ធានាថា Blinks នឹងទប់សំណើចមិនបានក្រោយឃើញ Rose ធ្វើត្រាប់តាមត្រី

//s9.kh1.co/8c/8c697bf52cb3737d4e768d7d510fd27795463752.jpg
នារី

 ១០-តុលា-២០២០ ១ល្ងាច · ៣ ឆ្នាំមុន

Rose មិនត្រឹមតែពូកែ ស្រស់ស្អាត នាងក៏ជាមនុស្សដែលពូកែធ្វើរឿងប្លែកៗ ឱ្យក្រុមការងាររីករាយដែរ!

កូរ៉េខាងត្បូង៖ ប្រិយមិត្តដែលជាអ្នកគាំទ្រវិស័យសិល្បៈកូរ៉េ ប្រាកដជាស្គាល់យ៉ាងច្បាស់ពី Rose គឺជាសមាជិកក្រុម BLACKPINK ដែលកំពុងមានឥទិ្ធពលលើបណ្ដាស្រទាប់យុវវ័យ​ ។ ក្រៅពីសមត្ថភាពឈ្លាសវៃរបស់ Rose ទាំងការ​បង្ហាញក្បាច់រាំ ការច្រៀង ការសម្ដែង នាងគឺនៅមានភាពប៉ិនប្រសប់ ក្នុងការធ្វើត្រាប់តាមផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

នៅពេលនិយាយដល់ភាពរញ៉េរញ៉ៃ របស់ក្រុម BLACKPINK ក្រុមអ្នកគាំទ្រ ពិតជាបានសើចរាល់ដង ដែលបានឃើញសកម្មភាពទាំងនេះ ធ្វើឱ្យBlinks​ បានសើចជ្រួញមុខមិនខានឡើយ។​

ខាងក្រោមនេះ គឺជាសកម្មភាពរបស់ Rose ដែលធ្វើឱ្យ Blinks ផ្ទុះសំណើច !

ជាក់ស្ដែង ក្នុងការបង្ហាញខ្លួនចុងក្រោយរបស់ BLACKPINK នៅក្នុងបទសម្ភាសន៍របស់ 1theK Original ពួកគេកំពុងតែរីករាយក្នុងការឆ្លើយសំណួរ ក្រោយមកក្រុមការងារ ក៏សុំឱ្យ Rose ធ្វើត្រាប់តាមត្រីចិញ្ចឹម ជាទីស្រលាញ់របស់នាង ឈ្មោះJoohwang​ ដោយធ្វើសំឡេងតាម និងធ្វើត្រាប់តាមត្រី​រយៈពេល១០វិនាទី។

Rose ធ្វើត្រាប់តាមត្រីចិញ្ចឹមរបស់នាង
Rose ធ្វើត្រាប់តាមត្រីចិញ្ចឹមរបស់នាង

ដំបូង នាងបានឱបថើប ដូចកំពុងចាប់ត្រីដោយស្នាមញញឹម និងអៀនខ្មាសបន្តិច បន្តិចក្រោយមកនាងក៏ធ្វើ មុខរបស់នាងតាមត្រីរបស់នាងយ៉ាងគួរឱ្យស្រលាញ់។​

Rose ធ្វើត្រាប់តាមត្រីចិញ្ចឹមរបស់នាង
Rose ធ្វើត្រាប់តាមត្រីចិញ្ចឹមរបស់នាង

ក្រោយពីធ្វើត្រាប់រួច Lisa ក៏សុំឱ្យ Rose បង្រៀនអស់រយៈពេល ១០វិនាទីទៀត ។ នៅពេលដែលពួកគេព្យាយាមធ្វើត្រាប់តាម Joohwang ម្តងទៀត Jennei និង​​ Jisoo បានកត់សម្គាល់ភ្លាមៗ ថារវាងLisa និង Rose តើនរណាជាត្រីពិតប្រាកដ?

Rose និង Lisa  ធ្វើត្រាប់តាមត្រី Joohwang
Rose និង Lisa  ធ្វើត្រាប់តាមត្រី Joohwang

ពួកគេទាំងពីរគឺ ស្រដៀងគ្នាខ្លាំងណាស់ ១០វីនាទីក្រោយមក ពួកគេឈប់សម្ដែងដោយភាពអៀនខ្មាស ផ្ទុះសំណើចទាំងអស់គ្នា។ គួរបញ្ជាក់ថា នេះមិនមែនជាលើកទីមួយទេដែល Rose ប្រៀបដូចជាម្តាយត្រី ដែលចិញ្ចឹមកូនបានយ៉ាងល្អ។

Rose សមាជិកក្រុមBLACKPINK
Rose សមាជិកក្រុមBLACKPINK

កាលពីមុននាងបាន ស្នើសុំធ្វើជាប្រធានថ្នាក់ក្នុងកម្មវិធីមួយក្នុងចំណោម សមាជិក BLACKPINK  ដោយRose បាននិយាយថានាងនឹងទៅសាលារៀន រៀនពីរបៀបចិញ្ចឹមសត្វ។ Rose មានមោទនភាព ព្រោះនាងបានយក Joohwang ដាក់ក្នុងធុងចិញ្ចឹមក្នុងផ្ទះរបស់នាង ៕

Rose និងសមាជិកក្រុមBLACKPINK
Rose និងសមាជិកក្រុមBLACKPINK
Keo Rong
K.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T