សល់តែបន្តិច ដល់កម្រិតប្រកាសអាសន្នហើយ ពេលនេះទឹកនៅ ស្ទឹងសង្កែ​ ហក់ឡេីងដល់​ ១៣.៧៥ម៉ែត្រ​ ព្រឹកនេះ

//s9.kh1.co/7c/7c64fbff5f49a8ef56cee09e34df42f1151d30db.jpg
សង្គម

 ១០-តុលា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

ពិតជាគួរឲ្យបារម្ភ ខណៈពេលដែលកម្ពស់ទឹកពេលនេះកាន់តែកើនឡើងនៅខាងខេត្តបាត់ដំបង នៅស្ទឹងសង្កែផងដែរ។

បាត់ដំបង៖ មកទល់នឹងពេលនេះប្រជាពលរដ្ឋ តាមតំបន់នានា កំពុងតែមានការព្រួយបារម្ភយ៉ាងខ្លាំង ខណៈពេលដែលខេត្តមួយចំនួនត្រូវបានលិចដោយសារតែទឹកជំនន់ ភ្លៀងជន់លិចជាខ្លាំង ដោយធ្វើឲ្យមានការខូចខាតដំនាំផ្ទះបងប្អូនប្រជាពលរដ្ឋផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញបើងាកទៅមើល ស្ទឹងសង្កែ នៅខេត្តខេត្តបាត់ដំបងវិញ កម្ពស់ទឹកនៅព្រឹកម៉ោង១១:៣០នាទីនេះ ក៏បានជិតចូលកម្រិតនៃការប្រកាសអាសន្នហើយ ខណៈពេលដែលកម្ពស់ទឹកហក់ដល់១៣.៧៥ម៉ែត្រ​ហើយ​ ជាកម្រិតត្រូវប្រុងប្រយ័ត្ន​ សល់តែ ០.២៥ម៉ែត្រ​ប៉ុណ្ណោះ​ ដែលមហាជនជាច្រើនពិតជាមានការព្រួយបារម្ភកាន់តែខ្លាំងឡើង។ ទាំងនេះបើយោងតាមការបង្ហោះរបស់ផេកផ្លូវការខេត្ត បាត់ដំបង - Battambang ផងដែរ។

ទន្ទឹមនឹងនេះដែរ អ្នកជំនាញក៏កំពុងតែឲ្យប្រជាជនមានការប្រុងប្រយ័ត្នខ្ពស់ផងដែរ ខណៈពេលដែលទឹកកាន់តែកើនឡើងជាលំដាប់បែបនេះ៕

https://s9.kh1.co/__image/w=650,h=455,q=100/7c/7c64fbff5f49a8ef56cee09e34df42f1151d30db.jpg
Som Sreylin
S.L

អត្ថបទទាក់ទង

//s9.kh1.co/e0/e056aaab603db48e31264362809d92e27f8d6432.jpg

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បញ្ជាក់ច្បាស់ៗការដោះដូរ ផ្ទះយកដី គឺសម្រាប់តែអតិថិជនស្ម័គ្រចិត្ត ដែលពួកគាត់មានតម្រូវការចាំបាច់ចំណែកគម្រោង បុរី នៅតែប្រកាន់គោលជំហរបញ្ចប់ការដោះស្រាយជូនអតិថិជនទាំងស្រុងដែល

 ២៤-មេសា-២០២៤ 
 ៨ព្រឹក · ២១ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T