សូមប្រយ័ត្នផង កម្ពុជា​នឹង​បន្ត ​ធ្លាក់ភ្លៀង​ច្រើន​ថ្ងៃទៀត​ ក្នុង​កម្រិត​ពី​ធម្យម​ ទៅ​ច្រើន​

//s9.kh1.co/76/767173128257ea3408070053908732f9655d9adc.jpg
សង្គម

 ១០-តុលា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

កម្ពុជានៅ​ ​មានកា​របន្ត​ធ្លាក់​ភ្លៀង​បន្ត​ជា​ច្រើន​ថ្ងៃ ​ទៅមុខទៀត ក្នុង​កម្រិត​ពី​ធម្យម​ទៅ​ច្រើន ហេតុដូចនេះ​សូមប្រជាពលរដ្ឋ​បង្កើន​នៅ​ការ​ការពារបន្ថែម​។​

កម្ពុជា៖ យោងតាមសេចក្តីប្រកាស ​របស់​ក្រសួងធនធាន​ទឹក​ និង​ឧត្តុនិយម ​ក្នុង​សម័យ​ប្រជុំ​ពេញ​អង្គ គណៈរដ្ឋមន្ត្រី​កាលពី ថ្ងៃទី៩ ខែ​តុលា ឆ្នាំ​២០២០​ និង​យោង​តាម​ការវិវត្តន៍​ ជាក់​ស្តែង​នៃ​ស្ថានភាព ​អាកាសធាតុ​ បង្ហាញ​ថា​កម្ពុជា​ កំពុង​ស្ថិត នៅក្នុង​តំបន់​សម្ពាធទាប ហើយក៏កំពុង​បន្ត ​ទទួលឥទ្ធិពល​នៃ​ប្រព័ន្ធ​សម្ពាធទាប​ ទន្ទឹម​នឹងនោះ​ សម្ពាធ​ទាបសកម្ម នៅចុងនៃ​ប្រព័ន្ធ​សម្ពាធ​ទាប​ និង​វិវត្តន៍​ប្រែប្រួល​ជា​បន្តបន្ទាប់​។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ហេតុនេះ​នឹង​បង្ក​ឲ្យកម្ពុជា ​មានកា​រធ្លាក់​ភ្លៀង​បន្ត​ជា​ច្រើន​ថ្ងៃ ​ទៅមុខទៀត ក្នុង​កម្រិត​ពី​ធម្យម​ទៅ​ច្រើន ដែល​ធ្វើ​ឲ្យបណ្តា ​ខេត្ត​ភាគពាយ័ព្យ​ និងភាគ​ខាងជើង​ ស្ថិតក្នុង​ភូមិសាសស្ត្រ​ ជាប់​ជួរភ្នំដង​រែក និង​ជួរ​ភ្នំក្រវាញ​ អាច​បន្ត​មានជំនន់ទឹកភ្លៀង ​បន្ថែម​ទៀត​។

អំឡុងពេល​ជាមួយ​គ្នានោះ ​នៅតំបន់មាត់​សមុទ្រ និងលើផ្ទៃសមុទ្រ ​អាច​មានភ្លៀង​ ខ្យល់​បក់បោក​លាយឡំ​ និងរលកសមុទ្រខ្ពស់​ៗ​។​ ហេតុ​ដូចនេះ សូមប្រជា​ពលរដ្ឋទាំង​អស់​ បង្កើននៅការ​ប្រុ​ងប្រយ័ត្ន បន្ថែម​ទៀតផងដែរ៕ ​

សេចក្តីប្រកាស​របស់​ក្រសួងធនធាន​ទឹក​និង​ឧត្តុនិយម​
សេចក្តីប្រកាស​របស់​ក្រសួងធនធាន​ទឹក​និង​ឧត្តុនិយម​
ទឹក​ជន់លិច​តំបន់​មួយចំនួន
ទឹក​ជន់លិច​តំបន់​មួយចំនួន
ទឹក​ជន់លិច​តំបន់​មួយចំនួន
ទឹក​ជន់លិច​តំបន់​មួយចំនួន
ទឹក​ជន់លិច​តំបន់​មួយចំនួន
ទឹក​ជន់លិច​តំបន់​មួយចំនួន
ទឹក​ជន់លិច​តំបន់​មួយចំនួន
ទឹក​ជន់លិច​តំបន់​មួយចំនួន
ទឹក​ជន់លិច​តំបន់​មួយចំនួន
ទឹក​ជន់លិច​តំបន់​មួយចំនួន
Lor Raksa
ឡោ រក្សា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T