បុរសប៉ាគីស្ថានម្នាក់ ចាប់ផ្ដើមហ្វឹកហាត់កីឡាគ្រីកឃីត ដើម្បីក្លាយជាកីឡាករខ្ពស់បំផុតលើពិភពលោក

//s9.kh1.co/38/3882e4c7db985315fd75265ae9ca2397abe6635c.jpg
សង្គម

 ១០-តុលា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

បុរសកម្ពស់ខ្ពស់ចាប់ផ្ដើមហ្វឹកហាត់កីឡា Cricket ដោយសង្ឃឹមថាក្លាយជាកីឡករខ្ពស់បំផុតលើពិភពលោក

ប៉ាគីស្ថាន៖ បុរសយក្សដែលមានកម្ពស់ប្រមាណ ២.៣ម៉ែត្រ និងធ្លាប់ត្រូវគេចំអកឲ្យនៅសាលារៀនថាខ្ពស់ខ្លាំងពេកកាលខ្លួនមានអាយុ១០ឆ្នាំ ប៉ុន្ដែឥឡូវនេះចាប់ផ្ដើមហ្វឹកហាត់កីឡា គ្រីកឃីត (Cricket) ហើយចង់ក្លាយជាកីឡាករខ្ពស់បំផុតលើពិភពលោកទៀតផង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លោក Mudassir Gujjar គឺជាកូនពៅក្នុងចំណោមបងប្អូននាក់​នៃគ្រួសារ និងមានកម្ពស់ខ្ពស់ដាច់គេ ខណៈដែលឪពុករបស់លោកមានកម្ពស់១.៦៥ម៉ែត្រ ហើយម្ដាយមានកម្ពស់ ១.៦០ម៉ែត្រតែប៉ុណ្ណោះ។ ទន្ទឹមនេះ Mudassir តែងតែមានបញ្ហានៅពេលធ្វើដំណើរទៅសាលារៀនម្ដងៗ ព្រោះតែពិបាកសម្របខ្លួននឹងកៅអី​ឡានក្រុងណាស់ ដោយសារពុំមានកន្លែងគ្រប់គ្រាន់សម្រាប់ដាក់ជើងនោះ​ទេ។  

បើនិយាយពីការស្លៀកពាក់វិញ បុរសវ័យ២១ឆ្នាំរូបនេះ មិនអាចរកទិញសម្លៀកបំពាក់ស្រាប់ៗបាននោះទេ រួមទាំងស្បែកជើងផងដែរ ដោយហេតុថាទំហំស្បែកជើងរបស់លោកគឺ ២៣.៥ (ទំហំនៅអង់គ្លេស) រីឯប្រវែងខោគឺ ៥៤សង់ទីម៉ែត្រ។

យ៉ាងណាមិញ ឪពុកម្ដាយរបស់ Mudassir ក៏មានការព្រួយបារម្ភផងដែរ នៅពេលកូនប្រុសរបស់ពួកគាត់កាន់តែខ្ពស់ទៅៗដូច្នេះ។ កាលឆ្នាំ២០១៧ អ្នកទាំងពីរបាននាំ Mudassir ទៅជួបគ្រូពេទ្យនៅទីក្រុង Lahore និង Karachi ហើយវេជ្ជបណ្ឌិតនិយាយថា ដោយសារតែស្ថានភាពអ័រម៉ូន ទើបធ្វើឲ្យគាត់ខ្ពស់ជាងមនុស្សធម្មតាបែបនេះ។

ទោះជាយ៉ាងណា លោក Mudassir បច្ចុប្បន្ននេះ កំពុងហ្វឹកហាត់ក្នុងក្រុមជម្រើសជាតិ Pakistan Super League  និងត្រូវបានក្រុមកីឡាគ្រីកឃីតក្នុងស្រុក Lahore Qalandars ជ្រើសរើសឲ្យចូលក្រុមទៀតផង។ ទន្ទឹមនឹងនេះ លោកសង្ឃឹមថា ថ្ងៃណាមួយនឹងមានឱកាសលេងតំណាងប្រទេសប៉ាគីស្ថាន នៅលើឆាកអន្ដរជាតិ ហើយក្លាយជាកីឡាករគ្រីកឃីតកម្ពស់ខ្ពស់ជាងគេលើពិភពលោកផងដែរ។

សូមទស្សនារូបភាពខាងក្រោម៖

 លោក Mudassir 
 លោក Mudassir 
 លោក Mudassir 
 លោក Mudassir 
 លោក Mudassir
លោក Mudassir
 លោក Mudassir 
 លោក Mudassir 
 លោក Mudassir 
 លោក Mudassir 
 លោក Mudassir 
 លោក Mudassir 
 ជើងរបស់លោក Mudassir 
 ជើងរបស់លោក Mudassir 
Chheng Bouthorng
B.T

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T