មន្ត្រី​រដ្ឋា​ភិបាល​៖ ទោះ​​ជួយ​​​ឲ្យ​​កូរ៉េ​​ល្បី​​ឈ្មោះ​​​ប៉ុណ្ណា ក៏​ក្រុម BTS ដាច់​​ខាត​​ត្រូវ​​តែ​​ចូល​​បម្រើ​​ជួរ​​យោ​ធា​ ពេល​​អាយុ ​​៣០ឆ្នាំ​

//s9.kh1.co/ef/ef4121096d7a2afc7c6618de4d02adb43210085d.webp
នារី

 ១០-តុលា-២០២០ ១១ព្រឹក · ៤ ឆ្នាំមុន

«យើងបានសំរេចចិត្តហើយថា មិនអោយមានការលើកលែងដល់ក្រុមចម្រៀង K-popនោះទេ ព្រោះវាមិនស្របតាមគោលជំហរ​មូលដ្ឋានរបស់រដ្ឋាភិបាលក្នុង ការកែប្រែច្បាប់ក្នុងជួរយោធាឡើយ»

ក្រុមផ្នែករដ្ឋបាលកម្លាំងពលកម្មយោធាដែលហៅកាត់ថា (MMA) បាននិយាយកាលពីថ្ងៃសុក្រថា៖ «យើងមិនគាំទ្រ​អោយមានការ​លើកលែង​ចំពោះការចូលមកបម្រើក្នុងផ្នែកយោធារបស់សមាជិកនៃក្រុម K-pop BTSឡើយ»។ នេះជាលើកទីមួយ ហើយក្រុមផ្នែករដ្ឋបាលកម្លាំងពលកម្មយោធាបានបង្ហាញជំហររបស់ខ្លួនលើបញ្ហានេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មានការជជែកវែកញែកនៅប៉ុន្មានឆ្នាំថ្មីៗនេះ អំពីការលើកលែង ឬការពន្យាពេលនៃការចូលមក​បម្រើក្នុងជួរ​យោធា​សម្រាប់ ក្រុមតារាK-pop ដោយផ្អែកលើហេតុផលថា ពួកគេបានជួយលើកកម្ពស់កិត្យានុភាពជាតិ​របស់ពួកគេ​​នៅក្នុងពិភពកម្សាន្តមួយនេះ។ តាមច្បាប់បច្ចុប្បន្នការលើកលែងបែបនេះត្រូវបានផ្តល់ជូនតែចំពោះអត្តពលិក សិល្បករ និងតន្រ្តីករ ដែលមានស្នាដៃខ្ពស់តែប៉ុណ្ណោះ។

បញ្ហានេះត្រូវបាននាំយកមកតុនយោបាយម្តងទៀតចាប់តាំងពីដើមខែនេះ ដោយតំណាងរាស្រ្ត​គណបក្សកាន់​អំណាច​មួយចំនួនបានអំពាវនាវឱ្យមានការលើកលែងនូវកាតព្វកិច្ចចុះឈ្មោះចូលមកបម្រើក្នុងជួរយោធារបស់សមាជិក​ BTS។

https://s9.kh1.co/__image/w=650,h=325,q=100/b7/b7c9786b0b263b059c9a9ef888dfaddafee72fe4.jpg

ប៉ុន្តែក្រុមផ្នែករដ្ឋបាលកម្លាំងពលកម្មយោធាបាននិយាយថា មិនមានការផ្លាស់ប្តូរណាមួយចំពោះការសម្រេចចិត្តកាល ពីលើកមុនរបស់ខ្លួន ដែលមិនមានការលើកលែងដល់ក្រុមតារា K-pop នោះទេ។

ក្រុមផ្នែករដ្ឋបាលកម្លាំងពលកម្មយោធាបានឆ្លើយតបទៅនឹងសំណួររបស់លោក Yun Ju-keyng ដែលមកពីគណបក្ស ប្រឆាំងថា៖ នៅក្នុងការប្រជុំរបស់អង្គការពាក់ព័ន្ធកាលពីថ្ងៃទី ២១ ខែវិច្ឆិកាយើងបានសំរេចចិត្តហើយថា មិនអោយ មានការលើកលែងដល់ក្រុមចម្រៀង K-popនោះទេ ព្រោះវាមិនស្របតាមគោលជំហរមូលដ្ឋានរបស់រដ្ឋាភិបាលក្នុង ការកែប្រែច្បាប់ក្នុងជួរយោធាឡើយ។​​  

https://s9.kh1.co/__image/w=650,h=365,q=100/ec/ec50d903c2d64710686a7e0767f0af8a35a7bc00.jpg

ក្រុមផ្នែករដ្ឋបាលកម្លាំងពលកម្មយោធាបានចាកចេញពីបន្ទប់ពិភាក្សាភ្លាមៗ បន្ទាប់ពីពួកគេបាននិយាយថា៖ “ការពន្យាពេលនៃការចុះឈ្មោះចូលមកបម្រើជួរយោធាសម្រាប់K-pop និងការធ្វើវិសោធនកម្មច្បាប់ស្តីពីការមកបម្រើ ក្នុងជួរយោធាកំពុងរង់ចាំនៅរដ្ឋសភា។ ដូច្នេះយើងនឹងរងចំាពិនិត្យមើលវាជាមួយក្រសួងដែលពាក់ព័ន្ធ​  ហើយសេចក្ដី ព្រាងច្បាប់មួយក្នុងកែប្រែក៏ត្រូវបានដាក់ជូនដោយលោក Jeon Yong-gi នៃគណបក្សកាន់អំណាចនៃប្រទេសកូរ៉េ កាលពីខែមុនដើម្បីអនុញ្ញាតអោយក្រុម K-pop ពន្យារពេលក្នុងការបំពេញកាតព្វកិច្ចយោធារបស់ពួកគេ ដោយត្រូវ រងចាំរហូតដល់ពួកគេមានអាយុ ៣០ ឆ្នាំ៕

https://s9.kh1.co/__image/w=650,h=462,q=100/e6/e6ed414b84b431577a3f0c51c0eb2a6eff1d1ff2.jpg
https://s9.kh1.co/__image/w=650,h=366,q=100/c9/c974afe4fb9bf73d11c72e8ef05435016d8844a6.jpg
https://s9.kh1.co/__image/w=650,h=393,q=100/73/7385387637086f880e77748bcdb9d28d97a37686.webp
https://s9.kh1.co/__image/w=650,h=464,q=100/9a/9a612b4e61d3b009328e4bfbcb1bf63b2d76dfae.webp
SoPhea
SOPHEA (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T