ករណីផ្ទុះឆេះស៊ីទែនប្រេង​នៅទីក្រុងបៃរូត បណ្តាលឱ្យមនុស្សស្លាប់និងរបួសជាង២០នាក់

//s9.kh1.co/e6/e68d9dee2117b5fbd25f7aad4772a3e3199ffb94.jpg
សង្គម

 ១០-តុលា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

អង្គការកាកបាទក្រហមលីបង់បានឱ្យដឹងថា មនុស្សយ៉ាងហោចណាស់ ៤នាក់​បាន​ស្លាប់ និង​២០នាក់ទៀតរងរបួស នៅពេលដែលស៊ីទែងប្រេងបានផ្ទុះឆេះ​ក្នុងអគារមួយ ស្ថិតនៅទីក្រុងបៃរូតកាលពីថ្ងៃសុក្រ

បៃរូត៖ អង្គការកាកបាទក្រហមលីបង់បានឱ្យដឹងថា មនុស្សយ៉ាងហោចណាស់ ៤នាក់​បាន​ស្លាប់ និង​ ២០នាក់ទៀតរងរបួស នៅពេលដែលស៊ីទែនប្រេងបានផ្ទុះឆេះ​ក្នុងអគារមួយ ស្ថិតនៅទីក្រុងបៃរូតកាលពីថ្ងៃសុក្រ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យោងតាមប្រភពសន្តិសុខក៏បានឱ្យដឹងដែរថា ហេតុការណ៍ផ្ទុះឆេះ​ស៊ីទែនប្រេងនេះ បានបង្កជាអគ្គិភ័យដ៏ធំដោយឆាបឆេះទាំង​អគារនៅក្នុងសង្កាត់ Tariq al-Jadida ខណៈដែលក្រុមពន្លត់អគ្គីភ័យបានប្រើជណ្តើរ​​ឡើងលើអគារ​ ដើម្បីជួយសង្គ្រោះ​អ្នកជាប់នៅខាងក្នុង។

គួរឱ្យដឹងដែរថា ​ហេតុការណ៍ដ៏អាក្រក់នេះបានបង្កជាការភ័យខ្លាច ដល់ប្រជាជននៅក្នុងទីក្រុង ដែលធ្លាប់រងការវាយប្រហារដោយសារការផ្ទុះឃ្លាំងផ្ទុកសារធាតុគីមី នៅតំបន់កំពង់ផែកាលពីខែសីហា ​បណ្តាលឱ្យ​មនុស្ស​ស្លាប់ចំនួន ២០៣នាក់ ចំណែករាប់ពាន់នាក់ទៀត បានរងរបួសធ្ងន់ស្រាល៕

https://s9.kh1.co/__image/w=650,h=452,q=100/8c/8c0f3af13cb5bb37324ebff45a8467d7539836d4.jpg
https://s9.kh1.co/__image/w=650,h=423,q=100/a1/a14cbd375bbd31897b9105e690219947f9a6097a.jpg
ហេតុកាណ៍នេះបានកើតឡើងកាលពីថ្ងៃសុក្រ
ហេតុកាណ៍នេះបានកើតឡើងកាលពីថ្ងៃសុក្រ
ក្រុមអ្នកជួយសង្គ្រោះ​ បានជួយកេ្មងស្រីចេញពីអាគារ
ក្រុមអ្នកជួយសង្គ្រោះ​ បានជួយកេ្មងស្រីចេញពីអាគារ
វីដេអូ
Han Horn
H.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T