកាលពីឆ្នាំ ២០១៨មកម្លេះ។

យ៉ាងណាមិញ អ្នកគាំទ្រជាច្រើននៅតែទន្ទឹងរង់ចាំការសហការនេះ ដែលគេបញ្ជាក់ឲ្យឃើញថា រវាងNicki Minaj និង Cardi B ពេលកន្លងមកនេះ ពួកគេគ្មានទំនាស់អ្វី ក៏ដូចជា ហាក់បីដូចមិនបានរំលឹក រឿងរ៉ាវ របស់អ្នកទាំងពីរ ភាពចម្រូសចម្រាស កាលពី២ឆ្នាំមុនផងដែរ៕

សូមទស្សនារូបខាងក្រោម៖

Nicki Minaj និង Cardi B 
Nicki Minaj និង Cardi B 
Nicki Minaj និង Cardi B 
Nicki Minaj និង Cardi B 
 Cardi B  និង Nicki Minaj
 Cardi B  និង Nicki Minaj
Nicki Minaj និង Cardi B 
Nicki Minaj និង Cardi B 
Roth Karona
R.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T