អតិថិជននឹងមានឱកាសឈ្នះជារៀងរាល់ខែ ពីយុទ្ធនាការចែករង្វាន់របស់សាប៊ូលីប៉ាយ

//s9.kh1.co/b4/b4a71e539728bac7b556c5eb40d160feb0ae3887.jpg
សង្គម

 ១០-តុលា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

លីប៉ាយ ដែលជាម៉ាកសាប៊ូមួយដ៏ល្បីល្បាញ​ជំនាញឯកទេស​បោកគក់ជាង២៦ឆ្នាំ មានលក់ជាង៦០ប្រទេសនៅលើពិភពលោក​ ហើយកំពុងមានវត្តមាននៅលើទីផ្សារទូទាំងប្រទេសកម្ពុជា កំពុងចាប់ផ្តើមយុទ្ធនាការ​ចែករង្វាន់ដូចព្យុះដល់អតិថិជននៅទូទាំងប្រទេសជាបន្តបន្ទាប់ហើយ។

ភ្នំពេញ៖ លីប៉ាយ ដែលជាម៉ាកសាប៊ូមួយដ៏ល្បីល្បាញ​ ជំនាញឯកទេស​បោកគក់ជាង២៦ឆ្នាំ មានលក់ជាង៦០ប្រទេសនៅលើពិភពលោក​ ហើយកំពុងមានវត្តមាននៅលើទីផ្សារទូទាំងប្រទេសកម្ពុជា កំពុងចាប់ផ្តើមយុទ្ធនាការ​ចែករង្វាន់ដូចព្យុះដល់អតិថិជន នៅទូទាំងប្រទេសជាបន្តបន្ទាប់ហើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

នៅពេលថ្មីៗនេះ ក្រុមហ៊ុន លីប៉ាយ ក៏បានរកឃើញអតិថិជនជាច្រើនទៀតតាមបណ្តាខេត្តក្រុង ដែលមានសំណាងឈ្នះរង្វាន់តាមរយៈការដាក់សន្លឹកឆ្នោតនៅតាមធុងឆ្នោតនានា នៅតាមផ្ទះលក់ចាប់ហួយទូទាំងប្រទេស ហើយដែលបានចាប់រង្វាន់ប្រចាំខែនៅកម្មវិធីតន្រ្តីសាប៊ូលីប៉ាយ​ នៅស្ថានីយ៍ទូរទស្សន៍CTN នាថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២០ កន្លងទៅនេះ ដែលក្នុងនោះ យើងបានរកឃើញអតិថិជន ឈ្មោះ កាក់ សុភា នៅភូមិទន្លេ ឃុំសំរោងទង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បានឈ្នះរង្វាន់ ម៉ូតូ ​Zoomer X ឆ្នាំ ២០២០ ដ៏ថ្មីសន្លាងមួយគ្រឿង និងអតិថិជនជាច្រើនទៀត តាមបណ្តាខេត្តនានា ខ្លះឈ្នះរង្វាន់បន្តោងខ្សែកមាស លីប៉ាយ ខ្លះឈ្នះឆ្នាំងដាំបាយ ខ្លះឈ្នះកង្ហា ដ៏ច្រើនសន្ធឹកសន្ធាប់រាប់រយរង្វាន់។

អ្នកឈ្នះរង្វាន់ 
អ្នកឈ្នះរង្វាន់ 
អ្នកឈ្នះរង្វាន់ 
អ្នកឈ្នះរង្វាន់ 
អ្នកឈ្នះរង្វាន់ 
អ្នកឈ្នះរង្វាន់ 
កម្មវិធីចាប់រង្វាន់ 
កម្មវិធីចាប់រង្វាន់ 

បើតាមប្រសាសន៍ លោក នេត ចំរើន ប្រធានទីផ្សារក្រុមហ៊ុន លីប៉ាយ បានមានប្រសាសន៍ឲ្យដឹងថា ​ចាប់ពីខែកញ្ញា ឆ្នាំ២០២០ នេះ រហូតដល់ចុងឆ្នាំ២០២១ ផលិតផលលីប៉ាយ នឹងបន្តចែករង្វាន់​ម៉ូតូ បន្តោងខ្សែកមាស និងរង្វាន់ដ៏ច្រើនសន្ធឹកសន្ធាប់ទៀត ជារៀងរាល់ខែដល់អតិថិជនទាំងឡាយ ដែលតែងតែគាំទ្រផលិតផលលីប៉ាយ។ ជាពិសេសនោះ គឺរង្វាន់យក្ស រថយន្ត Mazda Pick up ឆ្នាំ ២០២០ សន្លាងមួយគ្រឿង កំពុងឈរបង្អួតរាងរង់ចាំអតិថិជនដែលមានសំណាង នៅក្នុងការចាប់រង្វាន់នាពេលខាងមុខ។ ដូច្នេះ​ សូមអតិថិជនផលិតផលលីប៉ាយទាំងអស់ បន្តសរសេរឈ្មោះ​អាសយដ្ឋាន លេខទូរស័ព្ទ ដាក់តាម ធុងឆ្នោតដែលនៅជិតលោកអ្នកបំផុត ដើម្បីមានឱកាសឈ្នះរង្វាន់ពីផលិតផលលីប៉ាយ។

