Army ច្បាស់ជាខូចចិត្តខ្លាំង ក្រោយបានដឹង Jimin លះបង់បែបណា

//s9.kh1.co/2e/2e170a838261a13c0ce17506b122428ac9e5439e.jpg
នារី

 ១០-តុលា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

ទោះបីជានៅលើឆាក សម្ដែងរបស់Jiminមានភាពរលូនល្អក៏ពិតមែន ប៉ុន្តែArmy ពិតជាមិនចាប់អារម្មណ៍ឡើយ ថាការពិតវាបែបនេះសោះ!

កូរ៉េខាងត្បូង៖ Jimin គឺជាសមាជិករបស់ក្រុម BTS ដែលArmy ពិតជាដឹងហើយ ពីសមត្ថភាពរាំ ច្រៀង សម្ដែងរបស់Jimin អស្ចារ្យប៉ុណ្ណា។​ មុននឹងក្លាយជាតារាល្បី មានឈ្មោះបោះសំលេងមកដល់បច្ចុប្បន្ននេះ Jimin ប្រឹងប្រែងហ្វឹកហាត់​ ក្នុងមួយថ្ងៃអស់រយៈពេលជាច្រើនម៉ោង ព្រមទាំងស៊ូទ្រាំសម្របខ្លួន ទៅតាមអាកាសធាតុ រាល់ពេលធ្វើដំណើរទៅសម្ដែងនៅក្រៅប្រទេសម្ដងៗ ។ ការប្រឹងប្រែង​ព្យាយាមរបស់​Jimin ក៏ដូចជាសមាជិកBTS បានទទួលមកវិញនូវការគាំទ្រ​ រហូតក្លាយជា​កំពូលសិល្បករឆ្នើម នៅលើពិភពលោកនាពេលបច្ចុប្បន្ននេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

បើទោះបីជាយ៉ាងនេះក្ដី Jimin នៅខាងក្រោយឆាកវិញ គឺលោកពិតជាមានមិនរីករាយដូចជាArmy បានឃើញឡើយ។

ខាងក្រោមនេះ គឺជាការបកស្រាយរបស់​៤ករណី របស់Jimin ដែលធ្វើឱ្យ Army ខូចចិត្តរហូតស្រក់ទឹកភ្នែក​!

១.Jimin និយាយពីរបបអាហាររបស់លោកកាលពីមុន

ដើម្បីបំពេញតម្រូវការរបស់Army និងភាពស្រស់សង្ហារបស់លោក Jimin បានព្យាយាមញ៉ាំអាហារតែមួយពេលក្នុងមួយថ្ងៃ ។ លោកបានប្រាប់ឱ្យក្រុមការងារ មើលថែអាហារក្នុងទូរទឹកកករបស់លោក ហើយបន្ទាប់ពីសម្ដែងចប់ លោកមកញ៉ាំអាហាររបស់លោកទាំងមានញើសនិងទឹកភ្នែកផង។ លទ្ធិផលនៃការញ៉ាំអាហារបែបនេះ បានធ្វើឱ្យ Jimin បាត់ទម្ងន់អស់ជាច្រើនគីឡូ ហើយថែមទាំងខាតពេលមិនបានមកហាត់សម ។ Jimin បាននិយាយថា លោកនឹងមិនញ៉ាំអាហារបែបនោះទៀតទេ ។ Army ពិតជាអរគុណ Jimin ដែលមិនធ្វើបែបនេះទៀត។

Jimin សមាជិកក្រុមBTS
Jimin សមាជិកក្រុមBTS

២. Jimin ស្ទើរតែមិនបានបង្ហាញខ្លួនជាមួយក្រុម BTS

វាអាចនឹងមិន​គួរឱ្យជឿនោះឡើយ ដោយសារតែ Jimin មានជំនាញរាំពីមុន ជាអ្នករាំបែបទន់ភ្លន់ ដែលខុសពីក្បាច់រាំក្នុងក្រុមBTS ផ្ទាល់ ទើបធ្វើឱ្យJimin ពិបាកក្នុងការហាត់សម ។ Jimin ក៏ធ្លាប់ត្រូវបានអ្នកគ្រប់គ្រង់ BTS ក្នុងក្រុមហ៊ុន Big Hit  Entertainment មិនចង់ឱ្យ Jimin ចូលក្នុងក្រុម BTS ឡើយ ។ ប៉ុន្តែJimin នៅតែអាចចូលជាសមាជិកBTS និងរាំបានយ៉ាងស្ទាត់ជំនាញ ក៏ព្រោះតែទេពកោសល្យរបស់លោកពីកំណើត។

Jimin សមាជិកក្រុមBTS
Jimin សមាជិកក្រុមBTS

៣. Jimin មានទម្លាប់ធ្វើបែបនេះដើម្បីបំបាត់ភាពតានតឹង

នៅពេលដែលលោកមានអារម្មណ៍មិនល្អ តារាប្រុសរូបនេះតែងតែ ទៅដើរលេងជាមួយមិត្តភក្តិ របស់លោកជាញឹកញាប់ ព្រមទាំងយកពេលវេលាមក មើលថែ​សុខភាពរាងកាយរបស់លោក។ លោកបញ្ជាក់បន្ថែមទៀតថា លោកពិតជាគ្មានវិធីអ្វីក្រៅពីនេះទេ យ៉ាងហោចណាស់លោក បានជួបជាមួយមិត្តភក្តិផ្សេងៗ និងមានពេលថែទាំខ្លួនផងដែរ។ ក្រោយពីធ្វើបែបនោះហើយ វាបានធ្វើឱ្យលោកហាក់ដូចជា មានកម្លាំងមកជំរុញចិត្តលោក ឱ្យកាន់តែមានភាពប្រឹងប្រែងធ្វើការជាងមុន។

Jimin សមាជិកក្រុមBTS
Jimin សមាជិកក្រុមBTS

៤. Jimin បានសារភាពកំហុសពេលលោកសម្ដែងនៅលើឆាក

នៅអំឡុងពេល កំពុងសម្ដែងទោលក្នុងកម្មវិធី Burn The Stage គ្រប់គ្នាមើលឃើញថា Jimin មិនសប្បាយចិត្តឡើយ បន្ទាប់ពីសម្ដែង ។ លោកបានសារភាពថា ដោយសារតែ លោកពេលនោះមានបញ្ហាសម្លេង ទើបធ្វើឱ្យលោកសម្ដែងមិនបានល្អ នេះជាមូលហេតុដែលលោកមិនរីករាយ។  លោកបានបន្ថែមទៀតថា លោកចង់សម្ដែងចេញមកឱ្យល្អឥតខ្ចោះ ទោះជាមានកំហុសតិចតួចក៏ដោយ ក៏លោកមិនចង់ឱ្យកើតឡើងដែរ។ ក្រោយពីបានដឹងរឿងនេះ Army ភាគច្រើនមិនបានចាប់អារម្មណ៍ឡើយ នូវការឡើងសម្ដែងរបស់Jimin ព្រោះពេលសម្ដែងJimin ពិតជាអស្ចារ្យណាស់៕

Jimin និងសមាជិកក្រុមBTS
Jimin និងសមាជិកក្រុមBTS
Keo Rong
K.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T