ក្រុមហ៊ុន ខេ អិន អិន ខេមបូឌា បានរួមចំណែកដោះស្រាយបញ្ហាសម្រាមដ៏ស្មុគស្មាញ និង ចាំបាច់ក្នុងទីក្រុងភ្នំពេញ!

//s9.kh1.co/20/200a4d2385b1481716074c36b9bc6a2db1c9ad04.jpg
សង្គម

 ១០-តុលា-២០២០ ១២ល្ងាច · ៤ ឆ្នាំមុន

ភ្នំពេញ៖ ​ នារសៀលថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២០ នេះ ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់លោក ឧកញ៉ា ជាម ឃុនណាត អគ្គនាយកក្រុមហ៊ុន ខេ អិន អិន ខេមបូឌា ព្រមទាំងថ្នាក់ដឹកនាំជាន់ខ្ពស់របស់ក្រុមហ៊ុន បានធ្វើការឧបត្ថម្ភ គ្រឿងចក្រ សាស័រSD200 ម៉ាកឌូសាន់ (Doosan) មួយគ្រឿង​ ដែលមានទំហំប៉ែល ៣ម៉ែត្រគូប និងតម្លៃជាង ៦ម៉ឺនដុល្លារសហរដ្ឋអាមេរិក ជូនដល់សាលារាជធានីភ្នំពេញ តាមរយៈ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ដើម្បីដោះស្រាយបញ្ហាសម្រាមដ៏ស្មុគស្មាញ និងចាំបាច់ក្នុងទីក្រុងភ្នំពេញ ដែលការប្រគល់នេះ ត្រូវបានប្រារព្ធធ្វើឡើង នៅសាលារាជធានីភ្នំពេញ ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
   ឯកឧត្តម ឃួង ស្រេង និង 

ឧកញ៉ា ជាម ឃុនណាត  ព្រមទាំងលោកជំទាវ
   ឯកឧត្តម ឃួង ស្រេង និង  ឧកញ៉ា ជាម ឃុនណាត  ព្រមទាំងលោកជំទាវ
ពិធីប្រគល់  គ្រឿងចក្រ សាស័រ ជូនសាលារាជធានីភ្នំពេញ
ពិធីប្រគល់  គ្រឿងចក្រ សាស័រ ជូនសាលារាជធានីភ្នំពេញ
ពិធីប្រគល់  គ្រឿងចក្រ សាស័រ ជូនសាលារាជធានីភ្នំពេញ
ពិធីប្រគល់ គ្រឿងចក្រ សាស័រ ជូនសាលារាជធានីភ្នំពេញ

បញ្ហាសម្រាមជាបញ្ហាដ៏លំបាក ដែលប្រជាពលរដ្ឋភ្នំពេញកំពុងតែប្រឈមមុខ ព្រមទាំងមានសេចក្តីត្រូវការ ជាក់ស្តែងនាពេលបច្ចុប្បន្ន ទើបក្រុមហ៊ុន ខេ អិន អិន ខេមបូឌា សម្រេចធ្វើការឧបត្ថម្ភគ្រឿងចក្រ១គ្រឿង ព្រមទាំងសង្ឃឹមយ៉ាងមុតមាំថា គ្រឿងចក្រដែលបានឧបត្ថម្ភជូននៅពេលនេះ នឹងអាចចូលរួមចំណែកយ៉ាងសំខាន់មួយ ក្នុងការជួយសម្រួលប្រតិបត្តិការផ្សេងៗ ដើម្បីជួយដោះស្រាយបញ្ហានេះជូនប្រជាពលរដ្ឋ។

ពិធីប្រគល់  គ្រឿងចក្រ សាស័រ ជូនសាលារាជធានីភ្នំពេញ
ពិធីប្រគល់ គ្រឿងចក្រ សាស័រ ជូនសាលារាជធានីភ្នំពេញ
ពិធីប្រគល់  គ្រឿងចក្រ សាស័រ ជូនសាលារាជធានីភ្នំពេញ
ពិធីប្រគល់ គ្រឿងចក្រ សាស័រ ជូនសាលារាជធានីភ្នំពេញ
ពិធីប្រគល់  គ្រឿងចក្រ សាស័រ ជូនសាលារាជធានីភ្នំពេញ
ពិធីប្រគល់ គ្រឿងចក្រ សាស័រ ជូនសាលារាជធានីភ្នំពេញ

គួរបញ្ជាក់ថា ក្រុមហ៊ុន ខេ អិន អិន ខេមបូឌា គឺជាក្រុមហ៊ុនឈានមុខគេ ក្នុងការផ្គត់ផ្គង់គ្រឿងចក្រក្នុងប្រទេសកម្ពុជា និងមានម៉ាកល្បីៗជាច្រើនដូចជា DOMSAN, EVERDIGM និង ​AMMANN ដែលស្ថិតនៅតាមដងផ្លូវជាតិលេខ ៦A សង្កាត់ព្រែកលាប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ ការចូលរួមចំណែកក្នុងការជួយដល់សកម្មភាពសង្គមនិងសប្បុរសធម៌ ជាកាត្វកិច្ចសំខាន់មួយរបស់ក្រុមហ៊ុន ខេ អិន អិន ខេមបូឌា។

Theav Sokchamroeun
ចំរើន

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T