តារាៗនាំគ្នាទិញអាផាតមិន T.O.P ខុសគេបែរជាជះលុយរាប់លានដុល្លារធ្វើរឿងនេះ

//s9.kh1.co/fe/fe1626d9456386a480de63a2c3ad920c51fa4135.png
តារា & កម្សាន្ដ

 ១០-តុលា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

តារាចម្រៀងរ៉េប TOP បានចែកផ្ទាំងគំនូរថ្លៃ ៗ មួយសន្លឹកទៅដល់អ្នកគាំទ្រ នៅលើបណ្តាញសង្គម Instagram ជាមួយតម្លៃនឹកស្មានមិនដល់

កូរ៉េខាងត្បូង៖ តារាចម្រៀងរូបសង្ហា ដែលជាសមាជិកក្រុម Big Bang គឺ លោក​ T.O.P បានចែកចាយរូបផ្ទាំងគំនូរថ្មីមួយ ដ៏សែនសាមញ្ញ បំផុត នៅលើបណ្តាញសង្គម Instagram  ទៅកាន់មហាជន ក៏ដូចជាអ្នកគាំទ្រដូច្នេះដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

 ជាក់ស្តែង វាត្រូវបានគេបង្ហាញឱ្យដឹងផងដែរថា គំនូរដែលតារារូបនេះបានបង្ហោះ ត្រូវបានគូរដោយវិចិត្រករអាមេរិកដ៏មានស្នាដៃ ឈ្មោះFrank Stella  ដែលលោក T.O.P បានទិញក្នុងតម្លៃមួយមិនគួរឲ្យជឿរហូតទៅដល់ ៨,៨៧៩,៤០០ ដុល្លារ។

យ៉ាងណាមិញ តារាប្រុសរូបនេះ​ ពិតជា ឈ្លក់វង្វេងនឹង សិល្បៈ ក្នុងការគូររូបជាខ្លាំង ហេតុដូច្នេះហើយ រូបលោក តែងតែបង្ហោះ ក៏ដូចជា រូបភាពជាច្រើនដែលពាក់ព័ន្ធ ទៅនឹងសិល្បៈផ្នែកគំនូរ ទៅលើបណ្តាញសង្គម។

លើសពីនេះ វាមិនមែននេះមិនមែនជាលើកទី១ទេ សម្រាប់អ្នករ៉េបដែលជាម្ចាស់ គំនូរសិល្បៈថ្លៃៗ នោះទេ ព្រោះលោក តែងតែ ប្រមូលទិញ ជះលុយ រាប់លានដុល្លារលើគំនូរផងដែរ៕

សូមទស្សនារូបខាងក្រោម៖

  លោក​ T.O.P
  លោក​ T.O.P
  លោក​ T.O.P
  លោក​ T.O.P
  លោក​ T.O.P បានង្ហោះគំនូររបស់លោក
  លោក​ T.O.P បានង្ហោះគំនូររបស់លោក
គំនូរដែលគេបានដាក់លក់
គំនូរដែលគេបានដាក់លក់
Roth Karona
R.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T