ផ្ទាំងទស្សនីយភាពកាន់តែប្រណីត នៃវីដេអូចម្រៀងថ្មីសម្រាប់បុណ្យកឋិនទានរបស់ផលិតកម្មហង្សមាស ដែលបានបង្ហាញពីសិល្បៈប្រពៃណីខ្មែរជាច្រើនទម្រង់! (មានវីដេអូ)

//s9.kh1.co/99/9939499f2c4533ba19da1c4bcd8acdced5bc4e52.jpg
តារា & កម្សាន្ដ

 ១០-តុលា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

កាន់តែទទួលបានការចាប់អារម្មណ៍ពីទស្សនិជន បន្ទាប់ពីបទចម្រៀងបែបប្រពៃណីខ្មែរមួយបទទៀត របស់ផលិតកម្មរស្មីហង្សមាស ទើបនឹងចេញ MV ក្តៅៗយប់មិញនេះ គឺបទ «អានិសង្សកឋិនទាន» ដែលជាការបកស្រាយរួមគ្នា ដោយតារាចម្រៀងលំដាប់ប្រទេសជាច្រើនរូបមានដូចជា លោក ឆន សុវណ្ណរាជ លោក ណុប បាយ៉ារិទ្ធ អ្នកនាង សុគន្ធ នីសា កញ្ញា ផន ស្រីខួច និងតារាចម្រៀងចាស់វស្សាដ៏មានទេពកោសល្យ លោក ណយ វណ្ណណេត និងអ្នកនាង ខាត់ សុឃីម ផងដែរ។

ភ្នំពេញ៖ កាន់តែទទួលបានការចាប់អារម្មណ៍ពីទស្សនិកជន បន្ទាប់ពីបទចម្រៀងបែបប្រពៃណីខ្មែរមួយបទទៀត របស់ផលិតកម្មរស្មីហង្សមាស ទើបចេញ MV ក្តៅៗកាលយប់មិញនេះ គឺបទ «អានិសង្សកឋិនទាន» ដែលជាការបកស្រាយរួមគ្នា ដោយតារាចម្រៀងលំដាប់ប្រទេសជាច្រើនរូបមានដូចជា លោក ឆន សុវណ្ណរាជ លោក ណុប បាយ៉ារិទ្ធ អ្នកនាង សុគន្ធ នីសា កញ្ញា ផន ស្រីខួច និងតារាចម្រៀងចាស់វស្សាដ៏មានទេពកោសល្យ លោក ណយ វណ្ណណេត និងអ្នកនាង ខាត់ សុឃីម  ផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
រូបភាពខ្លះៗនៅក្នុងវីដេអូចម្រៀង
រូបភាពខ្លះៗនៅក្នុងវីដេអូចម្រៀង

ទៀតសោត​ MV ថ្មីនេះបានបង្ហាញទស្សនីយភាពយ៉ាងត្រជាក់ភ្នែក ដោយបានរៀបរាប់ពីពិធីបុណ្យកឋិនទាន ដែលប្រគុំឡើងដោយឧបករណ៍ខ្មែរបុរាណជាច្រើនប្រភេទ និងតាក់តែងទំនុកច្រៀងដោយឯកឧត្តម ហ៊ុន ហេង ដែលជាបុគ្គលមួយរូប ត្រូវបានទស្សនិកជនទូទាំងប្រទេសទទួលស្គាល់ ពីទឹកដៃនិពន្ធទំនុកច្រៀងដ៏ល្អឯក។

នៅក្នុងនោះសង្កេតឃើញថា ការរួមបញ្ចូលបទចម្រៀងបែបចាប៉ីឆ្លើយឆ្លងមួយបទនេះ មិនមែនរួមបញ្ចូលត្រឹមតែឧបករណ៍ខ្មែរបុរាណជាច្រើនប្រភេទប៉ុណ្ណោះទេ ប៉ុន្តែយើងក៏ឃើញមាននូវគ្រឿងសក្ការៈប្រណីតៗជាច្រើន ហើយមានទាំងការដង្ហែរក្បួនឆៃយ៉ាំទៀតផង និយាយរួម គឺពិតជាផ្ទាំងទស្សនីយភាពកម្រ ដែលនឹងមានផលិតកម្មផលិតបទចម្រៀងមួយណាធ្វើបានណាស់ ហើយបើគិតពីទុនចំណាយក្នុងការផលិតវិញ ប្រាកដជាមិនតិចនោះឡើយ។

រូបភាពខ្លះៗនៅក្នុងវីដេអូចម្រៀង
រូបភាពខ្លះៗនៅក្នុងវីដេអូចម្រៀង

បទចម្រៀងសម្រាប់រដូវកាលបុណ្យកឋិនទាន របស់ផលិតកម្មរស្មីហង្សមាសក្នុងឆ្នាំ ២០២០នេះ គឺផលិតមកយ៉ាងល្អិតល្អន់ ម៉ត់ចត់ ត្រូវតាមក្បួនខ្នាតប្រពៃណីខ្មែរយ៉ាងប្រណីត សមឈ្មោះជាផលិតកម្ម ដែលមានការគាំទ្រជាងគេទូទាំងប្រទេសពិតមែន។ ហើយមិនមែនតែមួយបទនេះទេ ព្រោះថាឆ្នាំនេះ ហង្សមាស បានចំណាយទុនយ៉ាងច្រើនសន្ធឹកដើម្បីផលិតបទចម្រៀងប្រពៃណីជាច្រើនបទ ដើម្បីអបអរបុណ្យកឋិនទាននេះតែម្តង៕

ចង់ជ្រាបកាន់តែច្បាស់​ថា បទ «អានិសង្សកឋិនទាន» មានភាពប្រណីតយ៉ាងណានោះ សូមទស្សនាវីដេអូខាងក្រោម៖

វីដេអូ
រូបភាពខ្លះៗនៅក្នុងវីដេអូចម្រៀង
រូបភាពខ្លះៗនៅក្នុងវីដេអូចម្រៀង
រូបភាពខ្លះៗនៅក្នុងវីដេអូចម្រៀង
រូបភាពខ្លះៗនៅក្នុងវីដេអូចម្រៀង
Pan Leakhena
លក្ខិណា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T