«កម្មករ​ស៊ីនទ្រី​ប្រមាណ ​៣០០​នាក់ ក្នុងចំណោម​ជាង​ ២០០០​នាក់​ សម្រេច​​វិល​ត្រឡប់​ចូលបំរើ​ការងារ​វិញ»

//s9.kh1.co/b8/b83efdc6aa4d1faccef983f624e1a5ccb4ed505f.jpg
សង្គម

 ១០-តុលា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

«កម្មករក្រុមហ៊ុន ស៊ីនទ្រី ប្រមាណជា ៣០០នាក់ ក្នុងចំណោមអ្នកកំពុងធ្វើកូដកម្ម បានភ្ញាក់រលឹក វិលត្រឡប់ចូលបំរើការងារវិញ​...»

កម្មករស៊ីនទ្រីប្រមាណ ៣០០នាក់ ក្នុងចំណោមអ្នកកំពុងធ្វើកូដកម្មជាង ២០០០នាក់ បានវិលត្រឡប់ចូលបំរើ​ការងារ​វិញ។ នេះជាការផ្សាយពីលោក ម៉េត មាសភក្តី អ្នកនាំពាក្យសាលារាជធានីភ្នំពេញនៅព្រឹកថ្ងៃ ១០ តុលានេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លោក ភក្តី បានបង្ហោះនៅលើទំព័រហ្វេសប៊ុកផ្ទាល់ខ្លួនថា៖ «ព្រឹកនេះមានដំណឹងល្អ ដោយបងប្អូនកម្មករក្រុមហ៊ុន ស៊ីនទ្រី ប្រមាណជា ៣០០នាក់ ក្នុងចំណោមអ្នកកំពុងធ្វើកូដកម្ម បានភ្ញាក់រលឹក វិលត្រឡប់ចូលបំរើការងារវិញ។ សង្ឃឹមថា អ្នកនៅកំពុងពិចារណា សូមឆាប់សម្រេចចិត្តដូចអ្នកដទៃ រួចចូលមកចាប់ដៃគ្នាសំអាតភ្នំពេញរបស់យើង»។

សូមបញ្ជាក់ថា ជាងមួយសប្តាហ៍កន្លងមកនេះ កម្មករប្រមូលសំរាមរបស់ក្រុមហ៊ុនស៊ិនទ្រីជាង ២០០០នាក់ បានមូល​មតិ​គ្នាធ្វើកូដកម្ម ដោយមិនព្រមចេញប្រមូលសំរាមដូចមុនឡើយ។ ការធ្វើកូដកម្មបែបនេះ ដោយពួកគាត់​ទាមទារឲ្យ​ក្រុមហ៊ុនដោះស្រាយជូននូវប្រាក់បំណាច់អតីតភាពកាងារ ​ប្រាក់ខែចុងក្រោយ ការឈប់សម្រាកប្រចាំ​ឆ្នាំដែលនៅ​សេសសល់ និងលក្ខខណ្ឌខ្លះៗទៀត។​

ជាការកត់សម្គាល់ តាមរយៈបទសម្ភាសជាមួយខ្មែរឡូតកាលពីថ្ងៃ ០៩​តុលាម្សិលមិញ លោក ម៉េត មាសភក្តី បកស្រាយថា ការសុំបើកនូវប្រាក់អត្ថប្រយោជន៍នានារបស់កម្មករយ៉ាងដូច្នេះគឺមិនខុសទេ តែមិន​ស្របតាមច្បាប់​ការងារ។ យ៉ាងណាមកទល់ព្រឹកថ្ងៃ ១០តុលានេះ ទើបមន្ត្រីខាងលើបញ្ជាក់ថា កម្មករស៊ីនទ្រី ប្រមាណ ៣០០នាក់ ក្នុងចំណោមអ្នកកំពុងធ្វើកូដកម្មជាង ២០០០នាក់ បានវិលត្រឡប់ចូលបំរើការងារវិញហើយ៕

រូបភាពពី លោក ម៉េត មាសភក្តី<br>
រូបភាពពី លោក ម៉េត មាសភក្តី
រូបភាពពី លោក ម៉េត មាសភក្តី
រូបភាពពី លោក ម៉េត មាសភក្តី
Pa Sokheng
ប៉ា សុខេង (C)

អត្ថបទទាក់ទង

//s9.kh1.co/cf/cf94ea8b93f8bcefc24245312114f5025168689e.jpg

អ្នកឧកញ៉ា ឡេង ប្រុស តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំបុគ្គលិកជាន់ខ្ពស់ ក្រុមហ៊ុន Galaxy Group ចូលរួមគោរពវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាមហាឧបាសក គឹម ចំរើន ឪពុកក្មេកអ្នកឧកញ៉ា លាង ម៉េង

 ១៩-មេសា-២០២៤ 
 ៩ព្រឹក · មួយថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T