លេងត្រូវជើងគ្នាល្អណាស់! ប្រេសុីល លត់ បូលីវី ៥-០ នៅក្នុងការប្រកួតជម្រុះ World Cup ព្រឹកមិញនេះ (មានវីដេអូ)

//s9.kh1.co/82/82c5cf7e2261c2581f0b2632104e9d133ccd2f51.jpg
កីទ្បា

 ១០-តុលា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

ប្រេសុីល ឡើងឈរកំពូលតារាងក្រោយលត់ បូលីវី ៥-០ នៅក្នុងការប្រកួតជម្រុះ World Cup នៃទ្វីបអាមេរិកខាងត្បូងព្រឹកមិញនេះ

បរទេស៖ សម្រាប់ការប្រកួតជម្រុះពានរង្វាន់ World Cup ឆ្នាំ២០២២ នៅក្នុងទ្វីបអាមេរិកខាងត្បូងព្រឹកមិញនេះ ក្រុមជម្រើសជាតិប្រេសុីលរកបាន៣ពិន្ទុដ៏មានសារៈសំខាន់ ក្រោយយកឈ្នះជម្រើសជាតិបូលីវី នៅក្នុងដីដោយលទ្ធផល៥ទល់នឹង០។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ក្រុមកីឡាកររបស់ជម្រើសជាតិប្រេសុីល
ក្រុមកីឡាកររបស់ជម្រើសជាតិប្រេសុីល

ខ្សែការពាររបស់ក្លិប Paris Saint-Germain គឺកីឡាករ Marquinhos ជាអ្នកតែតបានមួយគ្រាប់បើកឆាកឲ្យប្រេសុីល មុនពេលដែលខ្សែប្រយុទ្ធរបស់ក្លិប Liverpool គឺកីឡាករ Roberto Firmino ស៊ុតបានគ្រាប់២គ្រាប់បន្ថែម។ ចំណែកគ្រាប់ទី៤កើតឡើងដោយការធ្វើឲ្យចូលទីខ្លួនឯងរបស់ក្រុមជម្រើសជាតិបូលីវី។ រីឯគ្រាប់ចុងក្រោយរកបានដោយការតែតរបស់ខ្សែបម្រើក្លិប Barcelona គឺកីឡាករ Philippe Coutinho

ក្រុមកីឡាកររបស់ជម្រើសជាតិប្រេសុីល
ក្រុមកីឡាកររបស់ជម្រើសជាតិប្រេសុីល

យោងតាមលទ្ធផលនៃការប្រកួតទី១នេះ ក្រុមជម្រើសជាតិប្រសុីលឈរនៅកំពូលតារាងមាន៣ពិន្ទុស្មើនឹងក្រុមជម្រើសជាតិ កូឡុំប៊ី អ៊ុយរ៉ាកាយ និងអាហ្សង់ទីន។ ហើយសម្រាប់ការប្រកួតបន្ទាប់ប្រេសុីលនឹងត្រូវប៉ះគ្នាជាមួយក្រុមជម្រើសជាតិប៉េរូ៕

តារាងពិន្ទុនៃការប្រកួតជម្រុះពានរង្វាន់ World Cup ឆ្នាំ២០២២ នៅក្នុងទ្វីបអាមេរិកខាងត្បូង
តារាងពិន្ទុនៃការប្រកួតជម្រុះពានរង្វាន់ World Cup ឆ្នាំ២០២២ នៅក្នុងទ្វីបអាមេរិកខាងត្បូង
ការប្រកួតរវាងជម្រើសជាតិប្រេសុីល និង បូលីវា ព្រឹកមិញនេះ

ប្រភពgoal

Chheang Dalin
ឈាង ដាលីន

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T