រង្វាន់ពីផលិតផលសាប៊ូ លីប៉ាយ
រង្វាន់ពីផលិតផលសាប៊ូ លីប៉ាយ

ស្របពេលជាមួយគ្នាដែរ ផលិតផលលីប៉ាយ បានរកឃើញអតិថិជនដែលមានសំណាងឈ្នះរង្វាន់ជាបន្តបន្ទាប់ ទាំងអ្នកនៅរាជធានីភ្នំពេញ និងតាមបណ្តាខេត្តនានា ជាពិសេសនោះរង្វាន់ជាច្រើនត្រូវបានផ្តល់ជូនឲ្យអតិថិជន ដែលទិញផលិតផលលីប៉ាយ នៅផ្សារម៉ាក្រូរាជធានីភ្នំពេញ អំឡុងពេលផលិតផលលីប៉ាយ បានបង្កើតព្រឹត្តិការណ៍​ពិសេស គឺ «ទិញឈ្នះ ទិញឈ្នះ»​ ពីថ្ងៃទី១៤  ខែកញ្ញា ដល់ទី​០៦ ខែតុលា ឆ្នាំ២០២០ ​គឺក្នុងព្រឹត្តិការណ៍ Promotion ដ៏ពិសេសនេះដែរ ឲ្យតែអតិថិជនទិញផលិតផលលីប៉ាយណាមួយ ពួកគេនឹងឈ្នះរង្វាន់ភ្លាមៗតែម្តង ហើយក្នុងនោះ​ លោកស្រី សុ ណេង ដែលជាអតិថិជននៅរាជធានីភ្នំពេញ មានសំណាងឈ្នះរង្វាន់ Iphone 11 Pro និងអតិថិជនជាច្រើនទៀតបានឈ្នះរង្វាន់ដ៏ច្រើនសន្ធឹកសន្ធាប់ពីកម្មវិធីនេះ។

អ្នកឈ្នះរង្វាន់ 
អ្នកឈ្នះរង្វាន់ 

សូមបញ្ជាក់ថា ផលិតផលលីប៉ាយ មិនមែនមានត្រឹមតែសាប៊ូបោកគក់លីប៉ាយ សាប៊ូលាងចានលីប៉ាយ ប៉ុណ្ណោះទេ គឺលីប៉ាយ មានផលិតផលជាច្រើនទៀតដូចជា ទឹកលាងបង្គន់ ធូបមូស ជៀលលាងដៃ ទឹកសម្អាតចង្រ្កានបាយ និងផលិតផលជាច្រើនទៀត ហើយអ្វីដែលផលិតផលលីប៉ាយល្បីល្បាញជាងគេនោះ សាប៊ូលីប៉ាយមានពីរប្រភេទ គឺសាប៊ូបោកគក់ និងសាប៊ូលាងចាន ។

សាប៊ូបោកគក់ លីប៉ាយ មានទាំងប្រភេទម្សៅ និងទឹក ។ ម្សៅសាប៊ូបោកគក់លីប៉ាយ ផ្សំពីរូបមន្តពិសេស ពេលប្រើ មិនក្តៅដៃ ឬក្រហាយដៃ មិនធ្វើឲ្យប៉ះពាល់សុខភាពស្បែក អាចបោគកក់ទាំងដៃ និងប្រើជាមួយម៉ាស៊ីន​ មិនធ្វើឲ្យកកម៉្សៅសាប៊ូលើសម្លៀកបំពាក់ និងជួយសម្អាតស្នាមប្រឡាក់គ្មានសល់ ធ្វើឲ្យសាច់ក្រណាត់ទន់ល្មើយ ភ្លឺរលោងសចែងចាំង ដូចថ្មី ។​

​ចំណែកឯទឹកសាប៊ូលាងចានលីប៉ាយវិញ មានបីប្រភេទ ក្លិនផ្សេងគ្នា លីប៉ាយផ្សំពីម៉ើមខ្ញីស្រស់ លីប៉ាយផ្សំពីរ៉ែអំបិលរ៉ែធម្មជាតិ និងលីប៉ាយផ្សំពីក្រូចឆ្មា ។ សាប៊ូលាងចានលីប៉ាយ មានគុណប្រយោជន៍ អាចសំអាតជាតិថ្នាំក្នុងបន្លែ និងផ្លែឈើបានស្អាត និងសុវត្ថិភាពល្អ ​លាងដបទឹកដោះគោកូនក្មេង កំចាត់ជាតិខ្លាញ់ និងក្លិនឆ្អាបរបស់ត្រី មិនប៉ះពាល់ស្បែកដៃ ងាយជម្រះ ចានស ភ្លឺរលោង៕

ឈ្នះរង្វាន់រាល់ខែពី លីប៉ាយ
ឈ្នះរង្វាន់រាល់ខែពី លីប៉ាយ
Pan Leakhena
លក្ខិណា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T