កាន់តែប្លែកអាម្មណ៍ បទថ្មី«កឋិនគ្រប់វត្ត»របស់ ពេជ្រ សោភា និង ឆន សុវណ្ណរាជ ផ្ដល់ជូនទាំងចំណីចក្ខុថ្មី និងបទភ្លេងគួរទាក់ទាញ! (មានវីដេអួ)

//s9.kh1.co/c0/c0e76dcb5f1ba0f4be300bce791f420904f03664.jpg
តារា & កម្សាន្ដ

 ១០-តុលា-២០២០ ២ល្ងាច · ៣ ឆ្នាំមុន

ភ្នំពេញ៖ តារាចម្រៀងដែលកំពុងទទួលបានការគាំទ្រ អ្នកនាង ពេជ្រ សោភា និងលោក ឆន សុវណ្ណរាជ បានចាប់ដៃ គូគ្នាក្នុងបទចម្រៀងបែបប្រពៃណីខ្មែរមួយបទគឺ «កឋិនគ្រប់វត្ត» ទើបនឹងចេញជា MV ព្រឹកមិញនេះ ថ្មីៗផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាការពិតណាស់ សម្រាប់ក្នុងMVថ្មីនេះដែរ ក៏បានបង្ហាញពីផ្ទាំងទស្សនីយភាពថ្មីជាច្រើន ដែលមិនធ្លាប់មាន ហើយសម្រាប់ MV បទចម្រៀងថ្មីមួយនេះ ក៏មានការប្រមូលផ្ដុំគ្រប់បែបបត់បុរាណ ដែលមើលហើយពិតជាសប្បាយស្រស់ស្រាយតែម្តង ជាពិសេសគឺទេសភាពគ្រប់ប្លង់ នៅក្នុងបទនេះពិតជាស្រស់ស្អាតខ្លាំងណាស់។

ពេជ្រ សោភា និងឆន សុវណ្ណរាជ
ពេជ្រ សោភា និងឆន សុវណ្ណរាជ
ពេជ្រ សោភា និងឆន សុវណ្ណរាជ
ពេជ្រ សោភា និងឆន សុវណ្ណរាជ

ដោយឡែកអ្វីដែលរឹតតែពិសេសជាងនេះទៅទៀតនោះ  គ្រាន់តែចេញបានប៉ុន្មានម៉ោងសោះ បទនេះមានអ្នកទស្សនាដល់ទៅរាប់សិប ម៉ឺនដងឯណោះ ហើយការបញ្ចេញមិតិពីអ្នកគាំទ្រ ក៏ទទួលបានការកោតសរសើរមិនដាច់ពីមាត់ពីសំណាក់មហាជនឡើយ។

ពេជ្រ សោភា និងឆន សុវណ្ណរាជ
ពេជ្រ សោភា និងឆន សុវណ្ណរាជ

រីឯទាក់ទងទៅនឹងការផលិតបទប្រពៃណីសម្រាប់បុណ្យកឋិនឆ្នាំនេះ គឺមិនមែនធម្មតានោះទេ ព្រោះមាន លេចឭព័ត៌មានជាច្រើនបានលើកឡើងថា ហង្សមាស ចាយវាយមិនសំចៃដៃឡើយដើម្បីផលិតបទ ប្រពៃណីទាំងនេះ។ ក្នុងនោះត្រូវបានគេដឹងថា ហង្សមាស បានប្រមូលសិល្បៈករសម័យបុរាណគ្រប់ទម្រង់ជាច្រើនជំនាន់ ដើម្បីផលិតMV ចម្រៀងផ្សេងៗ នារដូវបុណ្យកឋិននេះផងដែរ៕

ចង់ដឹងច្បាស់ សូមទស្សនាវីដេអូខាងក្រោមនេះ៖ 

ពេជ្រ សោភាឆន សុវណ្ណរាជ
Theav Sokchamroeun
ចំរើន

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T